ភ្នំពេញ៖ បុរសចំណាស់ម្នាក់ ដែលជាមន្ត្រីនៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីម្សិលមិញនេះ បានចូល ទៅទះកំផ្លៀងក្មេងស្រី សិស្សសាលាម្នាក់ នៅក្នុងបរិវេណនៃវិទ្យាល័យ ជា ស៊ីម បឹងកេងកក ហើយអះអាង ថា រូបគេបានសុំច្បាប់ពីនាយកសាលារួចហើយ មុននឹងហ៊ានចូលទះកំផ្លៀង ក្មេងស្រីម្នាក់នេះ។

ក្នុងវីដេអូនេះ ត្រូវបានសិស្សានុសិស្សលួចថត ហើយបង្ហោះព្រោងព្រាត នៅលើបណ្តាញសង្គម Facebook ដើម្បីបញ្ជាក់ពីសកម្មភាពខុសឆ្គងដ៏ធ្ងន់ធ្ងរ របស់មន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី ដែលប្រើប្រាស់អំពើហិង្សា ទៅលើក្មេងស្រីសិស្សសាលា ប្រៀបដូចជាមនុស្សមិនទទួលបានការអប់រំ។

បុរសវ័យចំណាស់ ដែលចូលទះកំផ្លៀងក្មេងស្រីមួយដៃយ៉ាងឆ្ងាញ់ នៅក្នុងសាលានេះ ឈ្មោះ ទេព ឃួន អាយុ៤៩ឆ្នាំ ស្នាក់នៅផ្ទះលេខ ២០JF ក្រុម២ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាមន្ត្រីរាជការនៅទីស្តីការគណៈរដ្ឋមន្ត្រី ។ រូបគេត្រូវបានប៉ូលិស ខណ្ឌចំការមន ឃាត់ខ្លួន នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥នេះ បន្ទាប់ពីទទួលដំណឹងរឿងចូលទៅវ៉ៃក្មេងសិស្សស្រី នៅក្នុងសាលា យ៉ាងអនាធិបតេយ្យ និងព្រហើនយ៉ាងពន់ពេក។ ចំណែកក្មេងស្រីរងគ្រោះជាសិស្ស ឈ្មោះ ញ៉ែម ចាន់ធី អាយុ១៦ឆ្នាំ ស្នាក់នៅផ្ទះលេខ២៩ ក្រុម២៣ ភូមិ៣ ផ្លូវ២៩៤ សង្កាត់បឹងកេងកង១ ។

លោកវរៈសេនីយ៍ឯក យិន សាន អធិការខណ្ឌចំការមន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងថា មកដល់រសៀលថ្ងៃទី០២ ខែកក្កដានេះ ជនដៃដល់ដែល ត្រូវបានឃាត់ខ្លួនក្រោយ ពេលកើតហេតុនោះ និងឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការនគរបាលខណ្ឌចំការមន ហើយនឹងត្រូវ បញ្ជូនទៅតុលាការនៅថ្ងៃស្អែក៕

<object width="500" height="300" data="http://www.youtube.com/v/ouMsG2q1hqc&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/ouMsG2q1hqc&rel=1" /></object>

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល