CamNews

គណៈកម្មាធិការ បុណ្យជាតិ ណែនាំឲ្យភាគីពាក់ព័ន្ធ ត្រៀមលក្ខណៈ ក្នុងព្រះរាជពិធីអុំទូក

ភ្នំពេញ ៖ ដើម្បីរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីត និងសំពះព្រះខែ អកអំបុក ឲ្យបានឱឡារិក ស្របទៅតាមលក្ខណៈប្រពៃណីជាតិ និងសភាពការណ៍សេដ្ឋកិច្ច ជាក់ស្តែងរបស់ប្រទេសជាតិ និងធានា សុវត្ថិភាព ការសប្បាយរីករាយផងនោះ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានណែនាំ ឲ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវអនុវត្តនូវចំណុចមួយចំនួន ។

យោងតាមផែនការណែនាំ ស្តីពីការរៀបចំ ព្រះរាជពិធីបុណ្យអុំទូក ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤នេះ បានឲ្យដឹងថា អាជ្ញាធររាជធានី-ខេត្ត ត្រូវណែនាំដល់ មូលដ្ឋានដែលមានទូក ង (ទូកអុំ ទូកចែវ) ត្រូវធ្វើការហ្វឹកហាត់សាកល្បង និងជ្រើសរើសទូកណាដែល មានចំណុះពី១៨ខ្ទងឡើងទៅ ហើយជាប្រភេទទូកមានល្បឿនលឿន និងមានលក្ខណៈសមស្រប ។

ក្រសួង ស្ថាប័ន អង្គភាព រាជធានី និងគ្រប់ខេត្ត ត្រូវចាត់តាំងអនុគណៈកម្មការមួយ មានសមត្ថភាព ទទួលខុសត្រូវ លើការគ្រប់គ្រងទូក និងប្រទីប ហើយត្រូវណែនាំអប់រំ បំពាក់បំប៉នដល់អ្នកអុំ និងអ្នកចែវ ទាំងអស់ ឲ្យយល់ពីខ្លឹមសារ នៃព្រះរាជពិធីបុណ្យអុំទូក ។

មូលដ្ឋានដែលមានទូកចូលរួមប្រណាំង ត្រូវម្ចាស់ការខិតខំដោះស្រាយផ្ទាល់ខ្លួន ខោ អាវ មួកសញ្ញា ប្រចាំមូលដ្ឋាន ដោះស្រាយការហូបចុក រយៈពេល៥ថ្ងៃ និងមធ្យោបាយទៅមក។គណៈកម្មាធិការបុណ្យ ជាតិ នឹងជួយឧបត្ថម្ភតែទីស្នាក់អាស្រ័យ រង្វាន់ដល់ទូកទទួលជ័យលាភី និងរង្វាន់លើកទឹកចិត្ត សម្រាប់ សង្កត់ក្បាលទូកតែប៉ុណ្ណោះ ។

ប្រភពខាងលើបន្តថា ចំនួនប្រទីបរបស់រដ្ឋ ដែលនឹងត្រូវបណ្តែតអបអរសាទរមាន ៩ គឺប្រទីបព្រះបរម រាជវាំង ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួងយុត្តិធម៌ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួង ទេសចរណ៍ និងប្រទីបសាលារជធានីភ្នំពេញ ។

ស្ថាប័នដែលមានប្រទីប ត្រូវលើកគម្រោងថវិកាចំណាយ គំនូសរូបភាពប្រទីប និងបទអត្ថាធិប្បាយ របស់ប្រទីបនីមួយៗ ផ្ញើមកអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ ឲ្យបានមុន ដំណាច់ខែកញ្ញា ឆ្នាំ២០១៤ ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវសហការជាមួយក្រសួងពាក់ព័ន្ធ ចាត់តាំងកម្មវិធីសិល្បៈ សម្តែងជូន ប្រជារាស្រ្តទស្សនាកំសាន្តសប្បាយ នៅមុខវត្តបុទុមវតី រមណីយដ្ឋានវត្តភ្នំ សួនច្បារសម្តេចតេជោ ហ៊ុន សែន ត្រើយខាងជ្រោយចង្វារ និងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។

ទីស្តីការគណៈរដ្ឋមន្រ្តី និងក្រសួងសេដ្ឋកិច្ច ត្រៀមលក្ខណៈដោះស្រាយសម្ភារៈ ថវិកា សម្រាប់ បម្រើ ព្រះរាជពិធីបុណ្យអុំទូក ឲ្យបានទាន់ពេលវេលា និងទទួលបានលទ្ធផលល្អប្រសើរ ។

ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងសាលារាជធានី ត្រូវសហការរក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរមុខ ក្រោយ និងក្នុងពេលប្រារព្ធពិធី ឲ្យធានាសុវត្ថិភាព និងចាត់តាំង ការអុជ កាំជ្រួចរយៈពេល ៣ ថ្ងៃ ដើម្បីអបអរសាទរ និងបង្កការសប្បាយ រីករាយជូនប្រជារាស្រ្ត។

សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីត និងសំពះព្រះខែ អកអំបុកឆ្នាំនេះ នឹងប្រព្រឹត្តទៅ រយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤-១៥ កើត និងថ្ងៃទី១ រោចខែកត្កិក ត្រូវនឹងថ្ងៃទី៥-៦-៧ ខែវិច្ឆិកា នៅតាមដង ទន្លេសាប មុខព្រះបរមរាជវាំង ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល