អន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានបរទេស
singaporeseen ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយ
ដឹងថា យុវតីស្រស់ស្អាតចិនម្នាក់ ដែលត្រូវជាភរិយាបុរសអ្នកមានមួយរូប ត្រូវបានរកអោយ
ឃើញថា បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីបុរស ដែលជាស្វាមីអ្នកមានរូបនោះ បានចាក់
សម្លាប់នាង ដោយកាំបិតដល់ទៅ ៣០ ដងអំឡុងពេលនៃការកើតមានឡើងនូវជម្លោះ ដែល
បានបន្សល់ទុកកូនស្រីតូចវ័យ ៤ ខែ អោយនៅកំព្រាម្តាយ។

គួរបញ្ជាក់ផងដែរថា នារីដែលជាភរិយារូបនោះមានឈ្មោះ Qi Kexin វ័យ ២២ ឆ្នាំ ខណៈ
បុរសជាស្វាមីអ្នកមានរូបនោះ មានឈ្មោះ Ji Xingpeng វ៧យ ២៤ ឆ្នាំ។ ពួកគេទាំងពីរនាក់
បានគឺជាមិត្តរួមថ្នាក់នឹងគ្នា កាលពីសិក្សានៅវិទ្យាល័យ ។ ពួកគេបានរៀបការនឹងគ្នា បាន
រយៈពេលពីរឆ្នាំហើយ។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីមនុស្សឃាតខាងលើនេះ បានកើត
ឡើងកាលពីថ្ងៃទី ២៥ មេសាកន្លងទៅ បន្ទាប់ពីបុរសជាស្វាមីវិលត្រឡប់មកផ្ទះវិញជាមួយ
នឹងស្ថានភាពស្រវឹង ដែលក្រោយមកទៀត គេក៏បានឈ្លោះប្រកែកជាមួយនឹងភរិយារហូត
ទាល់តែកើតមានឡើងនូវអំពើហឹង្សា និងបានចាក់សម្លាប់ភរិយារបស់ខ្លួនតែម្តង។

បើយោងតាមសម្តីមិត្តភក្កិនារីជនរងគ្រោះ បានបញ្ជាក់ថា នាង Qi Kexin នាងបានរស់នៅ
ជាមួយនឹងកាតព្វកិច្ច ជាភរិយាមួយដ៏ត្រឹមត្រូវ បើទោះជាពេលខ្លះ នាងត្រូវរងការវាយធ្វើ
បាបពីសំណាក់ស្វាមី របស់ខ្លួនក៏ដោយ បន្ទាប់ពីគាត់វិលត្រលប់មកផ្ទះវិញ ជាមួយនឹង
អារម្មណ៍មួរម៉ៅ។

នាង Kexin ក៏ធ្លាប់មានចិត្តចង់លែងលះដែរ តែនាងនៅតែស៊ូទ្រាំ ដើម្បីអនាគតកូនស្រីតូច
របស់ខ្លួន ។ លើសពីនេះមិត្តរបស់នាងបន្ថែមថា នាង Kexin ក៏ត្រៀមរៀបចំធ្វើពិធីខួបកំ
ណើតជូនដល់ស្វាមីឃោរឃៅរូបនេះផងដែរ តែហេតុអ្វីបានជាមនុស្សតិរច្ឆានរូបនេះ ហ៊ាន
លើកដៃសម្លាប់មនុស្សដែលស្រឡាញ់ខ្លួនទៅវិញ? ៕

ដោយ ៖ ពិសី
ប្រភព ៖ singaporeseen