CamNews

ករណីការផ្ទុះអាវុធ ផ្តើមចេញពីការជួយអន្តរាគមន៍ ជនញៀនថ្នាំអុកឡុកពិធីមង្គលការ

(ពោធិ៍សាត់)៖ ស្នងការរងនគរបាលទទួលការងារព្រំដែន ខេត្តពោធិ៍សាត់ លោក គួយ សារឿន បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥នេះថា ករណីបាញ់ប្រហារចំនួន ២​គ្រាប់​​កាលពីយប់មិញ នៅឃុំដារ ស្រុកវាលវែងនោះ គឺជាការបាញ់ដើម្បីទប់ស្កាត់ជនញៀនថ្នាំ និងបក្ខពួកបង្កការអុកឡុកនៅក្នុងរោងពិធីមង្គលការ។

សូមបញ្ជាក់ថា កាលពីយប់មិញមន្រ្តីនគរបាលម្នាក់ ត្រូវបានគេស្គាល់ឈ្មោះ វីរៈ បម្រើការងារនៅវរៈ៨២៥ ជាកូនប្រុសលោកស្នងការរងទទួលការងារព្រំដែន បានបាញ់ចំនួន ២គ្រាប់ តែមិនបណ្តាលឲ្យនរណាម្នាក់ រងរបួសនោះឡើយ ។

ជាការឆ្លើយតប លោក គួយ សារឿន បានចេញមកបកស្រាយថា នៅក្នុងពិធីមង្គលការ នៅក្នុងភូមិនោះស្រាប់តែមានជនញៀនថ្នាំម្នាក់ និងបក្ខពួកដែលធ្លាប់ពន្ធនាគារបានមកអុកឡុក ហើយពេលនោះខាងភាគីម្ចាស់រោងការ បានទាក់ទងទៅកម្លាំងនគរបាល មូលដ្ឋានទៅជួយអន្តរាគន៍ ប៉ុន្តែកម្លាំងប៉ុស្តិ៍តិចពេក ក៏ហៅខាងកម្លាំងវរៈ៨២៥ ទៅជួយ ។ ពេលជនញៀនថ្នាំ និងបក្ខពួកបង្ក បានរត់ចេញពីកន្លែងមង្គលការ ហើយភាគីម្ចាស់ដើមការដេញពីក្រោយ ដោយមានដំបងផងនោះ គាប់ជួនកម្លាំងវរៈទៅទាន់ឃើញ មានមនុស្សកាន់ដំបងរញ៉េរញ៉ៃបែបនេះ ក៏បាញ់ឡើងលើចំនួន ២គ្រាប់ ទើបខាងភាគីម្ចាស់ដើមការស្រែកថា ពួកគេគឺជាជនរងគ្រោះទេ។

លោក គួយ សារឿន បានបញ្ជាក់ថា នៅព្រឹកថ្ងៃនេះ នគរបាលមូលដ្ឋានបានហៅភាគីម្ចាស់ដើមការ និងភាគីបង្កមកធ្វើកំណត់ហេតុ ដោយមានការធានាពីឪពុកម្តាយ មុនពេលឲ្យត្រឡប់ទៅវិញ៕

ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី