CamNews

ចាប់ពូលរួចហើយក្នុង Champions League ដោយក្រុមខ្លាំងនៅបែកគ្នាទាំងអស់

(ម៉ូណាកូ)៖ ការចាប់ឆ្នោតបែងចែកពូលក្នុងក្របខណ្ឌកំពូលអឺរ៉ុប UEFA Champions League រដូវ​កាល​ឆ្នាំ​២០១៦-២០១៧ ត្រូវ​បាន​បញ្ចប់​ហើយ​កាល​ពី​យប់​មិញ​នេះ ក្នុង​ទី​ក្រុង Monaco ប្រទេសបារាំង វគ្គ៣២ក្រុម ដោយមានក្រុម ខ្លាំងៗនៅបែកគ្នា​ទាំង​អស់​។

យោងតាមសារព័ត៌មាន BBC បានចេញផ្សាយឲ្យដឹងថា ការប្រកួតជើងទី១ វគ្គសន្សំពិន្ទុក្នុងពូល នឹងចាប់ផ្តើមនៅថ្ងៃទី ១៣-១៤ ខែ​កញ្ញា ឆ្នាំ​២០១៦ ខាង​មុខ​នេះ ជា​មួយ​នឹង​ការ​បញ្ចប់វគ្គសន្សំពិន្ទុក្នុងពូលនឹងបញ្ចប់នៅថ្ងៃទី០៦-០៧ ខែធ្នូ ខាងមុខ មុន​នឹង​វគ្គ​ផ្តាច់​ព្រ័ត្រ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ២០១៧ នៅទីក្រុង Cardiff នៃប្រទេសវ៉េល។

ទាំង ៤ក្រុមរបស់ចក្រភពអង់គ្លេស សុទ្ធតែនៅពូលបែកគ្នាទាំងអស់ ដោយ Arsenal ស្ថិតក្នុងពូល A គ្រាដែល Manchester City ស្ថិត​ក្នុង​ពូល C ជា​មួយ​នឹង​សត្រូវ​ចាស់ FC Barcelona និង Tottenham Hotspur ស្ថិតក្នុងពូល E និងក្រុមជើងឯក Premier League រដូវកាលមុន Leicester City ស្ថិតក្នុងពូល។

Real Madrid ជាក្រុមការពារតំណែងជើងឯកនៃរដូវកាលមុន ហើយក៏ជាក្រុមដែលឈ្នះពាន Champions League នេះ​បាន ១១​ដង​ច្រើន​ជាង​គេ​ផង​ដែរ ដោយ​មាន Atletico Madrid របស់អេស្ប៉ាញដូចគ្នា ជាជើងឯករងរដូវ​កាល​មុន​៕

ផ្តល់សិទ្ធដោយ ៖​ ខ្មែរថកឃីង