(ហ្ស៊ីមបាវ៉េ)៖ហេតុការណ៍ដ៏តក់ស្លុតមួយ បានកើតឡើងនៅប្រទេសហ្ស៊ីមបាវ៉េ គឺស្ត្រីម្នាក់បានយកផ្លែឡាម អារកំបេះគូទក្មួយស្រីអាយុ៨ឆ្នាំ ព្រោះតែខឹងនាងតូចហ៊ានសើចចំអកដាក់ខ្លួន ខណៈពេលកំពុងប្រព្រឹត្តសិច ជាមួយគូស្នេហ៍។

Miriam Mungure អាយុ៣៥ឆ្នាំ រស់នៅតំបន់ Harare ត្រូវប៉ូលីសចាប់ខ្លួន ពីបទបង្ករបួសស្នាមលើក្មួយស្រី បន្ទាប់ពីគេរកឃើញស្នាមជាំ លើខ្លួនប្រាណក្មេង ប៉ុន្តែម្តាយមីងរូបនេះ បដិសេធរាល់ការចោទប្រកាន់។ រឿងហេតុនេះ បានដឹងដល់សមត្ថកិច្ច នៅពេលដែលបងប្រុស របស់ Mungure បានមកលេងក្មួយស្រី ពេលដែលនាងមិននៅ ក៏ស្រាប់តែឃើញស្នាមជាំ លើកំប៉េះគូថក្មួយ រួចសួរនាំទើបរាយការណ៍ប្រាប់ប៉ូលីសតែម្តង។

ក្មេងស្រីរងគ្រោះ បានប្រាប់ប៉ូលីសថា នាងត្រូវម្តាយមីងដាក់ទោស ព្រោះតែនាងសើច ខណៈមីងកំពុងដេកប្រព្រឹត្តសិច ទើបបណ្តាលឲ្យម្តាយមីងផ្ទុះកំហឹង ទាញផ្លែឡាមមកឆូត លើកំបេះគូទខ្លួន។ Mungure ត្រូវចាប់ខ្លួន បន្ទាប់ពីប៉ូលីសរកឃើញ ភស្តុតាងគ្រប់គ្រាន់ថា នាងប្រព្រឹត្តទង្វើឃោរឃៅ លើក្មេងស្រីជាអនីតិជន ហើយបញ្ជូនម្តាយមីង ចិត្តអប្រិយរូបនេះ ទៅតុលាការរង់ចាំ ការកាត់ទោស៕

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី