រមណីដ្ឋានអាងកំពីងពួយជារមណីដ្ឋានមួយដែលភ្ញៀវទេសចរអាច មកលំហែកាយយក
ខ្យល់អាកាសបរិសុទ្ធ ទស្សនាភ្នំ និងមុជទឹកលេង។ អាងកំពីងពួយត្រូវបានកសាងឡើង
ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យដោយប្រជាពលរដ្ឋជាច្រើនរយពាន់នាក់ ខ្លះបានបាត់
បង់ជីវិតរបស់ខ្លួននៅពេលបំពេញកិច្ចការកសាងអាងទឹកនេះ។

អាងកំពីងពួយមានទីតាំងស្ថិតនៅចន្លោះភ្នំពីរ គឺភ្នំគល់ និងភ្នំតាង៉ែន ក្នុងឃុំតាគ្រាមស្រុក
បាណន់ មានចំងាយ ៣៥ គ.ម ពីទីរួមខេត្ត និងមានចំងាយ ១៩ គ.ម ពីផ្លូវជាតិលេខ ៥៧
អតីតផ្លូវជាតិលេខ ១០ ត្រង់ចន្លោះ ភ្នំក្រពើ និងភ្នំទ្រុងមាន់។ ទំនប់អាង មានបណ្តោយ
៧៥០០ ម និងទទឹងមាន ១៩០០ម អាចផ្ទុកទឹកបានចំនួន១១០.០០០.០០០ ម៉ែតគូបនៅ
ក្នុងរដូវវស្សា គឺជាប្រភពទឹកសំរាប់ស្រោចស្រព វិស័យកសិកម្ម យ៉ាងមហិមា។

អាងកំពីងពួយ បានផ្តល់ប្រយោជន៍ យ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍ ពោលគឺ បច្ចុប្បន្ន
នេះ អាងកំពីងពួយបានក្លាយជារមណីយដ្ឋានដែលទាក់ទាញ ទេសចរណ៍ជាតិ និងអន្តរ
ជាតិបានយ៉ាងច្រើន៕

ដោយ៖ មិនា

ប្រភព៖ chanbokeo