James Cameron ទើបនឹងរួចផុតពីការសងប្រាក់រាប់រយលានដុល្លា ក្នុងបណ្ដឹងកាលពីខែមុននេះ។
អ្នកដឹកនាំរឿងល្បីល្បាញលោក James Cameron ដែលលោកអ្នកធ្លាប់បានស្គាល់គាត់តាមរយៈ
ខ្សែភាពយន្ត Titanic ក៏ដូចជា Avata ត្រូវបានគេប្ដឹងកាលពីខែមុននេះ។

ក្នុងខ្សែភាពយន្ត Avata លោកត្រូវបានគេប្ដឹងថាលួចចម្លងគំនិតក្នុងការបង្កើតពិភព ផេនដូរ៉ា ក្នុងរឿង
នេះពីខ្សែភាពយន្តចាស់ ២ រឿងដែលបានចេញនាជំនាន់ឆ្នាំ ១៩៩០ គឺរឿង FernGully និងរឿងមួយ
ទៀតដែលមានចំនងជើងថា Pocahontas។

ក្រោយមកនៅក្នុងសាលាក្ដីលោក James Cameron បានបកស្រាយថាគំនិតនៃការសិក្សាលើខ្សែ
ភាពយន្ត Avata នេះគឺជាគំនិតរបស់លោកដែលមានតាំងពីឆ្នាំ ១៩៦០ មកម្ល៉េះ ហើយលោកបាន
ចេញនូវសេចក្ដីថ្លែងការណ៍ចំនួន ៤៥ ទំព័រ ក្នុងសាលាក្ដី រហូតអាចការពារនូវគំនិតរបស់រឿង Avata
នេះបាន៕

ដោយ៖ ផានិត
ប្រភពពី៖ businessinsider