អ្នកគ្រូក្រមុំម្នាក់ទើបតែចេញបង្រៀននៅឯសាលាបឋមសិក្សាជន បទមួយ។ អ្នកគ្រូបង្រៀនសិស្សថ្នាក់ទី១។ ថ្ងៃនេះអ្នកគ្រូបង្រៀនសិស្សអំពីការប្រកបអក្សរ។ អ្នកគ្រូបានសួរទៅសិស្សថា៖

អ្នកគ្រូ៖ មើលប្អូនៗតើ ក ដាក់ស្រៈ ា គេអានថាម៉េច?
សុភី៖ ចា៎សអ្នកគ្រូអានថា កា!
អ្នកគ្រូ៖ ត្រឹមត្រូវ! ចុះ ភ ដាក់ស្រៈ ួ ដល់ យ គេអានថាម៉េច?

ស្ងាត់ជ្រៀបគ្មាន នរណាម្នាក់ចេះប្រកប។ ពេលនោះអ្នកគ្រូក្រឡេកទៅកៀនជញ្ជាំងឃើញសិស្ស ផ្លូចកំពុងតែគេង។ អ្នកគ្រូគោះតុរួចសួរ៖
អ្នកគ្រូ៖ មើលផ្លូច! ភ ដាក់ស្រៈ ួ ដល់ យ គេអានថាម៉េច?
ផ្លូច៖ ខ្ញុំអត់ចេះផង!
អ្នកគ្រូ៖ ចាំស្ដាប់អ្នកគ្រូឧទាហរណ៍ណា! វាគឺជារបស់មួយដែលមាននៅក្នុងបន្ទប់ប្អូន។ តើនៅក្នុងបន្ទប់ប្អូនមានអ្វី?
ផ្លូច៖ បាទ មានគ្រែ!
អ្នកគ្រូ៖ ចុះនៅលើគ្រែមានអ្វី?
ផ្លូច៖ នៅលើគ្រែមានម៉ាក់!
អ្នកគ្រូ៖ ចុះនៅលើម៉ាក់មានអ្វី?
ផ្លូច៖ នៅលើម៉ាក់មានប៉ា!

ម្ដងនេះអ្នកគ្រូខឹងឡើងក្រហមមុខ។ អ្នកគ្រូស្រែកសម្លុតផ្លូច៖
អ្នកគ្រូ៖ អាប្រកាច់! ចុះភួយវានៅឯណា?
ផ្លួចឆ្លើយដោយញ័រមាត់តតាត់៖"បា…បាទ…អ្នក…អ្នកគ្រួ…ភ…ភួ…ភួយ…នៅក្រោមគ្រែ!"

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke