- មន្រ្តីជំនាញ «ទោះស្រឡាញ់គ្នាក៏ដោយ នៅតែមានទោស ព្រោះខាងស្រីជាអនីតិជន»

កំពង់ចាមៈ ស្នេហាប្រុស-ស្រីវ័យក្មេងជ្រុលហួស ប្រពៃណី ខាងស្រីបង់ប្រាណ ខាងប្រុសត្រូវរង
ការចោទប្រកាន់ រួមមេត្រីជាមួយនារីអនីតិជន ប្តឹងទារសំណងជំងឺចិត្តជាង១ពាន់ដុល្លារ។

ទោះបីជាក្តីស្នេហ៍ដែលកើតចេញពីក្រអៅបេះដូងដ៏ស្មោះស្ម័គ្រក៏ដោយ តែរណាំងមេបា និងសំ
ណាញ់ច្បាប់មិនអនុ ញ្ញាតិឲ្យគូស្នេហ៍រូបនេះ បានសម្រេចនូវបំណងរបស់ខ្លួនឡើយ នៅទីបំផុត
តួអង្គខាងប្រុសត្រូវម្តាយខាងស្រី ដែល ស្ថិតក្នុងវ័យអនីតិជន ប្តឹងសមត្ថកិច្ចឃាត់ខ្លួន និងទារសំ
ណងជំងឺចិត្តរហូតដល់ ១.៥០០ដុល្លារ។

លោកវរសេនីយ៍ត្រី ថុល ម៉េង នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន
នៃស្នងការ ដ្ឋាននគរបាលខេត្តកំពង់ចាម បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថា កាលពីថ្ងៃ
ទី២ ខែមករា ឆ្នាំ២០១៣ យុវជនជាប់សង្ស័យ ហៃ សុគុណ ហៅលី អាយុ ២០ឆ្នាំ រស់នៅស្រុកកំពង់
សៀម ខេត្តកំពង់ចាម ត្រូវបានកម្លាំង សមត្ថកិច្ចឃាត់ខ្លួនកាលពីម៉ោង ៤រសៀល ថ្ងៃទី២ ខែមករា
ឆ្នាំ២០១៣ នៅ ចំណុចផ្ទះជួល ស្ថិតក្នុងភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ចាត់ការទៅតាមផ្លូវ
ច្បាប់ តាមបណ្តឹងម្តាយនារីជាគូស្នេហ៍។

លោក ថុល ម៉េង បានឲ្យដឹងទៀតថា អ្នកស្រី ឈូក សុវ៉ាត អាយុ ៣៨ឆ្នាំ ត្រូវជាម្តាយក្មេងស្រី
ឈ្មោះស.វ.ល. អាយុ ១៤ឆ្នាំ រស់នៅក្រុងកំពង់ចាម បានប្តឹងថា ឈ្មោះ ហៃ សុគុណ បានយក
កូនស្រីរបស់គាត់ចេញពីផ្ទះកាល ពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២ ។

យុវជនរងគ្រោះព្រោះតែក្តីស្នេហ៍ ដែលជាច្បាប់ធម្មជាតិ ហៃ សុគុណ បានប្រាប់ឲ្យដឹងថា ជាង
១០ថ្ងៃកន្លងទៅ ខ្លួន និង នារីកំណាន់ចិត្ត ស.វ.ល. បានទំនាក់ទំនង និងស្រឡាញ់គ្នាទៅវិញទៅ
មក ឌុបគ្នាដើរលេង រហូតជ្រុល ជ្រួសហួសប្រពៃណី ជាមួយគ្នាចំនួន៤លើក។

យុវជន សុគុណ បន្តថា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២ នារីស្នេហ៍របស់ខ្លួន ស.វ.ល. បានទូរស័ព្ទ
ហៅខ្លួន ឲ្យយក ម៉ូតូឌុបនាងដើរលេង។ ពេលដើរលេងរួច នៅល្ងាចថ្ងៃនោះខ្លួន ក៏បានឌុប នាង
ទៅលេងផ្ទះបងប្អូននៅចំណុចកើត ហេតុ ដោយពេលនោះ រូបគេបានប្រាប់នាងឲ្យទៅផ្ទះវិញ
ព្រោះរូបគេត្រូវគេងនៅផ្ទះបងប្អូន ប៉ុន្តែនាងប្រកែក មិន ទៅផ្ទះទេ ព្រោះឈ្លោះជាមួយម្តាយរបស់
នាង។

សុគុណ ឲ្យដឹងទៀតថា ជាមួយគ្នានេះ បងស្រីរបស់ខ្លួន ក៏បានប្រាប់នាងឲ្យទូរស័ព្ទប្រាប់អ្នកផ្ទះឲ្យ
បានដឹងផង ហើយនាងក៏បានទូរស័ព្ទប្រាប់ទៅបងរបស់នាង បន្ទាប់មកនាងនៅតែចចេសចង់ដេក
នៅជាមួយគ្នា លុះដល់ថ្ងៃទី ២ ខែមករា ឆ្នាំ២០១៣ ទើបម្តាយរបស់នាង បានប្តឹងសមត្ថកិច្ចចាប់ខ្លួន
តែម្តង។

តួអង្គខាងស្រី ស.វ.ល. បានឆ្លើយប្រាប់សមត្ថកិច្ចថា ខ្លួន និង ហៃ សុគុណ បានស្រឡាញ់គ្នាតាំង
ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១២មកម្ល៉េះ។ នៅថ្ងៃទី១៧ ខែធ្នូ ខ្លួនបានទូរស័ព្ទហៅ សុគុណ មកឌុបគ្នាដើរ
លេង បន្ទាប់មក ក៏ស្នាក់នៅ ផ្ទះបងប្អូនសុគុណ ដោយរស់នៅជាមួយគ្នា រហូតដល់ថ្ងៃទី២ ខែមករា
ឆ្នាំ២០១៣ ទើបម្តាយនាងរកឃើញក៏នាំ មកស្នាក់ការនគរបាលទាំងពីរនាក់តែម្តង។

ទោះបីជាយ៉ាងណា គូស្នេហ៍វ័យក្មេងមួយគូនេះ បានឆ្លើយដូចគ្នាថា ពួកគេពិតជាស្រឡាញ់គ្នាស្មោះ
ស្ម័គ្រ និង ចង់ បានគ្នាជាប្តីប្រពន្ធទៅថ្ងៃអនាគត។

វរសេនីយ៍ត្រី ថុល ម៉េង បានឲ្យដឹងដែរថា « ទោះជាអ្នកទាំងពីរស្រឡាញ់គ្នាទៅវិញទៅមកក៏ដោយ
តែជនសង្ស័យ ត្រូវជាប់ចោទក្នុងបទរួមភេទជាមួយក្មេងស្រីអនីតិជន»។ សមត្ថកិច្ច បានកសាងសំណុំ
រឿងទៅតាមនិតិវិធី បញ្ជូន ទៅសាលាដំបូងខេត្តកំពង់ចាម ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល