បណ្ដាកាបូបម៉ាកល្បីមានតម្លៃថ្លៃ តែងតែស្ថិតក្នុងបញ្ជីសម្ភារៈដែលត្រូវបានស្រីស្អាតទាំងឡាយ
តាម “ប្រមាញ់” បំផុត ពិសេសគឺក្រុមតារាស្រី។ ដូច្នេះ Pashli ដែលជាកាបូបម៉ូដែល satchel
របស់ 3.1 Phillip Lim ក៏ត្រូវបានស្រីស្អាតចូលចិត្ត ហើយវាក៏ធ្លាប់ត្រូវបានចាត់ក្នុងប្រភេទ "IT bag"
របស់អ្នកម៉ូដែលនិយម។

ជាលើកដំបូង បង្ហាញខ្លួននៅក្នុងកម្រងម៉ូដែលកាបូបសម្រាប់រដូវស្លឹកឈើជ្រុះ និងរដូវរងារ
របស់ម៉ាក 3.1 Phillip Lim កាបូប Pashli ក៏ត្រូវបានអ្នកម៉ូដែលនិយម មានការចាប់អារម្មណ៍។
កាបូប Pashli ត្រូវបានធ្វើឡើងអំពីស្បែក ដោយមានខ្សែកាន់រាងខ្លី និងលាតសន្ធឹងដល់ផ្នែក
សងខាងរបស់កាបូប ធ្វើឱ្យគេនឹកឃើញដល់កំពូលកាបូប ម៉ាក Celine Trapeze ។ ទន្ទឹមនិង
នេះ គន្លឹះសោស្រោបមាស ក៏ធ្វើឱ្យ Pashli ទទួលបានការស្រឡាញ់ចូលចិត្តមិនចាញ់ Celine
Trapeze នោះទេ។

ក្រុមហ៊ុនផលិតរបស់ Pashl អះអាងថា កាបូបនេះមានលក្ខណៈជាប់ មាំ ប៉ុន្ដែថ្លៃថ្នូបំផុត ស័ក្ដិ
សមជាមួយនិងនិមិត្តរូប "កំពូលនារី Phillip Lim"។

បន្ទាប់ពីបានចេញលក់ មិនយូរប៉ុន្មានគេឃើញស្រីស្អាតជាច្រើន បានប្រើប្រាស់កាបូបយីហោ
ដ៏ល្បីល្បាញនេះ ក្នុងនោះ Tiffany ដែលជាកំពូលតារាម្នាក់របស់ក្រុម (SNSD) នៃប្រទេសកូរ៉េ
ខាងត្បូង បានជ្រើសរើសកាបូប Pashli ពណ៌ស៊ីជំពូ ប្រកបដោយភាពលេចធ្លោ។ ចំណែក
Minzy (2NE1) បែរជាស្ម័គ្រស្មោះនឹងពណ៌ខ្មៅរបស់ Pashli ។ រីឯ Emma Robert វិញ ថ្វីបើធ្លាប់
បានប្រើកាបូបម៉ាក Celine mini ប៉ុន្ដែ នាងនៅតែចូលចិត្តកាបូប Pashli ប្រភេទតូចមួយនេះ
ដែរ។

គួរបញ្ជាក់ថា កាបូប Pashli ត្រូវបានគេយកលំនាំតាមកាបូបដាក់របស់របរដែលគេនិយមដាក់
នៅលើម៉ូតូ ប៉ុន្ដែ Pashli ត្រូវបានបង្កើតឡើងដើម្បីបម្រើដល់ជីវភាពទំនើប សម្រាប់នារីមាន
ការងារមមាញឹក ដែលចង់រក្សាភាពថ្លៃថ្នូ និងប្រកបដោយភាពទាន់សម័យ។ ថ្នាក់កណ្ដាល
របស់កាបូប Pashli ប្រភេទមធ្យម អាចឱ្យអ្នកដាក់បាន កុំព្យូទ័រថេប្លេត ឬកុំព្យូទ័រយួរដៃខ្នាតតូច ក៏ដូចជាអាចដាក់សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗផងដែរ។

កាបូបប្រណិតដែលត្រូវបានគេប្រដូចទៅនឹងកំណែថ្មីរបស់ Celine (ដែលជាកាបូបមួយប្រភេទ
ត្រូវបានអ្នកម៉ូដែលនិយម ភាគច្រើនប្រើប្រាស់) ប៉ុន្ដែ Pashli មានតម្លៃត្រឹមតែចន្លោះពី ៦៥០
ទៅ ១,០០០ ដុល្លារអាមេរិកតែប៉ុណ្ណោះ សម្រាប់កាបូបមួយ៕

ដោយ ៖ តារា
ប្រភព ៖ tcfashion