បាងកកក៖ យោងតាមគេហទំព័រ INN របសថៃ នៅថ្ងៃ សុក្រ ទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៤ នេះ បានឲ្យដឹងថា លោក សាដា ថៃសេត អតីតអ្នកតំណាងរាស្រ្តបក្ស ជាតិថៃផាតាណា បានដឹកនាំប្រជាកសិករ រួមជាមួយក្បួន គោយន្ត និង ត្រាក់ទ័រ មកពី បណ្តាខេត្តនានា ក្នុងប្រទេសថៃ សំដៅឆ្ពោះមកក្រុងបាងកក ក្នុងគោលបំណង ទារទាមឲ្យរដ្ឋាភិបាលសងថ្លៃទិញស្រូវ ដល់ កសិករ ដែលរដ្ឋជំពាក់លើគម្រោងទិញស្រូវ។

លោក សាដា អះអាងថា សម្រាប់ខេត្ត ឧទ័យនី ដែលជាមូលដ្ឋានសំឡេងឆ្នោត របស់បក្សជាតិថៃ ផាណារបស់លោក គឺមាន ប្រជាកសិក ជាង ១ ម៉ឺននាក់ កំពុងជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ ដោយសារតែរដ្ឋជំពាក់បំណុលកសិករ ដូច្នេះក្នុងនាមរូបលោក តំណាងឲ្យប្រជាកសិករ ស្នើឲ្យរដ្ឋាភិបាល រួសរាន់ស្វែងរកដំណោះស្រាយ ផ្តល់សំណងដល់កសិករក្នុងរយៈពេល មួយ សប្ពាហ៍ ប៉ុន្តែបើរដ្ឋាភិបាលតែគ្មានច្រកចេញនោះទេ លោកនឹងដឹកនាំប្រជាកសិករទាំងអស់ ព្រមទាំងក្បួនរយន្តរថកសិកម្ម ឡោមព័ទ្ធអាកាសយានដ្ឋាន សុវណ្ណភូមិ ដើម្បីដាក់សម្ពាធរដ្ឋាភិបាល លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល