(ភ្នំពេញ)៖ ស្តេចប្រដាល់ជួរមុខកម្ពុជា កែវ រំចង់ បានជួបគ្រោះថ្នាក់ចរាចរណ៍មួយកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ កន្លង ទៅថ្មីៗនេះ ដែលធ្វើឲ្យកីឡាករមកពីក្លឹបភ្នំទ្រព្យរូបនេះ បង្ខំចិត្តបោះបង់ការប្រកួតក្នុងកម្មវិធី Thai Fight នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ ចុងខែនេះតែម្តង។

កែវ រំចង់ បានសរសេរនៅលើទំព័រសង្គម Facebook របស់ខ្លួនថា «អារុណសួស្តីបងប្អូន! ឥឡូវនេះខ្ញបានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី2.12.16 ដោយប៉ះពាល់ធ្ងន់ធ្ងរដែលមិនបានទៅវាយនៅកម្មវិធី Thai Fight ថ្ងៃទី24.12.16 ខាងមុខនេះបានឡើយ។

ឥឡូវនេះ ខ្ញុំបានចេញពីមន្ទីរពេទ្យហើយ ហើយក៏ត្រូវព្យាបាលនៅផ្ទះបន្ត ហើយចាក់ថ្នាំ និងលាបថ្នាំជារៀងរាល់ថ្ងៃផងដែរ ខ្ញុំសម្រាកព្យាបាលរៀងយូរខែបន្ទិចហើយបងប្អូន ខ្ញុំពិតជានឹកបងប្អូន និងអ្នកគាំទ្រខ្លាំងណាស់ ពេលខ្ញុំឡើងវៃបងប្អូនគាំទ្រ និងស្រែកហ៊ោរធ្វើឲ្យខ្ញុំរំភើប និងមានកម្លាំចិត្តវាយ ក៏ដោយសារបងប្អូងលើកទឹកចិត្តខ្ញុំដែរ»៕

សូមបញ្ជាក់ដែរថា គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២ ខែធ្នូនោះ កែវ រំចង់ មិនបានបញ្ជាក់ប្រាប់ថាបានកើតឡើងនៅពេល ណានោះទេ ហើយទៅបុកនឹងអ្វីនោះដែរ តែបើតាមពិនិត្យរូបជាក់ស្តែង រំចង់ រងរបួសដៃខាងឆ្វេង ដែលត្រូវការព្យាបាល រយៈពេលយូរផងដែរ ដែលធ្វើឲ្យគេខកខានប្រកួត Thai Fight នៅចុងឆ្នាំ២០១៦ នេះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង