ក្រុមហ៊ុន ZTE កំពុងតែធ្វើការលើស្មាតហ្វូនថ្មីមួយដែលមានឈ្មោះថា Axon M ដែលមានលក្ខណៈពិសេសសំខាន់ៗគឺអេក្រង់ពីរដែលអាចបង្ហាញជាអេក្រង់ 6,8 អ៊ីញពេលដែលបត់រួមបញ្ចូលគ្នា នេះបើយោងតាមការចុះផ្សាយរបស់ Android Authority.

ដំណឹងលេចលឺពីស្មាតហ្វូនថ្មីនេះ កាលពីដើមខែកញ្ញាគឺដោយ Evan Blass នៅក្រុមហ៊ុន VentureBeat ដែលគាត់បានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតខ្លះៗ អំពីទូរស័ព្ទថ្មីនេះអោយដឹងថា វានឹងបំពាក់ដោយអង្គចងចាំ Snapdragon 820, RAM ទំហំ 4GB, អង្គចងចាំក្នុងម៉ាស៊ីន 32GB, ថាមពលថ្ម 3,120mAh និងមានកាមេរ៉ាទំហំ 20 មេហ្គាភិចសែល។

ប៉ុន្តែលក្ខណៈពិសេសដ៏ធំបំផុត និងជាចំបងនោះគឺ: អេក្រង់ 1080p ពីរ(មិនជាប់គ្នា)ដែលបង្កើតឡើងផ្នែកខាងមុខនិងខាងក្រោយនៃទូរស័ព្ទដែលអាចលាតត្រដាងបត់បើកបង្កើតជាអេក្រង់បន្ទះមួយវែងនិងមានទំហំធំជាងពីរដង។ Android Authority ក៏បានអោយដឹងទៀតថា អេក្រង់ទាំងពីរនេះនឹងអាចដំណើរការកម្មវិធីពីរផ្សេងគ្នាក្នុងពេលតែមួយ សម្រាប់ជំនួយកិច្ចការច្រើនប្រើក្នុងពេលតែមួយ ដែលបច្ចុប្បន្នអាចដំណើរការនៅក្នុងប្រព័ន្ធប្រតិបត្តិការ Android Oreo ។

គួបញ្ជាក់ថា Axon M មិនមែនជាស្មាតហ្វូនដំណើរការដោយប្រព័ន្ធ Android ដំបូងគេ ដែលទើបតែមានគំនិតប្រើប្រាស់អេក្រង់ ពីរបត់ ក្នុងទម្រង់បែបនេះនោះទេ។ កាលពីឆ្នាំ2011, Kyocera Echo ធ្លាប់ជាគំនិតស្មាតហ្វូនដែល ប្រើអេក្រង់ពីរអាចបត់បានដូចនេះដែរ ប៉ុន្តែបានបរាជ័យក្នុងការបង្កើតការងារនេះដោយសារតែបញ្ហាបច្ចេកទេសជាច្រើនដែលក្នុងគំនិតគំរូ របស់ខ្លួន។ ប៉ុន្តែវាប្រហែលជានឹងក្លាយជាអត្ថប្រយោជន៍និងពេលវេលាគ្រប់គ្រាន់សម្រាប់ដល់ ZTE អាចអនុវត្តពេលនេះ នឹងអាចទទួលបានជោគជ័យ៕

រូបភាពគំនិតគំរូ (Kyocera Echo)

ប្រភព និង ប្រែសម្រួលពី៖ theverge