CamNews

ឃាត់ខ្លួន​ ជនសង្ស័យម្នាក់ ជាមុខសញ្ញា ឆក់ និងប្លន់ប្រដាប់អាវុធ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបន្ទាប់ពីជនសង្ស័យ រូបនេះ ជិះម៉ូតូតាមផ្លូវកម្ពុជាក្រោម ខណៈដែលជនសង្ស័យទាំង ២នាក់ ជាមុខសញ្ញាឆក់ និងប្លន់ប្រដាប់អាវុធ នៅ​រាជ​ធានី​ភ្នំពេញ ហើយពេលឃើញសមត្ថកិច្ច ជនសង្ស័យព្យាយាមបើកម៉ូតូគេច ត្រូវសមត្ថកិច្ចល្បាតតាមផ្លូវ ឃាត់ខ្លួនបានភ្លាមៗ និងម្នាក់ទៀត ជិះម៉ូតូគេចខ្លួនបាត់ ។

ករណីឃាត់ខ្លួន ជនសង្ស័យឆក់ និងប្លន់ប្រដាប់អាវុធយ៉ាងសកម្មនេះ ធ្វើឡើងកាលពីវេលាម៉ោង ៤ និង​៣០​នាទី​រសៀល​ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម មុខសណ្ឋាគារថ្មដា ក្នុង​សង្កាត់​មនោរម្យ​ ខណ្ឌ ៧ មករា ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន ឈ្មោះ សុខ ផេងតេង អាយុ២០ឆ្នាំ គ្មានមុខរបរ និងកន្លែង ស្នាក់​នៅ​មិនពិតប្រាកដ ជិះម៉ូតូម៉ាកហុងដាសេ ១២៥ ស៊េរីឆ្នាំ២០១៥  គ្មានស្លាកលេខដែលជន សង្ស័យ រូប​នេះ​ជិះម៉ូតូ​ម្នាក់មួយ​ ជាមួយជនសង្ស័យម្នាក់ទៀត ដែលរត់គេចខ្លួនបាត់ ។

សមត្ថកិច្ចនគរបាលខណ្ឌ ៧ មករា បានឲ្យដឹងថា មុន​ពេល​ឃាត់​ខ្លួន​ជន​សង្ស័យ​សមត្ថកិច្ច​ខណ្ឌបាន​ល្បាតនៅ​តាម​ផ្លូវ​កម្ពុជា​ក្រោម ពេលមកដល់នោះ ស្រាប់តែឃើញជនសង្ស័យ២នាក់ ជិះម៉ូតូ២គ្រឿងតាមផ្លូវកម្ពុជាក្រោម សមត្ថកិច្ចក៏បានសង្ស័យ និងស្គាល់មុខជាមុខសញ្ញាចាស់ និងធ្លាប់ធ្វើសកម្មភាពឆក់ និងភ្ជង់ប្លន់អ្នកដំណើរ សមត្ថកិច្ច​ក៏ជិះម៉ូតូដេញតាមតែម្តង ។ ពេលនោះជនសង្ស័យដឹងខ្លួនថា មានសមត្ថកិច្ចដេញតាម ក៏បន្ថែមល្បឿន ​ខំ​ជិះ​ម៉ូតូគេចខ្លួនភ្លាមៗផងដែរ ។ លុះមកដល់មុខសណ្ឋាគារថ្មដាសមត្ថកិច្ចបានស្ទាក់ចាប់ជនសង្ស័យតែម្តង ប៉ុន្តែជនសង្ស័យម្នាក់ទៀត ដែលជាបក្ខពួកបានបត់ចង្កូតម៉ូតូគេចខ្លួនបាត់ស្រមោល នៅសល់​តែជន​សង្ស័យ​រូប​នេះ​​សមត្ថកិច្ចក្របួច នាំមកអធិការដ្ឋាននគរបាលខណ្ឌ ៧មករា ដើម្បីសាកសួរតែម្តង ។

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចបានឃុំខ្លួនបណ្តោះអាសន្ន រង់ចាំសួរនាំបន្ថែមទៀត ដើម្បីស្វែករកចាប់ខ្លួនបក្ខពួក យកមកផ្តន្ទាទោសតាមច្បាប់ ។ ចំណែកវត្ថុតាង សមត្ថកិច្ចបានដកហូតបានកាំភ្លើងខ្លីម៉ាកឡុកមួយដើម ម៉ូតូ​ហុង​ដា​សេ ១២៥ ស៊េរីឆ្នាំ២០១៥ គ្មានស្លាកលេខមួយគ្រឿង ដែលជនសង្ស័យជិះធ្វើសកម្មភាព ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល