ព័ត៌មានអន្តរជាតិ ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Najib Razak ថ្ងៃអាទិត្យទី ១២ ម្សិលមិញនេះ បានតាំងចិត្តតាមរយៈការប្តេជ្ញារបស់ខ្លួនឲ្យដឹងថា នឹងរក្សាឲ្យបានសុវត្ថិភាពផ្ទាល់ខ្លួន ពលរដ្ឋម៉ាឡេស៊ី ៩ នាក់ដែលកំពុងតែកឿងនៅកូរ៉េខាងជើង (បង្ខាំងមិនឲ្យចេញពីកូរ៉េខាងជើង) ខណៈ លោក Razak ព្រមានរដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង កុំឲ្យលលេងល្បែងណាមួយជាមួយនឹងម៉ាឡេស៊ី ។ គួររំឮកថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង បានហាមឃាត់មិនឲ្យរាល់ពលរដ្ឋ ម៉ាឡេស៊ីទាំងអស់ ចាកចេញពីកូរ៉េខាងជើង ចំពេលដែលជម្លោះការទូត រវាងប្រជាជាតិទាំង ២ កំពុង តែក្តៅគគុក ក៏ព្រោះតែ ករណីស្លាប់លោក Kim Jong Nam រយៈពេល ១ខែកន្លងមកនេះ ។

នៅថ្ងៃអាទិត្យនេះ លោក Najib ឲ្យដឹងថា នៅពេលដែលប្រជាជាតិណាមួយ គោរពប្រទេសម៉ាឡេស៊ី និងរក្សាបាននូវមិត្តភាពល្អ រវាងប្រជាជាតិ និងប្រជាជននោះ ពិតណាស់ ម៉ាឡេស៊ី នឹងធ្វើយ៉ាងដូច្នោះ ដែរ។ ចូរគោរពយើង និងធានាឲ្យបានច្បាស់ថា ពលរដ្ឋរបស់យើង មានសុវត្ថិភាព លោក Najib គូស បញ្ជាក់ក្តែងៗ ។ ដោយឡែកពីគ្នានេះ ឧបនាយករដ្ឋមន្រ្តី លោក Ahmad Zahid Hamidi ក៏បានលើក ឡើងឲ្យដឹងថា លោកមានទំនុកចិត្ត ចំពោះលោកនាយករដ្ឋមន្រ្តីចាំផ្ទះ ក្នុងការរក្សាបាននូវចំណងមិត្ត ភាពកូរ៉េខាងជើង-ម៉ាឡេស៊ី បើទោះបីជាជម្លោះការទូត រយៈពេលប៉ុន្មានខែចុងក្រោយនេះ ហាក់បីរាង ប្រេះស្រាំយ៉ាងណាក៏ដោយចុះ។ លោកបន្តថា ប្រសិនបើ ទំនាក់ទំនងការទូតម៉ាឡេស៊ី-កូរ៉េខាងជើង ល្អប្រសើរនោះ ច្បាស់ណាស់ បញ្ហាសព្វគ្រប់នឹងត្រូវដោះស្រាយ ដោយពុំមានការពន្យាពេលនោះទេ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA