CamNews

អភិបាល ខេត្តកែប បើករថយន្ត គេចម៉ូតូ ក្រឡាប់ ស្លាប់ភរិយា

-អ្នកបើកម៉ូតូ និងប្រពន្ធ-កូន រងរបួស សម្រាកនៅ មន្ទីរពេទ្យ

កំពត ៖ អភិបាលខេត្តកែប លោក កែន សត្ថា បានជួបគ្រោះថ្នាក់ ចរាចរណ៍ ក្រឡាប់រថយន្ត កាលពី វេលាម៉ោង ប្រមាណ ៩៖១៥នាទី យប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤ បណ្តាលឲ្យភរិយារបស់លោក បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈរូបលោក និងកូនស្រី ដែលរួមដំណើរ នៅក្នុងរថយន្ត តែមួយនោះ រួចផុតពីគ្រោះថ្នាក់ ។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា គ្រោះថ្នាក់ ចរាចរណ៍ ដែលបានផ្តាច់ជីវិត ភរិយាអភិបាល ខេត្តកែប ខាងលើនេះ បានកើតឡើង នៅតាមផ្លូវជាតិលេខ ៣៣ ត្រង់ចំណុចជុងរុក នៅជិតសាលា ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ខណៈរូបលោក កំពុងបើករថយន្ត ចេញពី ខេត្តកំពត ទៅខេត្តកែបវិញ ដោយលោកជាបើករថយន្តផ្ទាល់តែម្តង។

សមត្ថកិច្ច បានបន្តទៀតថា លោកអភិបាលខេត្តកែប បានបើករថយន្ត ម៉ាកលុច្សស៊ីស ៥៧០ ពណ៌ស ពាក់ស្លាកលេខ រដ្ឋ ៤៥-២០-៩៩៩ ដោយដឹកប្រពន្ធ និងកូនស្រីរបស់គាត់ ឆ្ពោះទៅខេត្តកែបវិញ ស្រាប់ តែចំណុចកើតហេតុ ក៏វ៉ាក់អើនឹង ម៉ូតូមួយគ្រឿង ដែលធ្វើដំណើរ បញ្ច្រាសទិសគ្នា ធ្វើឲ្យគាត់គេចម៉ូតូ បណ្តាលឲ្យក្រឡាប់តែម្តង ហើយនៅពេលនោះ ភរិយារបស់លោក ដែលអង្គុយពីក្រោយ ត្រូវបោក ក្បាល និងខ្លួន ស្លាប់តែម្តង ។

ជុំវិញគ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ ស្នងការនគរបាល ខេត្តកែប លោក អ៊ី សំអុល បានថ្លែងឲ្យដឹង ថា នៅក្នុងហេតុការណ៍នេះ លោកអភិបាលខេត្តកែប និងកូនស្រី រួចផុតពីគ្រោះថ្នាក់ ប៉ុន្តែគួរឲ្យសោក ស្តាយ បានធ្វើឲ្យភរិយា របស់លោកស្លាប់ ។

លោក អ៊ី សំអុល បានបញ្ជាក់ថា មុនពេលកើតហេតុ លោកអភិបាលខេត្តកែប បានបើករថយន្តចេញ ពីផ្ទះ របស់គាត់ ដែលស្ថិតនៅ ភូមិសាវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ដោយ នៅក្នុងរថយន្ត ភរិយារបស់លោក ឈ្មោះ សុង សូរីដែត អាយុ៦០ឆ្នាំ អង្គុយពីក្រោយ និងកូនស្រី អង្គុយនៅខាងមុខ ទន្ទឹមនឹងលោក ជាអ្នកបើក។

លុះពេលធ្វើដំណើរ មកដល់ចំណុច កើតហេតុ ក៏មានម៉ូតូមួយគ្រឿង បើកដោយបុរសម្នាក់ ដឹកប្រពន្ធ និងកូន ធ្វើដំណើរបញ្ច្រាសទិសគ្នា បានប្រជែងរថយន្ត មួយគ្រឿង ហើយក៏ចូលខាងស្តាំដៃ រថយន្ត របស់លោក ពេលនោះ លោកអភិបាលបានទាញចង្កូត បណ្តាលឲ្យក្រឡាប់តែម្តង ។

សមត្ថកិច្ច បានឲ្យដឹងថា ក្រោយកើតហេតុ សពភរិយា ត្រូវបានដឹកបញ្ជូនទៅកាន់តែ លំនៅដ្ឋាន នៅក្រុងកំពត ដើម្បីធ្វើបុណ្យ តាមប្រពៃណី រីឯជនរងគ្រោះដែលបើកម៉ូតូ ត្រូវបានដឹកបញ្ជូន ទៅ កាន់មន្ទីរពេទ្យ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល