Karina Fedasz នៅអាមេរិក បានបង្កើតគេហទំព័រមួយ មិនត្រឹមតែអនុញ្ញាតឱ្យពុកម្ដាយរបស់ក្មេងៗ ទិញខោអាវថ្មីៗសម្រាប់កូនខ្លួនប៉ុណ្ណោះទេ តែថែមទាំងអនុញ្ញាតឱ្យពួកគេលក់មកវិញនូវសម្លៀក
បំពាក់ចាស់ៗទៀតផង។

ការរីកចម្រើនក្នុងវិស័យឧស្សាហកម្មសម្លៀកបំពាក់ ជួយឱ្យមនុស្សមានឱកាសប្រើប្រាស់ខោអាវ
ដេរស្រាប់ តម្លៃថោកៗ និងទាន់សម័យ។ ប៉ុន្ដែវាក៏ជារឿងខាតបង់ច្រើន ដោយសារខោអាវខ្លះ នៅ
ថ្មី ប៉ុន្ដែត្រូវបានគេបោះចោល ដោយសារតែចង្អៀត។

នៅក្នុងការរៀបចំខោអាវកូនៗរបស់ខ្លួន មានពេលមួយនោះ Karina Fedasz ដែលជាស្ដ្រីម្នាក់រស់
នៅក្នុងរដ្ឋ California អាមេរិក យល់ឃើញថា ក្នុងរយៈពេលតែ ៦ខែ ខោអាវកូនប្រុសខ្លួនយ៉ាងច្រើន
មិនអាចប្រើប្រាស់បានទៀត ដោយសារតែចង្អៀត។ Karina Fedasz គិតថា គួរតែមានវិធីទិញ និង
លក់ខោអាវចាស់ៗទាំងនេះ ដើម្បីសន្សំសំចៃ។ ដូច្នេះ បន្ទាប់ពីបានធ្វើការស្រាវជ្រាវ អ្នកស្រីបានរក
ឃើញទីផ្សារដ៏មានសក្ដានុពលមួយ គឺបង្កើតគេហទំព័រលក់ និងទិញសម្លៀកបំពាក់ថ្មីនិងចាស់។

Karina Fedasz ថ្លែងប្រាប់ទំព័រ Forbes ថា ប្រការនេះនឹងជួយឱ្យយើងបង្កើតបានឃ្លាំងសម្លៀកបំពាក់ចាស់ៗដែលមានលក្ខណៈថ្មីស្ទើរតែទាំងស្រុងមួយដ៏ធំ អនុញ្ញាតឱ្យអ្នកប្រើប្រាស់បានទិញ
ផលិតផលថ្មីៗគុណភាពខ្ពស់ ក្នុងតម្លៃទាប ដូចទៅនឹង Wal-mart ឬ Target ។

គេហទំព័រ Little Bean Sprout របស់ Karina Fedasz

Karina Fedasz បានសម្រេចចិត្តដាក់ឈ្មោះឱ្យគេហទំព័ររបស់ខ្លួនថា Little Bean Sprout ។ អតិថិ
ជនគោលដៅរបស់អ្នកស្រីគឺ មនុស្សដែលមានកូនអាយុ ក្រោយ ៦ឆ្នាំ។ ក្រោយមក Karina Fedasz
ក៏បានសហការណ៍ជាមួយអ្នកស្រី Stephanie Arnold ហើយចាប់ផ្ដើមបង្កើតអាជីវកម្ម។

នៅលើគេហទំព័រនេះ អតិថិជនអាចទិញរបស់របរថ្មីពីបណ្ដាក្រុមហ៊ុនជាដៃគូរបស់ Little Bean
Sprout ឬលក់របស់របរដែលលែងប្រើប្រាស់មកឱ្យ Little Bean Sprout ។ ទំនិញត្រូវបានដឹកជញ្ជូន
ទៅតាមប្រៃសណីយ៍។ នៅពេលទទួលបានទំនិញ Little Bean Sprout នឹងត្រួតពិនិត្យ ប្រសិនត្រូវ
តាមស្ដង់ដា នោះអ្នកលក់នឹងទទួលបានទឹកប្រាក់ ៥% ដោយគិតទៅតាមតម្លៃដើម និងបង់ថ្លៃទៅ
តាម PayPal ឬប័ណ្ណទិញទំនិញមានតម្លៃ ១៥%។ ក្រៅពីការលក់ អតិថិជនក៏អាចប្រើប្រាស់របស់
ចាស់ៗរបស់ខ្លួនសម្រាប់មនុស្សធ៌ នេះគឺជាវិធីបង្កើនអតិថិជន និងកាត់បន្ថយការបោះចោលខោអាវ
ដោយឥតប្រយោជន៍។

ខែធ្នូ ឆ្នាំ ២០១២ គេហទំព័រកំណែសាកល្បងដំបូងរបស់ Little Bean Sprout បានបង្ហាញខ្លួន ហើយ
កំណែទីពីរ ចាប់ដំណើរការពីខែ មេសា ឆ្នាំ ២០១៣ ។ ជាមធ្យម រៀងរាល់ខែ Little Bean Sprout
ទទួលបានការចូលមើលពីអតិថិជន កើនឡើងរហូតដល់ ៦៤%។

Karina Fedasz នឹងសហការណ៍ជាបណ្ដាក្រុមហ៊ុនរចនាសម្លៀកបំពាក់ធំៗ ដើម្បីត្រៀមជាស្រេចក្នុង
ការបង្កើតផលិតផលគ្រប់គ្រាន់ និងសុវត្ថិភាពសម្រាប់មុខជំនួញ។ ក្រុមហ៊ុនរបស់ Karina Fedasz ក៏មានបំណងនឹងពង្រីកចេញទៅខាងក្រៅអាមេរិក ដូចជា កាណាដា អឺរ៉ុប និងអូស្ដ្រាលីទៀត។

អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖

សេដ្ឋីចិន មានអាយុក្មេងជាងគេ នៅលើពិភលោក

មន្ដ្រីរដ្ឋការចិន ក៏ត្រូវចេញរត់ម៉ូតូឌុប ដើម្បីចិញ្ចឹមក្រពះ

នារីជំទង់ រកបាន រាប់រយលានដុល្លារ ពីការលក់គ្រឿងអលង្ការ

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Forbes