នៅពេលដុតអស់សារធាតុ hydrogen នៅក្នុងស្នូល ព្រះអាទិត្យនឹងរីកធំ ដែលអាចលេបយកភព
នានាដែលនៅក្បែរ ដូចជាភពពុធ ភពព្រះសុក្រ និងផែនដី។

ដូចទៅនឹងបណ្ដាផ្កាយផ្សេងៗក្នុងអវកាស ព្រះអាទិត្យមិនមែនមិនស្លាប់នោះទេ។ ព្រះអាទិត្យបាន
កើតឡើងកាលពីប្រហែល ៤,៥ពាន់លានឆ្នាំមុន។ ព្រះអាទិត្យមានជីវិតដល់សព្វថ្ងៃ គឺដោយសារ
វាដុតសារធាតុ hydrogen ចំនួន ៦០០លានតោនក្នុងមួយវិនាទីឱ្យទៅជា អេលីយ៉ូម។ ប៉ុន្តែ វាមាន
សារធាតុ hydrogen ដ៏ច្រើននៅក្នុងស្នូលព្រះអាទិត្យ។

បន្ទាប់ពី ៣,៥ពាន់លានឆ្នាំទៀត ព្រះអាទិត្យនឹងភ្លឺជាង ៤០% បើធៀបនឹងបច្ចុប្បន្ន

ក្នុងរយៈពេល ៤ពាន់លានឆ្នាំទៀត ព្រះអាទិត្យនឹងបន្តដុត hydrogen ឱ្យទៅជា អេលីយ៉ូម។ នៅ
ពេលបរិមាណអេលីយ៉ូមកើនឡើង ស្នូលរបស់ព្រះអាទិត្យក៏រួមតូច។ ជាលទ្ធផល ប្រតិកម្មនុយក្លេ
អែរចម្រុះនឹងកើតឡើងយ៉ាងលឿន។ ប្រការនេះនឹងធ្វើឱ្យមានការផ្ទុះថាមពល។

បន្ទាប់ពី ៣,៥ពាន់លានឆ្នាំទៀត ព្រះអាទិត្យនឹងភ្លឺជាង ៤០% បើធៀបនឹងបច្ចុប្បន្ន។ ក្នុងដំណាក់
កាលនេះ ទឹកសមុទ្រនៅលើផែនដីនឹងត្រូវបានដុតឱ្យក្ដៅ ហើយផ្ទាំងទឹកកកកទាំងឡាយនឹងត្រូវ
រលាយទាំងស្រុង។ បរិយាកាសនឹងលែងមានសំណើម។ ផែនដីនឹងប្រែក្លាយទៅជាហួតហែង
និងក្ដៅដូចទៅនឹងភពព្រះសុក្រ (Venus) ហើយក្រោយមក ស្ថានភាពនេះកាន់តែអាក្រក់ឡើងៗ។

បើទោះជាស្រទាប់ខាងក្រៅរបស់ព្រះអាទិត្យ មិនលេបយកផែនដីដ៏ដោយ ប៉ុន្តែកំដៅរបស់វាក៏
អាចដុតឆេះផែនដីបាន និងភពដែលនៅក្បែរ

ក្រោយរយៈពេល ៥,៤ពាន់លានឆ្នាំទៀត ព្រះអាទិត្យនឹងប្រើប្រាស់អស់សារធាតុ hydrogen នៅ
ក្នុងស្នូល។ ស្នូលរបស់ព្រះអាទិត្យនឹងឡើងកំដៅខ្លាំង និងប្រែក្លាយទៅជាខាប់ និងរឹងខ្លាំង។
ស្រទាប់ខាងក្រៅបង្អស់របស់ព្រះអាទិត្យកាន់តែធំ នឹងលេបយកភពពុធ (Mercury) ភពព្រះសុក្រ
ឬទាំងផែនដី។ បើទោះជាស្រទាប់ខាងក្រៅរបស់ព្រះអាទិត្យ មិនលេបយកផែនដីដ៏ដោយ ប៉ុន្តែ
កំដៅរបស់វាក៏អាចដុតឆេះផែនដីបាន។

នៅពេលសារធាតុនានារបស់ព្រះអាទិត្យបានឆេះអស់ ព្រះអាទិត្យនឹងលែងមានលំនឹង។ ព្រះ
អាទិត្យនឹងត្រូវរួមមកតូច ហើយចុងក្រោយវានៅសល់តែស្នូលរឹង។ ស្នូលរឹងនេះ មានឈ្មោះថា
White dwarf (កូនផ្កាយ ស)។

<object width="500" height="400" data="http://www.youtube.com/v/p24SQlhJVZo&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/p24SQlhJVZo&rel=1" /></object>

បន្ទាប់មក ព្រះអាទិត្យនឹងត្រជាក់បន្តិចម្ដងៗ ហើយវាក៏នឹងមានពន្លឺតិចជាងមុន។ ពេលនេះ ផែន
ដីក៏នឹងក្លាយជាកន្លែងដែលមិនអាចរស់នៅបាន។

ប្រែសម្រួល ៖ តារា
ប្រភព ៖ Business Insider