CamNews

គួរឲ្យសង្វេគ!អ្នកស្លាប់កើនដល់ ៥៤នាក់ និងជាប់ខ្លួនក្រោម​គំនរអគារជាង១០នាក់ដោយសារគ្រោះ​រញ្ជួយដីដ៏ខ្លាំង

(ហ្សាការតា)៖ គ្រោះមហន្តរាយរញ្ជួយដីដ៏ខ្លាំងក្លាមួយទៀតមានកម្រិត ៦​.៤រ៉ិចទ័រ បានវាយប្រហារខេត្ត អាសេ (Aceh) ភាគខាងជើងកោះ សូម៉ាត្រា​នៃប្រទេសឥណ្ឌូណេស៊ី​នៅព្រឹកថ្ងៃពុធនេះ ហើយ​បានបណ្តាល​ឲ្យចំនួនមនុស្សស្លាប់កើនដល់យ៉ាងហោចណាស់៥៤នាក់ និងជាង ១០នាក់បន្តនៅជាប់ក្រោមគំនរអគារនៅឡើយ ខណៈអគារជាច្រើនខ្នង​ត្រូវ​បាន​​បំផ្លិចបំផ្លាញទាំងស្រុង និងមនុស្សជាច្រើន​បានទទួលរង​របួស យ៉ាងដំណំ។ នេះបើតាមការចេញ​ផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០១៦។

គ្រោះរញ្ជួយដីខាងលើបានកើតឡើងនៅចម្ងាយប្រមាណ ១០គីឡូម៉ែត្រ ពីឆ្នេរភាគខាងឦសាននៃខេត្ត Aceh នាវេលាម៉ោង ៥៖០៣នាទីព្រឹក (ម៉ោងក្នុងទីក្រុងហ្សាការតា) ហើយបើតាមការឲ្យ​ដឹងពីលោក Sutopo Nugroho អ្នកនាំពាក្យ​ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ​ នៃប្រទេសឥណ្ឌូណេស៊ី ហេតុការណ៍នេះបានធ្វើឲ្យមនុស្សម្នាជាច្រើននាក់មានការភ័យស្លន់ស្លោជាខ្លាំង ខណៈដែលផ្ទះសម្បែង​របស់​ពួកគេ បានដួលរលំខ្ទេចខ្ទីគ្មានសល់ជាបន្តបន្ទាប់ ហើយមនុស្សមួយចំនួនតូចបានរងរបួស។ យ៉ាងណាមិញ​ពុំមានសេចក្តីប្រកាសពីរលក យក្សស៊ូណាមិ ដែលបានបង្កឡើង​ដោយគ្រោះរញ្ជួយដីកម្រិតធ្ងន់​មួយនេះឡើយ។

គួរបញ្ជាក់ដែរថា ប្រទេសឥណ្ឌូណេស៊ីតែងតែបានជួបប្រទះការរញ្ជួយដីនិងបន្ទុះភ្នំភ្លើងជាញឹកញាប់ ដោយសារតែទីតាំងភូមិសាស្រ្តរបស់ ប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះ ស្ថិតនៅចំទីតាំងដ៏​ពិសេស​ដែល​​គេហៅថា «The Pacific Ring of Fire» ។ កាលពីឆ្នាំ២០០៤ គ្រោះរញ្ជួយដីកម្រិត ៩.២រ៉ិចទ័រ ដ៏សាហាវមួយបានបង្កជារលកយក្សស៊ូណាមិ​ដែលបានវាយប្រហារទៅលើ​បណ្តាប្រទេស​ដែលស្ថិត​នៅ​ជុំវិញ មហាសមុទ្រឥណ្ឌា ដោយឥណ្ឌូណេស៊ីគឺជាចំនុចដែលបានទទួលរងគ្រោះធ្ងន់ធ្ងរជាងគេបង្អស់ ដោយសារតែកាលនោះ នៅក្នុងខេត្ត Aceh តែឯងប៉ុណ្ណោះមានចំនួនអ្នកស្លាប់មិនតិចជាង ១២០,០០០នាក់ឡើយ៕

<object width="480" height="380" data="http://www.youtube.com/v/Z_lh5ZHnwDM&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/Z_lh5ZHnwDM&rel=1" /></object>

<object width="480" height="380" data="http://www.youtube.com/v/pI3B7W3psP4&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/pI3B7W3psP4&rel=1" /></object>

ប្រភព ៖ ស៊ិនហួរ

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី