CamNews

Floyd ប្រតិកម្មដោយឥតខ្វល់ ចំពោះដំណឹងថាខ្លួន ប្រព្រឹត្ដខុស សំខាន់ឲ្យតែគោរពតាម​ច្បាប់ USADA បាន

ព័ត៌មានកីឡា៖ Floyd Mayweather បានបដិសេធច្រានចោលនូវ របាយការណ៍ ព័ត៌មានដែលទាក់ទង​ទៅ​នឹងការប្រព្រឹត្ដិខុសលក្ខខ័ណ្ឌ ដោយការប្រើប្រាស់ វិធីសាស្រ្ដចាក់ថ្នាំចំនួយកម្លាំង មុនពេលប្រកួតជាមួយ​ប៉ាក់គីអៅ ។ Floyd បានទទួចថា ខ្លួនមិនបានប្រើប្រាស់​ យុទ្ធវិធីបែនោះទេ មុនពេលថ្លឹងទម្ងន់ប្រកួត ។

យោងតាមពាក្យសម្ដីរបស់លោក Bob Bennett ដែលជារដ្ឋលេខាធិការ NSAC បានបង្ហាញឲ្យដឹងថា ភ្នាក់​ងារ USADA (United​ States Anti-Doping Agency )​ ដែលមានតួនាទី ឃ្លាំមើល ការប្រព្រឹត្ដខុសលក្ខខ័ណ្ឌរបស់កីឡាករ​ មិនបានផ្ដល់ដំណឹងមកកាន់ WADA នោះទេ ខណៈដែល Floyd បានប្រើប្រាស់​​​និតិវិធីចាក់ថ្នាំ (IV) នាពេលចន្លោះ ៦ម៉ោង មុនពេលនៃការប្រកួតចូលមកដល់ រហូតដល់ភ្នាក់​ងារ WADA រកឃើញ​ដោយខ្លួនឯង ក្នុងផ្ទះរបស់កីឡាករផ្ទាល់។ របាយការណ៍ថ្មីៗនេះ ក៏បញ្ជាក់ដូចគ្នាផងដែរថា ភ្នាក់ងារ ​USADA​ បានដឹងរឿងនេះ នៅពេលដែល ពួកគេទៅប្រមូលកម្រងឯងសារ ទាក់ទងនឹង ព័ត៌មានផ្ទាល់របស់ខ្លួន បើសូម្បីតែលទ្ធផលពិនិត្យទឹកនោមរបស់ Floyd។ ប៉ុន្ដែទន្ទឹមនឹងការប្រមូល​នោះ របាយការណ៍​បានបញ្ជាក់ផងដែរ ថា មុនពេលប្រកួត Floyd មិនបានទទួល លិខិតបញ្ជាក់ទៅលើ សេចក្ដីហាមប្រាម​ មិនឲ្យប្រើប្រាស់ វិធីបែបនេះ ទេរហូតដល់ ៣សប្ដាហ៍ក្រោយពេល​ប្រកួត ទើប Floyd បានទទួលពី ភ្នាក់ងារ ​USADA​ ប៉ុន្ដែគ្រប់យ៉ាងបានកន្លងហួសទៅហើយ ។

ប៉ុន្ដែចំពោះភ្នាក់ងារ​ ​USADA​ បានអះអាងថា ដំណឹងទាំងអស់ពិតជាបានបញ្ជាក់មែនថា Floyd បានប្រើប្រាសយុទ្ធសាស្រ្ដនេះមែន ហើយទាំងអស់នេះ ក៏បានផ្ដល់ដំណឹងដល់អ្នកតំណាង ប៉ាក់គីអៅ នឹង គណៈ​កម្មការកីឡាអត្ដពលិក នៅ Nevada។ ជាការពិតណាស់សាធាតុ ដែល Floyd បានប្រើប្រាស់នោះ គឺមិនត្រូវបាន ហាមឃាត់ដោយ USADA​ នោះទេ ប៉ុន្ដែ WADA មិនអនុញ្ញាត ចំពោះកម្រិតសារធាតុ ដែល Floyd បានប្រើប្រាស់ ពីព្រោះគេយល់ថា វាអាច​លាក់បាំង សារធាតុផ្សេងៗទៀត ។

USADA​ បានបន្ដទៀតថា ទោះបីជា លិខិតបញ្ជាក់របស់ Floyd មិនទាន់បានទទួលដឹងឮរហូត ផុតការប្រកួតមែនក៏ដោយក្ដី ប៉ុន្ដែ របាយការណ៍លទ្ធផលបានប្រគល់ជូន ដល់ភ្នាក់ងាប៉ាក់គឺអៅ និង ភ្នាក់ងារ ​គណៈ​កម្មការកីឡាអត្ដពលិក នៅ Nevada រួចរាល់អស់ផងដែរ។

ចំណែក Floyd វិញនៅតែអះអាងថា ខ្លួនឯងគឺជាអ្នកខ្លាំងជាងគេ ដដែល ហើយមានអ្នកគាំទ្រច្រើនទៀតផង ចំពោះរឿងទាក់ទងនឹង WADA គឺគ្មានអ្វីត្រូវខ្វល់ ពោលគឺ គាត់ត្រូវគោរពតាម បទបញ្ញត្ដិ​របស់ USADA ហើយគាត់តែងតែគោរពតាម ការណែរនាំរបស់ គណៈកម្មការ Nevada ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ nzherald