CamNews

Nokia នឹងបង្ហាញរបស់ពិសេស ដើម្បីកុំឲ្យ Galaxy S4 Zoom បានចិត្ត ក្នុងព្រឹត្តិការណ៍ថ្ងៃទី ១១ កក្កដា

លិខិតអញ្ជើញដែល Nokia បានផ្ញើដល់អ្នកសារព័ត៌មាន មិនបានបង្ហើបឲ្យដឹងអ្វីច្រើនពី ផលិត
ផលថ្មីរបស់ខ្លួនឡើយ។ ប៉ុន្តែបើតាមបណ្តាព័ត៌មានចចាមអារាម រូបភាព និងវីដេអូស្តីពីគំរូស្មាត
ហ្វូនកាមេរ៉ា "យក្ស" Lumia EOS ដែលបានបំពាក់បច្ចេកវិទ្យា PureView 41 megapixel នៅលើ
អ៊ីនធឺណេត ក្នុងពេលកន្លងទៅនេះ អ្នកបច្ចេកវិទ្យាជាច្រើននាក់ បាននាំគ្នាគិតដល់ ស្មាតហ្វូន
នេះ ហើយថា វានឹងជាតួឯក ក្នុងព្រឹត្តិការណ៍ ថ្ងៃទី ១១ ខែកក្កដា ខាងមុខនេះ។

Lumia EOS ត្រូវបានសន្និដ្ឋានថា នឹងបំពាក់នូវកាមេរ៉ា ជាមួយកាណុង Zoom។ ព្រឹត្តិការណ៍របស់
Nokia ក៏ចំពេលរដូវវិស្សមកាល ដែលជាពេលវេលាតម្រូវការនៃការថតរូបអនុស្សាវរីយ៍ កើនខ្ពស់
ពេលមនុស្សម្នា ធ្វើដំណើរកំសាន្ត ទេសចរតាមរមណីយដ្ឋាននានា។

កាមេរ៉ា គឺជាផ្នែកមួយ ដែលសំខាន់មិនអាចខ្វះបាន នៅលើទូរស័ព្ទ ហើយពីមួយថ្ងៃ ទៅមួយថ្ងៃ
វាកាន់តែពេញនិយមប្រើច្រើនឡើង តាមរយះការថតរូបភាព ចែករំលែកគ្នា តាមអ៊ីនធឺណេត
ដូចជា បណ្តាញទំនាក់ទនងសង្គម, Blog...ជាក់ស្តែង ក្នុងសប្តាហ៍នេះ Samsung បាន​បង្ហាញជា
ផ្លូវការ Version Galaxy S4 Zoom  ជាស្មាតហ្វូនដែលមាន Senser ថតរូប 16 megapixel និងកា
ណុង Zoom  10x ៕

ដោយ៖ សិលា
ប្រភព៖ VE