ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ ខណៈ ដែលកំពុងធ្វើសកម្មភាព ឆក់ទូរស័ព្ទពីអ្នក ដំណើរនៅតាមផ្លូវ
ត្រូវបានកម្លាំងនគរបាល ប៉ុស្ដិ៍ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ធ្វើការ ឃាត់ខ្លួនបានភ្លាមៗ ។

មន្ដ្រីនគរបាលខណ្ឌដូនពេញ បានឱ្យដឹង ថា ជនសង្ស័យទី១ ឈ្មោះ សុខ ទី អាយុ ២៤ឆ្នាំ មុខរបរ
ជាងជួសជុលរថយន្ដស្នាក់ នៅមិនពិតប្រាកដ ទី២ ឈ្មោះ ម៉ៅ ពិសិដ្ឋ អាយុ ២០ឆ្នាំ មុខរបរ និងទី
លំនៅមិនពិត ប្រាកដ ដោយឡែកជនរងគ្រោះវិញ ឈ្មោះ យូ ដាលីន ភេទស្រី អាយុ ២៥ឆ្នាំ បម្រើ
ការងារនៅហាងបារាំង ស្នាក់នៅផ្ទះលេខ ៥ ភូមិសាមគ្គី សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបាន ឱ្យដឹងថា នៅវេលាម៉ោង ១១ និង៣០នាទី យប់ ថ្ងៃទី២៨
ខែឧសភា ឆ្នាំ ២០១៣ ខណៈដែលជនរងគ្រោះ ចេញពីកន្លែងធ្វើ ការ ហើយធ្វើដំណើរមកដល់ចំ
ណុចមុខ ហាង ឃីរីម៉ាត ផ្លូវលេខ ១១០ កែងផ្លូវ លេខ ៥ ភូមិទី១៦ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌ
ដូនពេញ ហើយបានយកទូរស័ព្ទថត ខ្លួនឯងលេង ស្រាប់តែលេចមុខជនសង្ស័យ ២នាក់ ជិះម៉ូតូ១
គ្រឿង ធ្វើសកម្មភាពឆក់ ទូរស័ព្ទពីជនរងគ្រោះ បានសម្រេចតែម្ដង។ សមត្ថកិច្ចបានបន្ដថា ប៉ុន្ដែ
ក្រោយពេលធ្វើ សកម្មភាពរួចនោះ ត្រូវបានសន្ដិសុខឈ្មោះ សាន សុភ័ក្ដ្រ ដែលកំពុងយាមនៅ ចំ
ណុច កើតហេតុ ចេញមកកាក់ បណ្ដាលឱ្យជន សង្ស័យទាំង ២ ផ្ដួលម៉ូតូបម្រុងរត់គេចខ្លួន ក៏ត្រូវ
កម្លាំងនគរបាលប៉ុស្ដិ៍ផ្សារកណ្ដាលទី១ ពេលកំពុង ចុះល្បាតឃាត់ខ្លួនភ្លាមៗតែម្ដង ទៅ ។ ដោយ
ឡែកទូរស័ព្ទម៉ាក ិផហៀនេ ៥ ពណ៌ស ត្រូវបានសមត្ថកិច្ចប្រគល់ជូនជនរង គ្រោះវិញ រីឯជន
សង្ស័យ ទាំង ២ និងម៉ូតូ ដែលជិះធ្វើសកម្មភាព យកទៅឃុំខ្លួន និង រក្សាទុក នៅអធិការដ្ឋាននគរ
បាល ខណ្ឌ ដូនពេញ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅ តុលាការ ចាត់ការតាមផ្លូវច្បាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល