រឿង «មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដែលបានដឹកនាំដោយលោកស្រីអែនជឺលីណា ជោលី សហការណ៍ជាមួយលោក ប៉ាន់ រិទ្ធី បានឆ្លុះបញ្ជាំងពីការរម្លឹកការចងចាំឡើងវិញនៃកូនស្រីកម្ពុជាម្នាក់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។

រឿងមួយនេះ គឺជារឿងពិតរបស់អ្នកស្រី Loung Ung ហើយអ្នកស្រីបានសហការណ៍សរសេររឿងនេះសម្រាប់ខ្សែភាពយន្តជាមួយលោកស្រីអែនជឺលីណា ជោលី។ ក្នុងកំឡុងជ្រើសរើសតួក្មេងស្រី សម្តែងជាតួអ្នកស្រី Loung Ung អ្នកដឹកនាំរឿងខ្នាតហូលីវូតមួយនេះ បានទៅកាន់មណ្ឌលកុមារកំព្រា រោងសៀក និងសាលាដាច់ស្រយាលផ្សេងៗ ដើម្បីស្វែងរកក្មេងស្រីណា ដែលធ្លាប់ជួបការលំបាក។

ក្នុងការជ្រើសរើសតួឯក លោកស្រីអែនជឺលីណា ជោលី បានលេងហ្គេម ជាមួយកុមារទាំងនោះ ដោយការដាក់ប្រាក់លើតុ ហើយឲ្យពួកគេគិតពីមូលហេតុ ដែលពួកគេត្រូវការប្រាក់ទាំងនោះ។ បន្ទាប់មកក៏ឲ្យពួកគេលួចប្រាក់ទាំងនោះ ហើយអ្នកដឹកនាំរឿងធ្វើពុតជាចាប់បាន ចុងក្រោយក្មេងៗនឹងត្រូវនិយាយកុហក។

ស្រីម៉ុច គឺជាក្មេងស្រីតែម្នាក់គត់ ដែលសម្លឹងមើលប្រាក់ទាំងនោះយូរជាងគេ។ នៅពេលដែលនាងត្រូវបានបង្ខំឲ្យ ហុចប្រាក់មកវិញ ស្រីម៉ុចក៏បានបង្ហាញនូវអារម្មណ៍យ៉ាងល្អ។ នៅពេលសួរថាតើ នាងត្រូវការប្រាក់ដើម្បីអ្វី ស្រីម៉ុចឆ្លើយថា គឺជីតារបស់នាងបានស្លាប់ ហើយគ្មានលុយធ្វើបុណ្យសពឲ្យបានត្រឹមត្រូវ។

ការធ្វើពិសោធន៍ជាមួយក្មេង នឹងហ្គេមបែបនេះ បានធ្វើឲ្យលោកស្រីអែនជឺលីណា ជោលី រងការរិះគន់ ដោយសារតែ លេងហ្គេមចិត្តវិទ្យាដ៏សាហាវ ជាមួយកុមារក្រីក្រ។

តែទោះជាយ៉ាងណាក្តី ស្រីម៉ុច ពិតជាសម្តែងបានយ៉ាងល្អក្នុងរឿង«មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដោយនាងបានបង្ហាញពីភាពក្លាហាន ឈ្លាសវ៉ៃ និងការបញ្ចេញអារម្មណ៍យ៉ាងល្អ៕

ប្រភព៖ Elite Daily

ប្រែសម្រួល៖ High