CamNews

Pacquiao ទទួល​បាន​ធា​នា​រ៉ាប់​រង ៤​លាន​ដុល្លារ បន្ថែម​លើ​​ទឹក​​ប្រាក់ ៧៥% ពី​សង្វៀន​ដណ្តើម​ខ្សែ

(ឡាវេហ្គាស)៖ ស្តេចប្រដាល់សកលប្រចាំទ្វីបអាស៊ី Manny Pacquiao ទទួលបានទឹកប្រាក់ធានារ៉ាប់រងចំនួន ៤លានដុល្លារ ពីការឡើងវ៉ៃដណ្តើម​ខ្សែ​ក្រវាត់​ទម្ងន់​មធ្យម​ពិភព​លោក WBO ទល់នឹងជើងខ្លាំងអាមេរិក Jessie Vargas កាលពីថ្ងៃអាទិត្យ ទី៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ សប្តាហ៍​មុន បន្ថែម​លើ​តម្លៃ​ខ្លួន ៧៥​ភាគ​រយ​ដែល​ទទួល​បាន​ពីសង្វៀន Thomas and Mack Center។

នាយកប្រតិបតិ្តផ្សព្វផ្សាយ និងផ្គូផ្គងកីឡាករប្រចាំ Top Rank លោក Bob Arum បានថ្លែងប្រាប់ Bleacher Report ថា «ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ WBO កាល​​ពី​​ថ្ងៃ​​អាទិត្យ​​កន្លង​ទៅ PacMan ទទួលបាន ៤​លាន​ដុល្លារ​ពី​ធា​នា​រ៉ាប់​រង ខណៈ​ដែល​កីឡាករ​ម្ចាស់​ផ្ទះ Vargas ទទួល​​បាន ២.៨​លាន​ដុល្លារ បន្ថែមលើតម្លៃខ្លួន ៧៥ភាគរយដែលសង្វៀន Thomas and Mack Center ផ្តល់ឲ្យ»។

តែយ៉ាងណាមិញ នៅពេលអ្នកសារព័ត៌មាន Bleacher Report សួរពីទឹកប្រាក់សរុបដែលគូដណ្តើមខ្សែក្រវាត់ទទួលបាន បុរស​ជន​ជាតិ​អាមេរិក​ខាង​លើ​មិន​បាន​បញ្ជាក់​ឡើយ គ្រាន់​តែ​បង្ហើប​ថា ការប្រកួតដែលបានធ្វើឡើងនៅក្នុងទីក្រុង Las Vegas នៃ​រដ្ឋ Nevada សហ​រដ្ឋអាមេរិក​មួយ​នេះ ទទួល​បាន​ប្រាក់​សរុប​ជាង ៥០០​លាន​ដុល្លារ​ពី​ការ​លក់​សំបុត្រ និង​លក់​សិទ្ធិផ្សាយបន្តផ្ទាល់ ដោយលោកសង្កត់ធ្ងន់ថា Pacquiao ទទួល​បាន​ប្រាក់​តិច​ជាង​កាល​ប្រកួត​ចាញ់ Floyd Mayweather ឆ្នាំ​២០១៥ ទេ ទោះ​រូប​គេ​ឈ្នះ​ខ្សែ​ក្រវាត់ WBO ក៏​ដោយ។

សូមរំលឹកថា អធិរាជប្រដាល់លំដាប់លេខ២ ពិភពលោក Manny Pacquiao ជនជាតិហ្វីលីពីន វ័យ៣៧ឆ្នាំ ដណ្តើមបានខ្សែក្រវាត់ WBO ជា​លើក​ទី​៣​របស់​គេ មុន​ពេល​ឈ្នះ​លើក​ដំបូង​តាំង​ពី​ឆ្នាំ២០១០មក ហើយក៏ជាការបរាជ័យលើក ទី១ផងដែររបស់កីឡាករវ័យ ២៧​ឆ្នាំ Vargas ក្នុង​ការ​ឡើង​ការ​ពារ​ខ្សែ​ក្រវាត់​ដែល​រូប​គេ​ទើប​គ្រប់​គ្រង​បាន​៨​ខែ​ប៉ុណ្ណោះ បន្ទាប់ពីផ្តួលគូប្រជែង Sam Ali សន្លប់ក្នុងទឹកទី៩ កាលពីខែមីនា ឆ្នាំ២០១៦៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង