ព័ត៌មានជាតិ៖ កម្ពុជា បានប្រារព្ធពិធីអបអរសាទរ នូវកិច្ចព្រមព្រៀង យល់ព្រមប្រគល់នឹង ទទួលយករូបបដិមា ហនុមាន រវាងកម្ពុជាជាមួយសហរដ្ឋអារមេរិក កាលពីថ្ងៃអង្គារ៍ ទី១២ ខែឧសភា ឆ្នាំ ២០១៥ ។

នៅព្រឹកថ្ងៃអង្គារ៍ ទី១២ ខែឧសភា ឆ្នាំ ២០១៥ រាជរដ្ឋាភិបាលកម្ពុជា បានប្រារព្ធពិធីទទួលស្វាគមន៍ ការយល់ព្រមប្រគល់មកវិញនូវរូបបដិមា ហនុមាន ដែលបានបាត់បង់ពីប្រទេសកម្ពុជាកាលពីឆ្នាំ ១៩៧០ រហូតមកទល់ទល់ពេលនេះ ក៏បានរកឃើញក្នុងសារមន្ទីរមួយក្នុងប្រទេសសហរដ្ឋអារមេរិក ឈ្មោះថា Cleveland Museum of Art ។ រូបសំណាកថ្មដែល មានប្រវត្ដិរាប់សិបឆ្នាំក្នុងទឹកដីកម្ពុជា បានជួបការខូចខាត ដោយបាក់ជើងទម្រខាងក្រោម ។

ទន្ទឹមនឹងការអបអរសាទរនេះផងដែរ លោក ឧបនាយករដ្ឋមន្ដ្រី សុខ អាន បានថ្លែងផងដែរថា រូបបដិមា ហនុមាន នេះ ត្រូវបានលួចចេញពីប្រាសាទកោះកេរ្ដិ៍ ដែលមានទីតាំងស្ថិតនៅ ប៉ែកខាងជើងនៃខេត្ដព្រះវិហារ ក្នុងកំលុងប្រទេសកម្ពុជាកំពុងតែជួបប្រទះសង្គ្រាម កាលពីឆ្នាំ១៩៧០ ហើយក៏ត្រូវដាក់តាំងបង្ហាញក្នុងសារមន្ទីរ Cleveland Museum of Art តាំងពីឆ្នាំ ១៩៨២ ។ លោក ឧបនាយករដ្ឋមន្ដ្រី សុខ អាន បានបន្ថែមទៀតថា ការវិលមកវិញបាននៃរូបបដិមាមួយនេះ គឺសិ្ថតក្រោមការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណង ថែរក្សាសម្បត្ដិវប្បធម៌បេតិកភ័ណ្ឌជាតិ ។

លោក William Griswold ដែលជាប្រធានគ្រប់គ្រង នៅសារៈមន្ទីរ Cleveland Museum of Art បានមានប្រសាសន៍ផងដែរថា កិច្ចព្រមព្រៀងប្រគល់រូបសំណាក់មួយនេះ គឺត្រូវបានធ្វើឡើង ដោយការយល់ព្រមស្ម័គ្រចិត្ដទាំងស្រុង ហើយមិនត្រឹមតែប៉ុណ្ណោះ សេចក្ដីសម្រេចមួយនេះ នឹងបង្ហាញពីការកិច្ចសហការគ្នាយ៉ាងរឹងមាំរវាង កម្ពុជានឹងសហរដ្ឋអាមេរិក លើយន្ដការការពារសម្បត្ដិវប្បធម៌ជាតិ ។

លោកច័ន្ទ តានី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងឲ្យដឹងផងដែរថា រូបបដិមា ហនុមាន នេះ នឹងដាក់តាំងក្នុងសារមន្ទីជាតិក្នុងទីក្រុងភ្នំពេញនាពេលឆាប់ៗនេះ បន្ទាប់ពីធ្វើការលំអរ និងជូសជុលហើយ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ thecambodiaherald