CamNews

ហេតុផលតែមួយ គត់ ដែលអាចជ​ម្រុញឲ្យ លោក Mourinho ចាកចេញពី Chelsea

ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្លឹប Chelsea លោក Jose Mourinho បានស្រែកក្ដែងៗ ប្រកាសជាសាធារណៈ ប្រាប់ទៅដល់មហាជនថា មានហេតុផលតែមូយគត់ ដែលអាចជម្រុញឲ្យគាត់ យល់ព្រមចុះចេញពីមុខតំ​ណែង បានគឺ ការបាត់បង់ទំនុកចិត្ដពីកីឡាកររបស់គាត់។

លោក​ Jose Mourinho កំពុងស្ថិតក្រោមគំនាបសង្កត់ជាខ្លាំងតាំងពីចាប់ផ្ដើម​ មកទល់ពេលនេះ ដោយ​ហេតុ ​ការរៀបចំចេញដំណើរជាមួយរដូវកាលថ្មី ក្លឹបពិតជាមានភាពទន់ខ្សោយ រកលេខដាក់គ្មាន ដែល​និយមនឹងការបរាជ័យ រាប់ប្រកួតកន្លងមក ។ រដូវកាលមុន ក្លឹប ដូចជាមាន សន្ទុះខ្លាំងអាចដណ្ដើមបាន ពានរង្វាន់ Premier League ទាំងដែលពិន្ទុ ខ្ពស់ជាងគេដាច់ ប៉ុន្ដែចំណាប់ផ្ដើម រដូវកាលនេះ ក្លឹបបែជា ធ្លាក់ពិន្ទុ ទាបជាងគេដាច់ទៅវិញ ស្ទើរតែបាតតារាងទៅហើយ។ តែទោះបីជាយ៉ាងណា​ លោក Mourinho បាន នៅតែទទួចថា គាត់នៅតែជា បុគ្គលម្នាក់ដែលត្រឹមត្រូវ ហើយ ទន្ទឹមនឹងការអះអាងនេះ ផងដែរ គាត់បានបន្ថែមថា គាត់នឹងមិនចាកចេញទៅណានោះទេ ដរាបដែលកីឡាកររបស់គាត់នៅតែមានជំនឿចិត្ដ​មកលើគាត់។

ប្រភពដែលបានបន្ថែមទៀតថា គាត់នៅតែសប្បាយចិត្ដ នឹងរបៀបដែលគាត់ដឹកនាំខ្លាំងណាស់ ហើយគាត់​ក៏កំពុងតែព្យាយាមព្យាករ ពីលទ្ធផលបច្ចុប្បន្ន ដោយជឿជាក់ថា កីឡាកររបស់គាត់ទាំងអស់ នឹង​កែប្រែវា ឲ្យទៅជា បទពិសោធន៍គ្រប់ពេលប្រកួត ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ onefootball