CamNews

លោក Lee៖ កីឡាករ​កម្ពុជា នៅ​មាន​ចំណុច​ខ្វះ​ខាត​ច្រើន​ ត្រូវ​​កែ​​តម្រូវ ដើម្បី​ត្រៀម​លេង​​វគ្គ​ប​ន្ដ

(ភ្នំពេញ)៖ បន្ទាប់ពីឈ្នះកៅអីវគ្គបន្ដនៃពានរង្វាន់ AFC Asian Cup 2019 តាមរយៈការប្រកួត ២​ជើង​ឈ្នះ​ក្រុម​​ឆាយ​នីស​តៃ​ប៉ិ ៤-២ បាន​ធ្វើ​ឲ្យគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Lee Tae Hoon បាន​សម្ដែង​នូវ​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង ស្រប​ពេល​កូន​ក្រុម​ខ្លួន​សហ​ការ​គ្នា​លេង​បាន​ល្អ យក​ឈ្នះ​ក្រុម​ឆាយនីសតៃប៉ិ ២-០ ក្នុង​ជំនួប​ជើង​ទី​២ លើ​ទី​លាន​ពហុកីឡដ្ឋានជាតិយប់មិញ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ការប្រកួតជាមួយក្រុមចិននីសតៃប៉ិយប់មិញ លោក Lee បាននិយាយថា សម្រាប់ការប្រកួតយប់មិញនេះ គឺជាជំនួបដ៏សំខាន់ ដែលកីឡាករម្នាក់ៗធ្វើបានល្អ ប៉ុន្ដែពួកគេត្រូវការបទពិសោធន៍ជាច្រើនទៀត ដើម្បីត្រៀមប្រកួតវគ្គបន្ដ ហើយពេលនេះកម្ពុជាមានឱកាសហើយ ដោយត្រូវឡើងវគ្គបន្ទាប់ និងត្រូវជួបក្រុមខ្លាំងៗជាងនេះ ។

គ្រូបង្វឹកជនជាតិកូរ៉េរូបនេះ បានបញ្ជាក់ថា ថ្វីត្បិតកម្ពុជា មានកៅអីវគ្គបន្ដក្នុងដៃ ប៉ុន្ដែកីឡាករកម្ពុជា នៅមានចំណុចខ្វះខាតច្រើន ត្រូវកែតម្រូវ ដើម្បីត្រៀមប្រកួតប្រជែងដណ្ដើមយកលទ្ធផលល្អជូនប្រទេសជាតិ និងអ្នកគាំទ្ររាប់លាន់នាក់ក្នុងប្រទេសកម្ពុជា ។
លោកបានបន្ដថា «ចំណុចខ្សោយយើងមានបញ្ហាច្រើន ។

សម្រាប់បាល់ទាត់ យើងមិនអាចអភិវឌ្ឍន៍មួយថ្ងៃពីរថ្ងៃឲ្យរីកចម្រើនបានទេ គឺត្រូវការអភិវឌ្ឍន៍​តាម​ដំណាក់​កាល​។ កីឡាករ​កម្ពុជា នៅ​មាន​ចំណុច​ខ្វះ​ខាត​ច្រើន​ផ្នែក​បច្ចេក​ទេស​មូល​ដ្ឋាន រួមទាំងការយល់ពីស្ថានភាពនៃល្បែង ព្រោះការយល់ពីបញ្ហានេះ នឹងធ្វើឲ្យការសម្រេចចិត្តលើទីលានត្រឹមត្រូវ និងលឿន ហេតុនេះខ្ញុំនឹងកែតម្រូវបញ្ហាបន្ថែមទៀត» ។

ទោះជាយ៉ាងណាក្រុមជម្រើសជាតិកម្ពុជា នៅមិនទាន់ដឹងថា ត្រូវជួបក្រុមណានៅវគ្គបន្ទាប់ឡើយ ពោល​គឺ​ត្រូវ​រង់​ចាំ​ការ​ចាប់​ឆ្នោត​ជ្រើស​រើស​ពូល​ប្រកួត ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នាពេលខាងមុខសិន៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី