(ភ្នំពេញ)៖តារាសម្តែងប្រុសរូបសង្ហា លោក គន់ រៀមរតនៈ ថ្មីៗនេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ទស្សនិជនអ្នកគាំទ្រ និងបណ្តាអ្នកនិយមលេងបណ្តាញសង្គម Facebook ខណៈរូបថតមានលក្ខណៈអាក្រាតកាយ របស់លោក ត្រូវបានបង្ហោះចែកចាញ ពេញបណ្តាញសង្គមដ៏ពេញនិយមមួយនេះ រហូតមានការរិះគន់ ខ្លាំងៗពីសំណាក់អ្នកគាំទ្រ។ប៉ុន្តែកាលនោះ គេពុំបានដឹងទេថា នេះជាចេតនាធ្វើឡើង ដោយសាម៉ីខ្លួបផ្ទាល់ ឬមួយមានជនណាម្នាក់ មានបំណងបង្ខូចកិត្តិយសសេចក្តីថ្លៃថ្នូរ របស់លោកនោះឡើយ។

ដើម្បីបកស្រាយឲ្យមហាជនដឹង ពីការពិតតារាប្រុសលោក គន់ រៀមរតនៈ បានចេញមុខបំភ្លឺប្រាប់ទស្សនិជន ជាសាធារណៈថា មិនមែនជាចេតនារបស់លោកនោះទេ ក្នុងការថតបង្ហោះរូបបែបនេះគឺវាកើតឡើងដោយសារ មានគេចង់ធ្វើបាបលោកប៉ុណ្ណោះ។ លោកបញ្ជាក់ថា «ថ្ងៃដែលកើតមានរឿងនេះ ខ្ញុំបានទៅលេងផ្ទះមិត្តភក្តិស្គាល់គ្នា នៅបូរីពិភពថ្មី ស្ទឹងមានជ័យ ព្រោះធ្លាប់ហៅច្រើនដងហើយ តែមិនដែលបានទៅរហូត ថាខ្ញុំឫកទាល់តែតារាដូចគ្នាទើបហៅ ដើរជាមួយបានភ្លេចកំណើតហើយ..»។

លោក គន់ រៀមរតនៈ បានបន្តថា មិនដឹងថា «ផឹកគេលួចដាក់អ្វី ឬមកពីខ្ញុំមិនស្រួលខ្លួនឯងទេ ស្រាប់តែទន់ដៃទន់ជើងងងុយគេងដឹងខ្លួនឡើង ម៉ោង៦ល្ងាចពួកអានរកហ្នឹង វាបង្ហោះរូបនេះ រួចហើយ ក៏ចាក់សោមិនឲ្យចេញទៀត ខ្ញុំក៏បានសម្រេចចិត្តឡើងតាមដំបូលផ្ទះ សុំផ្លោះទៅផ្ទះអ្នកជិតខាង មកដល់កន្លែងធ្វើការងារត្រូវមេ ស្តីឲ្យធ្វើការដល់ចប់ម៉ោង មេក៏ឲ្យស្រោមសំបុត្រប្រាក់ខែ ចុងក្រោយចប់..»។

ជាមួយការបកស្រាយដូច្នេះ លោក គន់ រៀមរតនៈ ក៏បានបញ្ជាក់ប្រាប់គេហទំព័រ Khmertalking ថា «គ្រប់គ្រាន់ហើយ អាចរក្សាភាពស្ងៀមស្ងាត់វិញបានហើយ ខ្ញុំស្ទើរតែខ្លាចបណ្តាញសង្គមមួយនេះ ទៅហើយរយៈពេលពីរ បីថ្ងៃនេះ ចង្កៀង ដុះបំភ្លឺផ្ទះអ្នកណា គឺភ្លឺផ្ទះអ្នកនោះហើយ បើអ្នកគ្រាន់តែមើល គ្រាន់តែឃើញសំបកក្រៅ ហើយយវាយតំលៃ ដោយមិនបានដឹងមូលហេតុ ហេតុផលពិតប្រាកដ ការវាយតំលៃរបស់លោកកអ្នក អាចជារឿងអយុតិ្តធម៌»។

តារាប្រុសរូបនេះ បានបន្ថែមថា «ទោះយ៉ាងណាខ្ញុំសូមការអភ័យទោស និងសោកស្តាយបំផុត ចំពោះការដែរបានធ្វើឲ្យមានការប៉ះពាល់ ដល់អារម្មណ៍របស់បងប្អូន មួយចំនួន ហើយខ្ញុំរីករាយក្នុងការទទួលយក រាល់មតិយោបល់របស់លោកអ្នក បីជាមតិយោបល់ខ្លះ ពិបាកទទួលយកយ៉ាងណាក៏ដោយ ហើយសង្ឃឹមថា ការរាប់អានរបស់ពួកយើង នៅតែល្អប្រសើរជានិច្ចតទៅ..!»៕

- អាន ៖ គន់ រៀមរតនៈ បង្ហោះរូបស្រាត បង្កការភ្ញាក់ផ្អើលពេញហ្វេសប៊ុក

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី