(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា នៅយប់ថ្ងៃទី០២ ខែវិច្ឆិកានេះ ខ្លួននឹងផ្អាកផ្គត់ផ្គង់ទឹក រយៈពេល៣ម៉ោង ចាប់ពីម៉ោង៨ដល់ម៉ោង១១យប់ ដើម្បីភ្ជាប់ បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ២២៥មីល្លីម៉ែត្រ នៅខាងលិចចិញ្ចើមផ្លូវលេខ៦១ កែងផ្លូវលេខ១០២ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជាមួយគ្នានេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអំពាវនាវ ឲ្យបងប្អូនត្រៀមបំរុងទឹកទុក សំរាប់ប្រើប្រាស់ ក្នុងអំឡុងពេលដែលក្រុមការងារ ធ្វើការកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីនេះ និងមេត្តាយោគយល់ អធ្យាស្រ័យដោយក្តីអនុគ្រោះ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី