CamNews

សាយ រតនៈ ប្រកាស​រក​ម្ចាស់​រូប​ថត ដើម្បី​លាង​ជម្រះ រឿង​ធ្វើ​ឲ្យ​និស្សិត​ស្រី​ម្នាក់​មាន​ផ្ទៃ​ពោះ

ភ្នំពេញ៖ ពិធីករប្រចាំកម្មវិធី «រាត្រីកម្សាន្ត» លោក សាយ រតនៈ កាលពីមួយ រយៈធំកន្លងទៅនេះ លោកធ្លាប់បានពើប ប្រទះ និងរឿងអាស្រូវមួយ ដោយមានទស្សនិកជន បានចោទប្រកាន់លោកថា បានទៅប្រព្រឹត្តិរឿងមិនល្អធ្វើឲ្យនិស្សិត ស្រីម្នាក់មានផ្ទៃពោះ ហើយដោះដៃមិនទទួលខុសត្រូវ ។ ប៉ុន្តែរឿងគ្រប់យ៉ាងបានរសាយទៅវិញ ម្តងមកហើយដោយ សារលោក បានចេញមុខច្រានចោល ព័ត៌មាននេះទាំងស្រុង ។ប៉ុន្តែនៅពេលថ្មីៗនេះ រឿងដដែលនេះបានកក្រើកឡើង មកវិញម្តងទៀត ដោយមានទាំងរូបភាពនារីម្នាក់នោះ មកអះអាងទៀតផង។

ពិធីករបុរសសង្ហា លោក សាយ រតនៈ បានទទួលរងព្រនង់ នៃការរិះគន់ខ្លាំងៗ យ៉ាងចាស់ដៃពីសំណាក់ទស្សនិកជន ក្នុងនាមលោកជាអ្នកសិល្បៈមួយរូប បែរជាគ្មានទំនួលខុសត្រូវ ទៅលើទង្វើខ្លួនឯង ដោយបានធ្វើឲ្យនារីវ័យក្មេងម្នាក់ ដែលជានិស្សិត នៅសកលវិទ្យាល័យមួយមានកូន ប៉ុន្តែក្រោយពីលោក បានដឹងថា នារីម្នាក់នោះ មានកូនលោកបែរ ជាដោះដៃ មិនទទួលខុសត្រូវ ទុកឲ្យនារីម្នាក់នោះ ទទួលខុសត្រូវតែម្នាក់ឯងទៅវិញ ដោយនេះសរបញ្ជាក់ឲ្យឃើញ ច្បាស់ថា លោកមិនមែនជាបុរសពិត ដែលមានទំនួលខុសត្រូវ ក្នុងរឿងដែលខ្លួនបានធ្វើនោះទេ។

កន្លងមកធ្លាប់មានព័ត៌មានបែបនេះ លេចឮម្តងហើយ តែត្រូវបានម្ចាស់សាម៉ីខ្លួន លោក សាយ រតនៈ ចេញមុខច្រាន ចោលថា ជារឿងមិនពិតហើយ អ្នកចោទប្រកាន់ គ្មានភស្តុតាង គ្រាន់តែនិយាយក្នុងន័យបង្ខូចកិត្តិយសរបស់លោក តែប៉ុណ្ណោះ ។ តែអ្វីដែលធ្វើឲ្យទស្សនិកជន ចាប់ផ្តើមមានជំនឿជឿជាក់ ម្តងទៀតនោះគឺ ត្រូវបានបណ្តាញទំនាក់ទំនង សង្គម Facebook យករូបថតរបស់នាងមកទម្លាយ ជាសាធារណៈ ដើម្បីដាក់បន្ទុក លើលោកបន្ថែមទៀត ។

ពាក់ព័ន្ធនឹងការទម្លាយ រូបថតនារីម្នាក់ ដែលជាជនរងគ្រោះ ត្រូវ លោក សាយ រតនៈ ធ្វើឲ្យមានកូនមុនរៀបការនោះត្រូវ បានតារាប្រុសរូបសង្ហា ចេញមុខច្រានចោលព័ត៌មាននោះ ជាថ្មីម្តងទៀតដោយសរសេរសារបង្ហោះ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ផ្ទាល់ខ្លួន ដោយទទូចរកនារីម្ចាស់រូបថតនោះ ដើម្បីចូលរួមស្រាយចម្ងល់របស់ទស្សនិក ជន និងលុបចោលការចោទប្រកាន់នោះថា «ខ្ញុំបាទ សាយ រតនៈ សូមប្រកាសសួររកប្អូនស្រី ម្ចាស់រូបថតដែលត្រូវបាន គេយកមកកាត់តនេះ ព្រោះព័ត៌មាន និងរូបកាត់តនេះ គឺធ្វើឲ្យប៉ះពាល់កិត្តិយស និងកេរ្តិ៍ឈ្មោះខ្ញុំ និងប្អូនស្រីយ៉ាងខ្លាំង ខ្ញុំ និងប្អូនស្រី គឺជាជនរងគ្រោះដូចគ្នា ដូច្នេះបើប្អូនស្រី បានទទួលដំណឹងនេះ សូមប្អូនស្រីជួយបកស្រាយការពិតផង ដើម្បីកុំឲ្យប្រិយមិត្តមួយចំនួន នៅលើ Facebook យល់ច្រឡំ»។

មិនតែប៉ុណ្ណោះលោក ថែមទាំងបានអះអាងទៀតថា លោកមិនបានស្គាល់ មុខនារីម្នាក់នោះឡើយ ហើយរឹតតែមិនដឹង ថា ប្អូនស្រីម្នាក់នោះ ជានារីខ្មែរ ឬបរទេសទេ ព្រោះរូបនោះ ជារូបកាត់ត តែបើសិនជា នារីនោះ រស់នៅក្នុងស្រុកយើង ហើយឃើញព័ត៌មាននេះហើយ សុំឲ្យចេញមុខបកស្រាយ ដើម្បីលាងជម្រះមន្ទិលសង្ស័យនេះឲ្យជ្រះស្រឡះទាំងអស់ គ្នា៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល