CamNews

សម្តេច ហ៊ុន សែន ព្រលះចៅ ក្រមសាលា ដំបូងរាជធានីភ្នំពេញ ដែលកាន់សំណុំរឿង ឃាតកម្ម ឧកញ៉ា អ៊ឹង ម៉េងជឺ

ដោយ ៖ សយ សុភាព-ពេជ្រ ប៊ុនសាយ

ភ្នំពេញ ៖ គិតពីចាប់ពីថ្ងៃ ដែលជនសង្ស័យជាមេខ្លោង ឧកញ៉ាថោង សារ៉ាត់ ប្រធានក្រុមហ៊ុនបុរី៩៩៩ និងគូកន ដែលបានរួមផ្សំគំនិតបាញ់ សំលាប់ឧកញ៉ាអ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុន ស៊ីម៉ង់ត៍ត្បូងពេជ្រ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤រហូតមកដល់ព្រឹកថ្ងៃទ១៧ ខែកុម្ភៈ ឆ្នាំ២០១៥ មានចំនួន៨៤ថ្ងៃគត់ ដែលបានធ្វើឲ្យនាយក រដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោហ៊ុន សែន សំរានមិនលក់បក់មិនល្ហើយ រហូតដល់ធ្វើឲ្យតឹងទ្រូងខ្លាំងពេក រហូត ដល់ទ្រាំមិនបាន ទើបទម្លាយជាសាធារណៈ ដោយបានព្រមានខ្លាំងៗចំទៅលើចៅក្រម សាលាដំបូងរាជធានីភ្នំពេញ ជុំវិញករណីឃាតកម្ម ដ៏កក្រើករាជធានីភ្នំពេញខាងលើ និងបានស្នើសុំលោកអង្គ វង្សវឌ្ឃនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែលជាសមាជិកផងដែរ របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងស្ថាប័ននេះផ្ទាល់តែ ម្តង ឲ្យពិនិត្យមើលសំណុំរឿងខាងលើ និងធ្ចើអធិការកិច្ចបន្ទាន់ ទៅលើចៅក្រមលី សុខលេង ដែលបានចេញ ដីកាឲ្យដោះលែង ឪពុកម្តាយជនសង្ស័យ ដែលជាមេខ្លោងថោង សារ៉ាត់ ឲ្យនៅក្រៅឃុំ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥ ។

ការព្រមានខ្លាំងៗធ្ងន់ៗចំពោះចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលកាន់សំណុំរឿងខាងលើ បានធ្ចើឡើង នៅក្នុងឱកាសសម្តេចតេជោហ៊ុន សែន ចូលរួមជាអធិបតីនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតបញ្ចប់ បរិសញ្ឡាបត្ររបស់សាកលវិទ្យាល័យធនធានមនុស្សនៅវិទ្យាស្ថានជាតិអប់រំ ក្បែរវិមានឯករាជ្យកាលពីព្រឹកថ្ងៃអង្គារទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥។

សម្តចបានព្រមានយ៉ាងដូច្នេះថា ៖ ខ្ញុំអំពាវនាវ ចំពោះឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីពិនិត្យករណីទាក់ទងជាមួយនឹង សំណុំរឿង បទឧក្រិដ្ឋឃាតកម្ម នៅក្នុងទីក្រុងភ្នំពេញ រឿងនេះរឿងមិនធម្មតាទេ ខ្ញុំគ្មានការគាបសង្កតរឿងអ្វី ជាមួយតុលាការទេ ប៉ុន្តែអំណាច៣ នីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ទោះបីនីតិមួយណាក៏ដោយ អង្គមួយណាក៏ដោយ វាត្រូវមានទំនាក់ទំនងគ្នា មិនអាចនៅដាច់ពីគ្នាបានទេ ។

រាជរដ្ឋាភិបាល ប្រឹងដុតដៃដុតជើង បញ្ជាកម្លាំងដើម្បីតាមរកឃាតករ សម្លាប់ឧកញ៉ាអ៉ឹង ម៉េងជឺ ទីបំផុតយើងសម្រេចចាប់បានមួយសំបុក ប៉ុន្តែរឿងដែលមិនយល់ គឺនៅត្រង់ថា ឱ្យឳពុកម្តាយ របស់មេក្លោងដែលបញ្ជាឃាតករ ដែលជាប់ពិរុទ្ធភាព លើបទចោទនេះ ឱ្យនៅក្រៅឃុំ ហើយ អានៅក្រៅឃុំនេះ បើធ្វើត្រូវតាមនីតិវិធី គឺមិនអីទេ ប៉ុន្តែវាខុសនីតិវិធីទៅទៀត ។

លោក សួរទៅស្នងការរាជធានីភ្នំពេញ ។ ខ្ញុំឱ្យ ឧប.ស ខេង និង លោក អង្គ វង្សវឌ្ឍនា ស្រាវជ្រាវ ថាហេតុផលសុខភាព និង បទល្មើសមជ្ឈឹម ។

អាកាំភ្លើង៨ដើម គេថានេះ ជាបទល្មើសមជ្ឈឹមទេ អាកាំភ្លើង៨ដើម គេចាត់ទុកថា ជាបទល្មើសមជ្ឈឹម បានខ្ញុំស្រែកតែម្តង ចុះអាកាន់ព្រនង់ម៉េចបានជាប់គុក កាន់ព្រនង់ជាប់ឃុំ ចុះអានេះកាន់កាំភ្លើង៨ដើម វាទៅជារួចខ្លួន» ។

ទាក់ទិនទៅនឹងដំណើរការរបស់តុលាការ លើសំណុំរឿងឪពុកម្តាយថោង សារ៉ាត់ ដែលបានដោះលែងឲ្យនៅក្រៅ ឃុំជាបណ្តោះអាសន្ននោះ សម្តេចតេជោ បានមានប្រសាសន៍ថា ៖ សម្តេចនិយាយរឿង ដំណើរការរបស់តុលាការ លើរឿងឳពុកម្តាយថោងសារ៉ាត់ ថ្ងៃណា? រហូតដល់ដោះលែង និងចាប់ខ្លួនឡើងវិញល្បឿននៃការ ដោះស្រាយរឿងនេះ លឿនពេក គឺលឿនរហូតដល់យើងគួរឆ្ងល់ ឥឡូវយើង ពិនិត្យអញ្ចេះ អ្វីទៅជាសាលដីការ របស់តុលាការក្រុងខ្លួនឯង អ្វីទៅជាសាលដីការ របស់ សាលាឧទ្ធរណ៍ តើចៅក្រមសាលាដែល អនុញ្ញាតឱ្យនៅក្រៅឃុំនេះ បំពានលើសាលដីការបស់ សាលាឧទ្ធរណ៍ និងសាលក្រម របស់ខ្លួនឯងដែរឫទេ សុទ្ធតែជាចំណោទនៃបញ្ហាទាំងអស់ ខ្ញុំមិនសុខចិត្តទេ ខ្ញុំស្នើឱ្យឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចាត់វិធានការបន្ទាន់លើសំណុំរឿងមួយនេះ ហើយទោះបីជាត្រូវដាក់ជណ្តើរឡើង បើថាចុងត្នោតវាខ្ពស់ ដាក់ជណ្តើរឡើង ក៏ឡើង បើថាត្រូវចុះ ក្នុងទឹក ក៏ត្រូវពាក់ស្អីៗ ចុះក្នុងទឹក» ។

ប៉ុន្មានថ្ងៃនេះ សាធារណមតិ មិនទាំងបានវ៉ៃតុលាការ មកវ៉ៃតែក្បាលហ៊ុន សែន ថាហ៊ុនសែន បញ្ជាឱ្យនៅក្រៅឃុំ មកឆ្កុយទៅអញ្ចឹងហ្មង ខ្ញុំមិនសុខចិត្តទេ មិនសុខចិត្តដាច់ខាតហើយ។

ជុំវិញករណីខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យលោក អង្គ វង្សវឌ្ឍនា ទៅពិភាក្សា ជាមួយឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ដោះស្រាយលើក រណីនេះ ។

សម្តេចតេជោ បានមានប្រសាសន៍ថា ៖ ខ្ញុំមិនអាចទទួលយកបានទេ សមត្ថកិច្ចចាប់មនុស្សខុសទាំងអស់ បើតាមខ្ញុំស្តាប់បានទៅទៀត ចៅក្រមតុលាការភ្នំពេញ ហ៊ានអះអាងថា ថោង សារ៉ាត់ មិនជាប់ពាក់ព័ន្ធ ហ៊ានយកក្បាល មកធានាទៀត រឿងអត់ទាន់កាត់ក្តីផង សំណុំរឿងកំពុងស្រាវជ្រាវ បែរជាចៅក្រម នៅសាលាដំបូង ក្រុងភ្នំពេញ ហើយរឿងនេះខ្ញុំស្តាប់ផ្ទាល់ តែហ៊ានចាប់ហ្នឹង ត្រូវតែមួយទេខុស៣នាក់ ក្នុងចំណោម ៤នាក់ ថោង សារ៉ាត់គ្មានពាក់ព័ន្ធ បើអញ្ចឹងអ្នកដែលពាក់ព័ន្ធគឺ ជួន សុវណ្ណ ត្រូវតែជាប់គុក ព្រោះចាប់គេខុស... អញ្ចឹងអ្នកដែលជាប់គុកគឺអ្នកដែលចាប់គេ អញ្ចឹងស ទៅជាខ្មៅ ខ្មៅទៅជាស គាត់ជាអ្នកកាត់ក្តី អំណាចឯករាជ្យរបស់គាត់ ហើយបើគាត់កាត់តែធន់ហ្នឹង យើងចាប់គាត់លែង យើងចាប់គាត់លែង ខ្ញុំថាតែដល់ម៉ោង ខ្ញុំអត់ចាប់តុលាការ ខ្ញុំចាប់ចោរ ព្រោះមានតុលាការខ្លះ ឃុបឃិតជាមួយចោរ អញ្ចឹងយើងអត់ទៅចាប់តុលាការទេ យើងចាប់ចោរ វាជ្រុលពេក បើសិនជាធុនហ្នឹង.. ខ្ញុំថាបើសិនជា ឳពុកម្តាយរបស់ថោង សារ៉ាត់ រត់រួច គឺអ្នកដែលចុះហត្ថលេខា លែងហ្នឹង លោកឯងឃុបឃិតជាមួយចោរ អញ្ចឹងខ្ញុំចាប់លោកឯង ព្រោះនេះមិនមែនចាប់ចៅក្រមទេ គឺចាប់ចោរ។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសំណូមពរ ឱ្យស្រាវជ្រាវ លើការចេញសាលក្រមដោះលែង ឳពុកម្តាយថោង សារ៉ាត់។

សម្តេចបានលើកឡើងថា នៅពេលដែលសំណុំរឿងមួយ ដែលមិនទាន់បានធ្វើសវនាការ ចៅក្រមអាច ធ្វើការសន្និដ្ឋានទុកជាមុនថា សុំយកក្បាលធានា គឺថោងសារ៉ាត់ អត់ពាក់ព័ន្ធ ក្នុងចំណោម៤នាក់ មានតែ ម្នាក់ទេពាក់ព័ន្ធ ៣នាក់ទៀតអត់ មើលចៅក្រមនិយាយចុះ (តែឈ្មោះអីខ្ញុំអត់បង្ហើបទេ) ។ ពេលខ្លះការនេះ ការនោះ គួរតែនិយាយក្នុងបន្ទប់ ប៉ុន្តែវាតឹងទ្រូងពេក អាហ្វេសប៊ុកវាយប្រហារមកតែហ៊ុន សែនមួយ អញ្ចឹងទេខ្ញុំសុំប្រាប់ទៅហ្វេសប៊ុកវិញថា បង្ហោះខុសហើយ ហើយថ្ងៃនេះដល់ពេលខ្ញុំបកអញ្ចឹងវិញ គេថាហ៊ុន សែន បញ្ជាតុលាការ អត់បញ្ជាទេ គឺសំណូមពរ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ធ្វើសវនកម្ម ធ្វើអធិការកិច្ច សំណុំរឿងមួយនេះ ដំបូងបំផុតត្រូវធ្វើសវនកម្ម លើតែបញ្ហាពាក់ព័ន្ធនឹងរឿង ឱ្យនៅក្រៅឃុំនេះ ហេតុអីបានវា ទៅជារឿងចៅក្រមម្នាក់ ចេញដីកាបង្គាប់ ឱ្យនៅក្រៅឃុំ បំពានលើសាលដីកា អង្គជំនុំជំរះអង្គសាលាឧទ្ធរណ៍ផង និង សាលាដំបូងផង តែប៉ុណ្នឹងយើង អាចយល់ហើយ ។

សូមបញ្ជាក់ថា កន្លងទៅសំណុំរឿងឃាតកម្មដ៍សាហាវព្រៃផ្សៃមួយនេះ ត្រូវបានមហាជន តាមដានយ៉ាងយក ចិត្តទុកដាក់ ហើយក៏មានការវាយតម្លៃផ្សេងៗគ្នាផងដែរ ។ ប៉ុន្តែនៅថ្ងៃនេះ អ្វីៗត្រូវបានលាតត្រដាង យ៉ាងច្បាស់ ក្រោយពីសម្តេចបានបកស្រាយជូនមតិមហាជន ដែលបានលើកឡើងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុក ក៏ដូចជាការព្រមានចំៗខ្លាំងៗទៅលើចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលកាន់សំណុំរឿងឃាតកម្មខាងលើ រហូតដល់សម្តេចលើកជាសំណួរនិងចម្ងល់ថា អាចទទួលបាននូវប្រាក់ដ៏ច្រើន ជាថ្នូរទៅនឹងការដោះលែង ឪពុក ម្តាយថោងសារ៉ាត់ ឲ្យនៅក្រៅឃុំ ។

អ្នកវិភាគបានព្យាករណ៍ទុកថា ចៅក្រមដែលកាន់សំណុំរឿងនេះ និងបុគ្គលមួយចំនួនទៀត ដែលពាក់ព័ន្ធតាម របៀបមិនប្រក្រតី អាចនឹងត្រូវដកតួនាទី ហើយប្រឈមទៅនឹងការចាប់ខ្លួន ។

រហូតមកដល់ពេលនេះ បើយោងតាមរបាយការណ៍នគរបាលបានឲ្យដឹងថា ជនសង្ស័យ ដែលជាគូកនរបស់មេ ខ្លោងឧកញ៉ា ថោង សារ៉ាត់ ដែលតុលាការចេញដីកាតាមចាប់ខ្លួនចំនួន៥នាក់ហើយ ត្រូវបានចាប់ខ្លួន ដែល៤ នាក់បានចាប់ខ្លួនមួយសបា្តហ៍ក្រោយពីបាញ់សម្លាប់ជនរងគ្រោះឧកញ៉ា អ៊ឹង ម៉េងជឺ និងម្នាក់ទៀតទើបនឹងចាប់ ខ្លួនកាលពីសប្តាហ៍កន្លងទៅ ។ដោយឡែកជនសង្ស័យជាមេខ្លោងឧកញ៉ាថោងសា រ៉ាត់ មិនទាន់ត្រូវបានចាប់ ខ្លួននៅឡើយទេ ហើយពុំមានព័ត៌មានច្បាស់ថាជននេះកំពុងលាក់ខ្លួននៅទីណាដែរ ខណៈពព័ត៌មានចរចាមអារាមថា ឧកញ៉ាឃោរឃៅថោង សារ៉ាត់ កំពុងលាក់ខ្លួននៅប្រទេសវៀតណាម ភាគខាងត្បូង។

ឧកញ៉ាឃោរឃៅ ថោង សារ៉ាត់ ក្រោយពីរត់គេចខ្លួនតាមការប្រមាញ់របស់នគរបាល បានចេញវីដេអូឃ្លីប ចំនួន ពីរលើក និយាយពីខ្លួនឯងថា មិនបានជាប់ពាក់ព័ន្ធរឿងឃាតកម្មនេះទេ …។

ប្រវត្តិរឿង ដោះលែងឪពុកម្តាយថោង សារ៉ាត់ និងការឃុំខ្លួនសារជាថ្មី ពីសំណាក់សាលាដំបូងរាជធានីភ្នំពេញ

តុលាការ សម្រេចឃុំខ្លួន ឪពុក-ម្តាយ ឧកញ៉ា ថោង សារ៉ាត់ សាជាថ្មី

ភ្នំពេញ៖ លោក ថោង ចំរើន និងអ្នកស្រី កែវ សារី ឪពុក-ម្តាយឧកញ៉ា ថោង សារ៉ាត់ នៅថ្ងៃនេះត្រូវបានចៅក្រម សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាថ្មី បន្ទាប់ពីពួកគេត្រូវបានអនុញ្ញាតឲ្យនៅក្រៅឃុំ អស់រយៈពេល៩ថ្ងៃ។ ការឃាត់ខ្លួន និងសម្រេចឃុំខ្លួនជាថ្មី ទៅអ្នកជំនួញជនជាតិវៀតណាម មានទ្រព្យស្តុកស្តម្ភ  នៅកម្ពុជាទាំងពីររូបនេះ បានធ្វើឡើងវិញភ្លាមៗ បន្ទាប់ពីឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេ ង សំដែងការរិះគន់ និងប្រតិកម្មខ្លាំងជុំវិញការដោះលែងនេះ។

លោក ថោង ចំរើន និង អ្នកស្រី កែវ សារី កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ ត្រូវបានចៅក្រមសាលាដំបូងសម្រេច ឃុំខ្លួនដាក់ពន្ធនាគារ ដោយចោទប្រកាន់ពីការកាន់កាប់អាវុធដោយខុសច្បាប់។ ជនជាប់សង្ស័យទាំងពីររូប  កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៥ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក លី សុខលេង  សម្រេចឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ដោយយោងថា ពួកគេមានជំងឺប្រចាំកាយធ្ងន់ធ្ងរ ដូចជា ជំងឺងងឹតភ្នែក  ទឹកនោមផ្អែម និងរោគសរសៃប្រសាទជាដើម។

បន្ទាប់ពីការដោះលែងឲ្យនៅក្រៅឃុំបានរយៈពេលតែ៩ថ្ងៃ លោក ថោង ចំរើន និង អ្នកស្រី កែវ សារី ត្រូវបាន សមត្ថកិច្ចចាប់ឃាត់ខ្លួនជាថ្មីកាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ នៅម្តុះកំពង់ចម្លង់អ្នកលឿងត្រើយខាងកើត គ្រាពួកគេ  កំពុងនាំគ្នាភៀសខ្លួនក្នុងគោលដៅឆ្ពោះទៅប្រទេសវៀតណាម។

ក្រោយការឃាត់ខ្លួន លោកចៅក្រម លី សុខលេង ដែលជាចៅក្រោមអនុញ្ញាតឲ្យលោក ថោង ចំរើន និងអ្នកស្រី  កែវ សារី នៅក្រៅឃុំកាលពី៩ថ្ងៃមុននោះ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ បានសម្រេចដាក់ជនសង្ស័យទាំងពីរ រូបនេះឲ្យជាប់ពន្ធនាគារជាថ្មីហើយ។

ក្រោមបទចោទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដែលបានប្រព្រឹត្តកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤ នៅ គេហដ្ឋានរបស់ខ្លួននៅផ្ទះលេខ៩២១ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ជនសង្ស័យទាំង ពីរ ត្រូវផ្តន្ទាទោសតាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។

យោងតាមដីការបង្គាប់ឲ្យឃុំខ្លួន ដែលធ្វើឡើងនៅថ្ងៃទី១៦ ខែកុម្ភៈ នេះ លោកចៅក្រម លី សុខលេង បានបង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច នៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនលោក ថោ ង ចំរើន និង លោកស្រី កែវ សារី ទៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួននៅមណ្ឌលកែប្រែ «ម១» ដោយអនុវត្តឲ្យបាន ត្រឹមត្រូវតាមច្បាប់ និងបង្គាប់ឲ្យប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួន «ម១» ទទួល និងឃុំខ្លួនរហូតដល់មានបញ្ហា ថ្មីសម្រេចផ្សេងពីនេះ។ លោកចៅក្រម លី សុខលេង ក៏បានបង្គាប់ឲ្យគ្រប់ភ្នាក់ងារ នៃកម្លាំងសាធារណៈទាំង អស់ សហការអនុវត្តឲ្យបានល្អនៅពេលដីការនេះ ត្រូវបានបង្ហាញក្នុងករណីចាំបាច់។

ជាការគត់សម្គាល់ ការឃាត់ខ្លួន លោក ថោង ចំរើន និង អ្នកស្រី កែវ សារី ត្រូវបានធ្វើឡើងវិញ បន្ទាប់ពីលោក ឧបនាយករដ្ឋមន្រ្តី ស ខេង នៅពេលថ្មីៗនេះ បានប្រតិកម្ម និងរិះគន់ខ្លាំងទៅលើការនីតិវិធីរបស់លោកចៅក្រម  លី សុខលេង ដែលអនុញ្ញាតឲ្យជនសង្ស័យទាំងពីររូបស្ថិតនៅក្រៅឃុំ។ លោកឧបនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា  នីតិវិធីនេះជារឿង ដែលមិនត្រឹមត្រូវ៕

ចាប់ខ្លួនអង្គរក្ស ឧកញ៉ាថោង សារ៉ាត់ ម្នាក់ទៀត ពីបទសមគំនិត និងផ្ដល់មធ្យោ បាយ

ភ្នំពេញ  ៖ នគរបាលនាយកដ្ឋានសន្ដិសុខ ក្រសួងមហាផ្ទៃ សហការជាមួយនគរបាល ព្រហ្មទណ្ឌរាជធានីភ្នំពេញ បានឃាត់ខ្លួន អង្គ រក្សឧកញ៉ាថោង សារ៉ាត់ម្នាក់ទៀតពីបទ សមគំនិតនិងផ្ដល់មធ្យោបាយក្នុងអំពើឃាត កម្ម ។

មន្ដ្រីនគរបាលក្រសួងមហាផ្ទៃបានឱ្យដឹងថា អង្គរក្សឧកញ៉ាថោង សារ៉ាត់ ដែលត្រូវ តុលាការចោទប្រកាន់ ជាមេ ឃាតកនៃអំពើ ឃាតកម្មលើឧកញ៉ាអ៊ឹង ម៉េងជឺ ឈ្មោះឈុន ចិត្រា ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១១ ខែកុម្ភៈ ហើយត្រូវបានតុលាការសម្រេចឃុំ ខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ននៅថ្ងៃ ដដែលនោះ ។

តាមប្រភពព័ត៌មានពីមន្ដ្រីនគរបាល ដដែលនេះ ក្រោយការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបាន ដកហូតម៉ូតូ មួយគ្រឿង ម៉ាក សេ១០០ ពណ៌ខ្មៅ ដែលម៉ូតូនេះ គឺសៀង វាសនា ជាជនដៃដល់ជិះធ្វើសកម្មភាពបាញ់ ប្រហារ ជនរងគ្រោះ បន្ទាប់មកឈ្មោះឈុន ចិត្រា បានយកម៉ូតូទៅបិទតែមថ្មីបំឡែង ពីសកម្មភាពដើម ក្នុងគោលបំណងចៀសផុតពីការតាមប្រមាញ់របស់សមត្ថកិច្ច ។

សូមបញ្ជាក់ថា ការឃាត់ខ្លួនអង្គរក្ស ម្នាក់ទៀតនេះ បានធ្វើឱ្យជនដែលពាក់ព័ន្ធនៃអំពើឃាតកម្មលើឧកញ៉ាអ៊ឹង ម៉េងជឺ កាលពីជាងពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៤ ឡើង៥នាក់ ដែលសុទ្ធតែជាអង្គរក្សឧកញ៉ា ថោង សារ៉ាត់ ។

កាលពីប៉ុន្មានថ្ងៃមុននេះ ឪពុកម្ដាយ ឧកញ៉ាថោង សារ៉ាត់ ដែលត្រូវបានតុលាការ ចោទប្រកាន់និងឃុំខ្លួន ដាក់ពន្ធនាគារ ពីបទលាក់អាវុធខុសច្បាប់និងរារាំងប្រតិបត្ដិការ របស់សមត្ថកិច្ចនោះ ត្រូវបានចៅក្រមស៊ើប សួរលី សុខឡេង ដោះលែងឱ្យនៅក្រៅឃុំ ដែលធ្វើឱ្យមានការរិះគន់និងតាមដានយ៉ាងយកចិត្ដទុកដាក់ពីមជ្ឈដ្ឋាននានា ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល