ភ្នំពេញ៖សំបុត្រប្រកាស អាពាហ៍ពិពាហ៍ របស់មហាសេដ្ឋី ស្រុកខ្មែរ អ្នកឧកញ៉ា គិត ម៉េង និង ស្រីតូច ចំណាន ត្រូវបានធ្លាយចេញ តាមបណ្តាញទំនាក់ ទំនងសង្គម Facebook នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៥។

សំបុត្រប្រកាសអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ទើបតែធ្វើកាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ២០១៥ កន្លងទៅថ្មីនេះ។

ភាពអត់ធ្មត់សង្កត់ចិត្ត ក្នុងនាមជាស្រីម្នាក់ រស់នៅក្នុងស្ថានភាព ជាភរិយាលួចលាក់ មិនពេញមុខពេញមាត់របស់ ស្រីតូច ចំណាន អស់រយៈពេលជាង១០ ឆ្នាំមកហើយនេះ ក្ដីប្រាថ្នាទាំងឡាយដែលកើតចេញពីការអត់ធ្មត់ និងការព្យាយាមគ្មានទីបញ្ចប់នេះ បានទទួលផ្លែផ្កាជាមោទនៈ ក្នុងពេលដែលពិធីមង្គលការជាផ្លូវការ ជាមួយនឹងស្វាមីជាមហាសេដ្ឋី អ្នកឧកញ៉ា គិត ម៉េង បានលេចចេញជារូបរាងហើយ គឺនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ ខាងមុខនេះ ។

ជាការពិតគ្មានអ្នកណានឹកស្មានដល់ទេថា ការតស៊ូព្យាយាមយ៉ាងអំណត់ ជាទីបំផុតរបស់ ស្រីតូច ចំណាន ត្រូវបានហុចផលមកវិញនូវក្ដីសណ្ដោសប្រណីស្រឡាញ់ពេញចិត្ត និងបានយកឈ្នះចិត្តមហាសេដ្ឋី លំដាប់កំពូលម្នាក់នេះឡើយ ពោលការរស់នៅជាមួយគ្នា ក្នុងនាមប្ដីប្រពន្ធលួចលាក់ ពិតវិប្បដិសារីមួយពិបាកទ្រាំទ្របំផុត សម្រាប់ស្រ្តីទូទៅ ហើយស្រ្តីគ្រប់ៗរូបពិតជា មិនចង់បានជីវិតស្នេហាបែបនេះឡើយ ទោះបីជាស្នេហាលាក់លៀមមួយនេះ កំពុងរស់នៅលើគំនរមាសគំនរប្រាក់ មានលុយចាយលែងអស់ក្ដី។

ប៉ុន្តែក្នុងនាមជាស្រ្តី ដែលមានការអត់ធ្មត់ ការពិចារណាពីសុភមង្គល បានត្រឹមត្រូវការយល់ចិត្តគ្នាខ្ពស់ក្នុងរង្វង់គ្រួសារ ការចេះតែទាំទំហំក្ដីស្នេហ៍ និងភាពស្មោះត្រង់របស់ ស្រីតូច ចំណាន បានធ្វើឲ្យអ្នកឧកញ៉ា គិត ម៉េង ទន់ចិត្តហើយងាកមកគិតពីភាពស្របច្បាប់នៃក្ដីស្នេហ៍ និងការបំពេញកិត្តិយសដ៏ស័ក្តិសមជូនភរិយាជាទីស្រឡាញ់ ធ្វើជាឪពុកប្រកបដោយព្រហ្មវិហាធម៌ និងគុណធម៌ខ្ពស់ចំពោះកូនៗ ។

គេនៅចាំបានថា ស្រីតូច ចំណាន បានក្លាយជាប្រពន្ធលួចលាក់អស់រយៈពេលជាង ១០ឆ្នាំមកហើយ ដោយអ្នកទាំងពីរ បានសំងំសាងសុភមង្គលស្នេហ៍ជាមួយគ្នា ទទួលបានកូនជាចំណងដៃ រហូតដល់ទៅ ៤នាក់(ស្រី២ ប្រុស២) ប៉ុន្តែគេកម្របានឃើញ ស្រីតូច ចំណាន បង្ហាញមុខមាត់ក្នុងនាមជាភរិយាពេញលក្ខណៈ របស់អ្នកឧកញ៉ា គិត ម៉េង ឲ្យមហាជននិងមន្រ្តីធំៗបានឃើញ ជាសាធារណៈណាស់។ ពាក្យចាស់តែងពោលថា «ព្យាយាមគង់បានសម្រេច» យ៉ាងណាមិញរយៈពេលជាង ១០ឆ្នាំរបស់ ស្រីតូច ចំណាន ដែលជាការទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ត្រូវបានសម្រេចយ៉ាងឱឡារិក នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ ខាងមុខនេះយ៉ាងប្រាកដ។

គេនៅចាំបានថា កាលពីប៉ុន្មានខែមុននេះ រូបថតជាច្រើនសន្លឹករបស់គ្រួសារអ្នកឧកញ៉ា គិត ម៉េង និង ស្រីតូច ចំណាន រួមជាមួយនឹងកូនៗ ត្រូវបានបែកធ្លាយជាបន្តបន្ទាប់។ តាមពិតនោះមិនមែនជារឿងចៃដន្យទេ តែនេះជាការទម្លាយនូវអាថ៌កំបាំងចំណងស្នេហ៍បន្តិចម្តងៗ ដើម្បីឲ្យមហាជនដឹងនិងជ្រាប ហើយចុងក្រោយក៏ទម្លាយរៀបការតែម្តង។

ទស្សនិកជនក៏ដូចជាអ្នកសិល្បៈ បានសម្តែងការកោតសរសើរយ៉ាងខ្លាំង ចំពោះមហាសំណាងរបស់ ស្រីតូច ចំណាន ដែលបានគ្រងបេះដូងអ្នកឧកញ៉ាសម្បូរស្នេហ៍ និងបានក្លាយជាកូនក្រមុំពេញច្បាប់ របស់បុគ្គលខ្លាំងផ្នែកជំនួញ ដែលមានប្រាក់រាប់លានដុល្លារ។ អស់រយៈពេលជាច្រើនឆ្នាំ ស្រីតូច ចំណាន ត្រូវបានគេដឹងថា នាងបានក្លាយជាសេដ្ឋីនីម្នាក់មានប្រាក់ និងមុខជំនួញធំៗ តម្លៃរាប់លានដុល្លារនៅក្នុងដៃ។ ក្នុងចំណោមទ្រព្យដែលគេដឹង ស្រីតូច ចំណាន ត្រូវបានលោកឧកញ៉ាប្រគល់សិទ្ធិឲ្យនាងក្លាយជាម្ចាស់សណ្ឋាគារ និងកាស៊ីណូដ៏ធំ នៅក្រុងបាវិត ខេត្តស្វាយរៀង និងមានមុខជំនួញមួយចំនួនបន្ថែមទៀត។ ក្រៅពីនោះ គេបានដឹងថា ស្រីតូច ចំណាន បានទិញផ្ទះវីឡាមួយកន្លែងតម្លៃរាប់លានដុល្លារ នៅប្រទេសស៊ីវិល័យសិង្ហបុរី ហើយលើសពីនេះ នាងជាម្ចាស់អចលនទ្រព្យតម្លៃរាប់លាន នៅរាជធានី ភ្នំពេញផងដែរ។

ការសម្រេចចិត្តទម្លាយរូបថតជាបន្តបន្ទាប់ ស្តីពីទំនាក់ទំនងភាពជាប្តីប្រពន្ធរបស់អ្នកឧកញ៉ា គិត ម៉េង និងតារាសម្តែងច្រៀង ស្រីតូច ចំណាន តែមិនទាន់បានរៀបការពេញច្បាប់នោះ គឺដើម្បីកាត់បន្ថយគំនាបពីគ្រួសារដ៏មានអំណាចខ្លាំងក្លាមួយនៅក្នុងសង្គមខ្មែរ ដែលគ្រួសារដ៏មានអំណាច និងទ្រព្យស្តុកស្តម្ភមួយនោះ ចង់បានអ្នកឧកញ៉ា គិត ម៉េង ភ្ជាប់សាច់ភ្ជាប់ឈាម ជាមួយនឹងគ្រួសាររបស់ខ្លួន និងដើម្បីពង្រឹកអំណាចផងដែរ ។

ក្រោយពេលមហាជន បានដឹងឮគ្រប់គ្នាតាមរយៈរូបថត និងដំណឹងនៃការដាក់កាលបរិច្ឆេទរៀបមង្គលការ ត្រូវបានគេទម្លាយបន្ត ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថា អ្នកឧកញ៉ា គិត ម៉េង មានប្រពន្ធកូនហើយ មិនអាចទៅរៀបមង្គលការជាមួយ គ្រួសារមហាអំណាចណាម្នាក់ទៀតបានទេ។ ដូច្នេះគ្រួសារដ៏មានអំណាច ក៏មិនអាចដាក់គំនាបយកប្តី ឬប្រពន្ធគ្រួសារមួយនេះ ទៅរៀបមង្គលការជាមួយបានឡើយ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល