បន្ទាប់ពីជ័យជំនះ លើក្រុម Everton ក្នុងលទ្ធផល ៣ ទល់ ២ រួចមកក្រុម Man City បានឡើងមក នៅលំដាប់កំពូល តារាងក្របខណ្ឌ English Premier League វិញហើយ ខណៈពេលដែល ដំណើរ របស់ Premier League ជិតបញ្ចប់ ។

Man City បានទទួល ដំណឹងល្អថា ពួកគេអាច នឹងឈ្នះ ពានរង្វាន់ Premier League តែឥលូវនេះ ពួកគេក៏មាន ដំណឹងអាក្រក់ មួយទៀតផងដែរ ។ ដំណឹងអាក្រក់នោះគឺថា Man City អាចនឹងបាត់ បង់ឱកាស ទាត់នៅកម្មវិធី Champion League នៅរដូវកាលក្រោយ ព្រោះតែបំពានលើច្បាប់ ហិរញ្ញាវត្ថុ របស់ UEFA ។ ច្បាប់ហិរញ្ញាវត្ថុរបស់ UEFA បានចែងថា ក្រុមបាល់ទាត់ណា ដែលបាន បាត់បង់ឬខាតលុយ អស់ចាប់ពី ៤៥ លានអឺរ៉ូ ឡើងទៅក្នុង ២ រដូវកាលជាប់គ្នា នោះក្រុមនោះនឹង បាត់កៅអីលេង នៅ Champion League បើទោះបី ជាឈ្នះពានរង្វាន់ធំ ក៏ដោយ ។

យើងនឹងរង់ចាំ តាមដានលទ្ធផល និងការបកស្រាយ តបទៅវិញរបស់ Man City ក្នុងពេលឆាប់ៗ នេះ ។ ក្រៅពី Man City ក្រុមបាល់ទាត់ PSG នៅបារាំង ក៏កំពុងតែ ប្រឈមមុខ និងការពិន័យនេះ ផងដែរ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ k14,bubly,guardian