CamNews

រកឃើញ ពូជសត្វកង្កែប ប្រភេទថ្មី ឈ្មោះ "កង្កែបរាំ" អាឈ្មោល អោយដៃខ្លាំង ពេលចង់បាន កង្កែបញី មកបន្តពូជ

ព័ត៌មានអន្តរជាតិ ៖ អ្នកវិទ្យាសាស្រ្ត ឥណ្ឌា បានសរបញ្ជាក់អោយដឹងថា ពួកគេបានរកឃើញពូជ សត្វប្រភេទថ្មី ១៤ ប្រភេទ មានឈ្មោះថា  " កង្កែបរាំ "  នៅក្នុងព្រៃ ភាគខាងត្បូង ប្រទេស ឥណ្ឌា នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេេស ប៊ីប៊ីស៊ី ។

គួរបញ្ជាក់ថា បណ្តាកង្កែបពូជថ្មីលើកនេះ    បានទទួលឈ្មោះហៅក្រៅ របស់ពួកគេ   ពីភាគីសត្វ កង្កែបឈ្មោះ ពោល ពេលដែលពួកគេ កំពុងតែបន្តពូជ  ។  បន្ថែមពីលើនេះ   បើតាមការអះអាង អោយដឹង ពីក្រុមអ្នកវិទ្យាសាស្រ្ត ដដែល ព្រមានអោយដឹងថា ជាង ៨០ ភាគរយ នៃបណ្តាកង្កែប ពូជថ្មីដែលបានរកឃើញនោះ វាបានរស់នៅក្រៅតំបន់ការពារ ខណៈ ទីជម្រករបស់វា ក៏កំពុងតែ ស្ថិតនៅក្រោម ការគម្រាមគំហែង  ។  យ៉ាងណាមិញ  បើតាមសេចក្តីរាយការណ៍ បញ្ជាក់បានថា ការរកឃើញ ដោយ ប្រកាស ជា  លទ្ធផល ផ្លូវការ នេះ អាច  ធ្វើទៅបាន ក្រោយពីមានការសិក្សា អស់រយៈពេល ១២ ឆ្នាំកន្លងមក ។

ក្រោយពីមាន  ការផ្តល់ជាកិច្ចសម្ភាសន៍  ជាមួយនឹងភ្នាក់ងារ យកការណ៍ ទំព័រ ប៊ីប៊ីស៊ី លោកសា ស្រ្តាចារ្យ Sathyabhama Das Biju  គឺ ជា ប្រធានក្រុម  ដែលធ្វើការដឹកនាំ រហូតដល់ថ្នាក់បានរក ឃើញពូជសត្វប្រភេទថ្មីទាំងនេះ ។

អ្វីដែលជា​ ប្រការចម្លែក ខណៈឈាន    ទៅដល់ការដាក់ឈ្មោះ កង្កែបរាំ  នេះ អាចធ្វើទៅបាន ក៏ ដោយសារពូជសត្វកង្កែប   ប្រភេទថ្មីទាំងនេះ  មានសភាព ខុសប្លែក ពីគេ និងតែមួយគត់ ពោល អាឈ្មោលតែងតែ លើកជើង បក់ទៅបក់មក   (ប្រៀបបានរាំ ដូច្នេះឯង) ដើម្បីទាក់ទាញ ភាគីពូជ ញី អំឡុងពេលដែលមា​នតម្រូវការ ខាងការបន្តពូជ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី