CamNews

ខ្មាន់កាំភ្លើង បើកការវាយប្រហារ បាញ់ចំក្បាលមនុស្ស ៥ នាក់ ក្នុងនោះ បានសម្លាប់ ៣ នាក់ នៅនឹងកន្លែង

ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ៣ នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង
បន្ទាប់ពីខ្មាន់កាំភ្លើង  បានបើកការវាយប្រហារបាញ់គ្រាប់ពិត  ចំក្បាលជនស្លូតត្រង់ដល់ទៅ
៥ នាក់ កាលពីវេលាល្ងាចម្សិលមិញនេះ នៅឯក្រុង Houston រដ្ឋ តិចសាស់ សហរដ្ឋអាមេរិក
នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស nbcnews ។

ប្រភពសារព័ត៌មានដដែលបន្ថែមថា   ភ្លាមៗនោះ  ក៏មានកិច្ចអន្តរាគមន៍ចុះជួយសង្គ្រោះជា
បន្ទាន់ ពីសំណាក់សមត្តកិច្ចប្រចាំតំបន់  តែជាអកុសល មនុស្ស ៣  នាក់បានស្លាប់បាត់បង់
ជីវិតបាត់ទៅហើយ        ខណៈពេលដែលពីរនាក់ផ្សេងទៀត  ត្រូវបានសមត្តកិច្ចបញ្ជូនទៅ
សង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យក្នុងស្រុកមួយកន្លែង  Memorial Hermann Texas Trauma
Institute តាមរយៈជើងហោះហើរឧទ្ធម្ភាគចក្រ។

បន្ថែមពីលើនេះ ប្រភពព័ត៌មានច្បាស់ការណ៍មួយនេះ  អះអាងបន្ថែមថា ករណីខ្មាន់កាំភ្លើង
ដៃប្រដាប់ដោយអាវុធ  ចេញធ្វើសកម្មភាពវាយប្រហារ  បាញ់គ្រាប់ពិតលើកនេះ  បានកើត
ឡើងកាលពីវេលាល្ងាចម្សិលមិញនេះ  ពោលគឺវេលាម៉ោង ៤និង ៣០ នាទី (ម៉ោងក្នុងស្រុក
សហរដ្ឋអាមេរិក ) នៅឯតំបន់ទីប្រជុំជន Peppermill Place ភាគពាយព្យក្រុង Houston រដ្ឋ
តិចសាស់ សហរដ្ឋអាមេរិក។ ផ្ទុយទៅវិញ  ខ្មាន់កាំភ្លើង  ដែលត្រូវបានគេជឿថា ជាមនុស្ស
ប្រុស  ពេញវ័យ នោះ  បានរត់គេចខ្លួនដោយសុវត្ថិភាព  បន្ទាប់ពីមានការវាយប្រហារលើក
នេះ តែទោះជាយ៉ាងណា ក្រុមមន្រ្តីប៉ូលីស ក៏កំពុងតែធ្វើការតាមដាន ស៊ើបអង្កេត រកតំរុយ
និងកំណត់អត្តសញ្ញាណ ដើម្បីឈានទៅដល់ការចាប់ឃាត់ខ្លួន៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ nbcnews