ក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំបំផុតទាំងបីរបស់ប្រទេសសិង្ហបូរី បានប្រកាសថា ខ្លួនបានជ្រើសរើសយកក្រុមហ៊ុន Ericsson របស់ស៊ុយអ៊ែតជាអ្នកផ្គត់ផ្គង់គ្រឿងបរិក្ខាដ៏សំខាន់សម្រាប់បណ្តាញ 5G របស់ខ្លួន ដែលភាគច្រើនធ្វើអោយក្រុមហ៊ុន Huawei Technologies របស់ចិនធ្លាក់ចុះ។

ប្រតិបត្តិករទូរគមនាគមន៍ធំបំផុតរបស់សិង្ហបុរី គឺក្រុមហ៊ុនទូរគមនាគមន៍សិង្ហបុរីនេះ នឹងប្រើឧបករណ៍ Ericsson ខណៈដែលក្រុមហ៊ុន StarHub-M1 បានជ្រើសរើសយកឧបករណ៍ Nokia ស្របពេលដែលរដ្ឋាភិបាលសិង្ហបុរី បានផ្តល់អាជ្ញាប័ណ្ណប្រតិបត្តិការ 5G ជាផ្លូវការដល់ក្រុមហ៊ុនទូរគមនាគមន៍ កាលពីថ្ងៃពុធ។

ប្រទេសសិង្ហបុរី នឹងចាប់ផ្តើមដាក់ឱ្យដំណើរការនូវសេវា 5G ចាប់ពីដើមឆ្នាំ ២០២១ តទៅ ហើយគ្រោងនឹងបញ្ចប់ទូទាំងប្រទេស នៅចុងឆ្នាំ ២០២៥ ។

លោក S. Iswaran រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង និងព័ត៌មាន មានប្រសាសន៍ថា យើងបើកអោយមានការប្រកួតប្រជែង ដោយស្មើភាព តែយើងជ្រើសរើសយក ក្រុមក្រុមហ៊ុនណា ដែលផ្តល់នូវសុវត្ថិភាព និងដំណើរការ ធន់ទ្រាំនឹងការប្រើប្រាស់(resilience ) ។ លោករដ្ឋមន្ត្រីរូបនេះ ក៏បានសង្កត់ធ្ងន់ផងដែរថា ការផ្លាស់ប្តូរនេះ មិនមែនជាការបដិសេធរបស់ក្រុមហ៊ុន Huawei នោះទេ។ ជាមួយគ្នានេះ ក្រុមហ៊ុនដៃគូរបស់ Huawei ក៏មិនសូវបានទទួល license ក្នុងការដំឡើង 5G ទូទាំងប្រទេសដែរ ដោយគ្រាន់តែ វាត្រូវបានការអនុញ្ញាតឱ្យដាក់ពង្រាយបណ្តាញ 5G នៅតាមតំបន់តូចតាចតែប៉ុណ្នោះ។

ប្រទេសសិង្ហបុរីបានហៅ 5G ថា ជាកម្លាំងជំរុញដ៏សំខាន់នៃការប្រកួតប្រជែងសេដ្ឋកិច្ច។ បណ្តាញ 5G ថ្មីដែលផ្តល់ល្បឿនបញ្ជូនទិន្នន័យលឿនជាង 4G ដល់ទៅ ១០០ ដង ត្រូវបានគេរំពឹងថា នឹងផ្តល់ការជម្រុញដល់អាជីវកម្ម ដែលប្រើបច្ចេកវិទ្យាជឿនលឿន ក៏ដូចជាអ៊ីនធឺណិតផងដែរ៕

ប្រែសម្រួល៖ ផាន់ណា

ប្រភព៖ asia.nikkei