CamNews

លោក David Cameron នឹងជួបប្រជុំជាមួយ EU ជាលើកចុងក្រោយថ្ងៃនេះ នៅទីក្រុងព្រុចសែល

(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងព្រុចសែល ប្រទេស​ប៊ែលហ្សិក នៅថ្ងៃនេះ ដើម្បីចូលរួមប្រជុំ​ជាមួយនឹងមេដឹងនាំសហភាពអឺរ៉ុប (EU) ដែលជាកិច្ចប្រជុំ​ចុងក្រោយក្នុងនាមជានាយករដ្ឋមន្ត្រីអង់គ្លេស ហើយក៏ជាកិច្ចប្រជុំចុងក្រោយដើម្បីសម្រេចរឿង​ចក្រភពអង់គ្លេស​បោះឆ្នោតចាកចេញពី EU។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២៨ ខែមិថុនា។

នៅក្នុងកិច្ចប្រជុំនេះ លោក Cameron នឹងជួបជាមួយក្រុមប្រឹក្សាសហភាពអឺរ៉ុប​ ដើម្បីអនុវត្តទៅតាម​​ការ​ប្រជា​មតិ ក្នុងការបោះឆ្នោតចាកចេញពី EU។ ចំណែក EU ក៏មានកិច្ចប្រជុំមួយធំផងដែរ នៅថ្ងៃនេះ ប៉ុន្តែកិច្ចប្រជុំ​នោះពុំមានវត្តមានលោក David Cameron ឡើយ ព្រោះតែ EU ប្រជុំពិភាក្សាគ្នា​ទៅលើ​ផលប៉ះពាល់​​ក្រោយ​ពេល​ចក្រភពអង់គ្លេស​ចាកចេញពី EU រួមនឹងវិធានការផ្សេងៗ​មួយចំនួនទៀត។

អ្វីដែលសំខាន់នោះគឺនៅថ្ងៃនេះ EU នឹងបញ្ជាក់បន្ថែមឲ្យ លោក David Cameron ក្នុងនាមជានាយករដ្ឋមន្ត្រី​នៃប្រទេសអង់គ្លេស អនុវត្តទៅតាមមាត្រា ៥០នៃច្បាប់ EU និងចាកចេញឲ្យបានចាប់រហ័សបំផុត។

គួរបញ្ជាក់ផងដែរថា ការដាក់មនុស្សជំនួសលោក David Cameron នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស ព្រមទាំងមេដឹកនាំគណបក្សអភិរក្សនិយម និងមេដឹកនាំចក្រភពអង់គ្លេស អាចនឹងត្រូវធ្វើឡើងនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខ៕

ប្រភព ៖ ស៊ីអិនអិន/ប៊ីប៊ីស៊ី

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី