ព័ត៌មានអន្តរជាតិ ៖ បុរសជាអ្នកបើកឧទ្ធម្ភាគចក្រ ពីររូប ត្រូវបានបញ្ជាក់អោយដឹងថា បានទទួលរង របួសធ្ងន់ និង ស្រាល នៅព្រឹកថ្ងៃសុក្រនេះ ក្រោយពីមានករណីធ្លាក់ឧទ្ធម្ភាគចក្រ ចម្បាំងមួយគ្រឿង ដែលកំពុងតែបើកបរ ហ្វឹកហ្វើន ក្នុងប្រតិបត្តិការយោធា ដោយឧទ្ធម្ភាគចក្រនោះ បានធ្លាក់ចំ ទៅលើ សំណង់ អាគារមួយកន្លែង ក្នុងប្រទេស តៃវ៉ាន់ ។

បន្ថែមពីលើនេះ បើតាមការអោយដឹង ពីមន្រ្តីយោធា បានអះអាងអោយដឹងថា បុរសដែលជាជនរង គ្រោះ ក្នុងហេតុការណ៍វាយប្រហារ ខាងលើ ត្រូវបានក្រុមការងារបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ យោធាមួយកន្លែង ក្រោយពី ឧទ្ធម្ភាគចក្រ របស់ពួកគេ ធ្លាក់ចំ ដំបូងអាគារ កំពស់ ៣ជាន់មួយកន្លែង តែនៅក្នុងនោះ ពុំបានបណ្តាលអោយពលរដ្ឋ ស៊ីវិល ណាមួយ ទទួលរងរបួសនោះទេ ។

ប្រភពដដែល ផ្តល់ជាកិច្ចសម្ភាសន៍ ដល់ភ្នាក់ងារ សារព័ត៌មានអោយដឹងថាហេតុការណ៍វាយប្រហារ ខាងលើ បានកើតឡើង អំឡុងពេលមាន បេសកម្ម ហ្វឹកហ្វើន យោធា ខណៈមូលហេតុ មិនច្បាស់កា រណ៍នាំអោយមានករណីធ្លាក់នោះ ស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ ។

រូបភាព ឯកសារ ស្តីពី ឧទ្ធម្ភាគចក្រ ដ៏មានឥទ្ធិពលបំផុត Apache

គួរបញ្ជាក់អោយដឹងថា កាលពីអំឡុងខែ វិច្ឆិកា កន្លងទៅនេះ តៃវ៉ាន បានទទួលឧទ្ធម្ភាគចក្រ ចម្បាំង គ្រឿងដំបូង របស់ខ្លួន ក្រោយពីមានការបញ្ជាទិញ ពីសហរដ្ឋអាមេរិក ក្នុងគោលបំណងពង្រឹងវិស័យ យោធារបស់ខ្លួន បើទោះជាខ្លួន ក៏កំពុងតែមានទំនាក់ទំនង ល្អជាមួយនឹងប្រទេសចិន ក៏ដោយចុះ ។

ជាការពិត អំឡុងខែ ធ្នូ ដល់ កុម្ភៈ បណ្តា ឧទ្ធម្ភាគចក្រ ដែលបានបញ្ជាទិញ ត្រូវបានដាក់អោយចុះ ចតត្រួតពិនិត្យជាមុនសិន ខណៈមានការព្រមាន ពីសហរដ្ឋអាមេរិក អោយដឹងថា វាអាចនឹងមាន បញ្ហាដំណើរ ការមិនល្អ ។ សេចក្តីរាយការណ៍បញ្ជាក់អោយដឹងថា នៅលើសកលលោក មានតែយោ ធាប្រទេសតៃវ៉ាន់ តែមួយតែប៉ុណ្ណោះ ដែលបានប្រើប្រាស់ ឧទ្ធម្ភាគចក្រ Apache AH-64E បន្ទាប់ពី អាមេរិក ខណៈប្រភេទ ឧទ្ធម្ភាគចក្រ ប្រភេទនេះ ត្រូវបានគេ រាយការណ៍អោយដឹងថា ជាឧទ្ធម្ភាគ ចក្រ ចម្បាំង មានឥទ្ធិពលខ្លាំងបំផុត ។

គួរបញ្ជាក់ថា តៃវ៉ាន បានបញ្ជាទិញ ឧទ្ធម្ភាគចក្រ ចម្បាំង ប្រភេទនេះ ពីសហរដ្ឋអាមេរិកដល់ទៅ៣០ គ្រឿង ខណៈ បណ្តាគ្រឿងដែលនៅសេសសល់ និងដឹកមកបន្តទៀត នៅចុងឆ្នាំ ២០១៤ នេះ ខណៈ ការដោះដូរ សព្វាវុធលើកនេះ គឺជាផ្នែកមួយនៃសាច់ប្រាក់ជាង ៦,៥ លានកោដដុល្លារ ចាប់តាំងពី ឆ្នាំ ២០០៨ ខណៈចលករមួយនេះ បានធ្វើអោយក្រុង ប៉េកាំង មានចំនុចរស៊ើប ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ Channelnewsasia