(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាទៅរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច ឱ្យពិភាក្សាជាបន្ទាន់ ដើម្បីបញ្ចុះតម្លៃបណ្ណបើកបរតាមសំណូមពររបស់ប្រជាពលរដ្ឋ ខណៈដែលពួកគេកំពុងសម្រុក ធ្វើបណ្ណបើកបរជៀសវាងការផាកពិន័យក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នៅឆ្នាំ២០១៦នេះ ។

នៅលើទំព័រ Facebook នៅយប់ថ្ងៃទី២៩ ខែធ្នូ នេះ សម្តេចតេជោបានបញ្ជាក់ថា សម្តេចបានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន លោក ត្រាំ អ៊ីវតឹក ផ្អាកដំណើរការធ្វើបណ្ណបើកបរបណ្តោះអាសន្នសិន ហើយបើកកិច្ចប្រជុំជាមួយស្ថាប័នពាក់ព័ន្ថ ដើម្បីរក ដំណោះស្រាយសមស្របជូនប្រជាជន ។

សម្តេចលើកឡើងថា «ខ្ញុំបានទទួលសំណូមពរពីប្រជាពលរដ្ឋតាម Facebook ស្នើសុំឱ្យជួយបញ្ចុះតម្លៃធ្វើប័ណ្ណបើកបរ។ ខ្ញុំបានទាក់ទង ទៅរដ្ឋមន្រ្តីនៃក្រសួងពាកព័ន្ឋមួយចំនួនរបស់រាជរដ្ឋាភិបាលហើយ។ ខ្ញុំបានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូនផ្អាក ដំណើការនេះ ដើម្បីប្រជុំជាមួយស្ថាប័នពាក់ពន្ធ័រកដំណោះស្រាយសមស្របជូនប្រជាជនយើង។ ខ្ញុំក៏បានបញ្ជារទៅរដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភាក្សាជាមួយរដ្ឋមន្ត្រី នៃស្ថាប័នពាក់ព័ន្ឋ»។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា សម្តេចនឹងតាមដានពិនិត្យរឿងនេះ ជាបន្តមុននឹងដាក់ឱ្យអនុវត្តសាជាថ្មី ហើយសម្តេចសង្ឃឹម ថា ការបញ្ចុះតម្លៃធ្វើបណ្ណបើកបរ នឹងជួយកាត់បន្ថយការចំណាយបានមួយកម្រិតធំរបស់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់យុវជន ដែល ត្រូវការបណ្ណបើកបរចាំបាច់ ជាមួយនឹងការអនុវត្តន៍ច្បាប់ចរាចរណ៍នៅដើមឆ្នាំ២០១៦ នេះ។

សូមជំរាបថា មួយរយៈពេលចុងក្រោយនេះ មានប្រជាពលរដ្ឋជាច្រើន នៅទូទាំងប្រទេសកម្ពុជា បានសម្រុកទៅធ្វើបណ្ណបើកបរ ដើម្បី ជៀសវាងការផាកពិន័យនៅពេលកម្ពុជា ចាប់ផ្តើមអនុវត្តច្បាប់ចរាចរផ្លូវគោកថ្មី ចាប់ពីដើមឆ្នាំ២០១៦ តទៅ ។ ច្បាប់នេះ ក៏ត្រូវបានរាជ រដ្ឋាភិបាលអំពាវនាវឱ្យមានការអនុវត្តយ៉ាងតឹងរឹងទាំងអស់គ្នា៕

សំណូមពររបស់ប្រជាពលរដ្ឋតាមរយៈទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន៖ - ជំរាបសួរលោកពូក្មួយចង់សួរពីររឿងលោកពូ រឿងធ្វេីបណ្ណបេីកបរម៉ូតូ ហេតុអីក៏ថ្លៃម៉េស រហូតដល់ 30$ តែឡាន 35$ ហេីយបណ្ណបេីកបរក្មួយមានហេីយ តែផុតកំណត់ចឹងក្មួយចង់ប្តូរថ្មី គ្រាន់តែប្តូរថ្មីអស់រហូត់ដល់ 30$ ហេីយគ្រួសារក្មួយត្រូវប្តូរច្រើនគ្នា បេីចឹងអស់លុយច្រេីនណាស់ បេីធ្វេីថ្មីមិនអីទេ តែនេះគ្រាន់ប្តូរថ្មីហ្នឹង ក្មួយចង់សំុណូមពរលោកពូ ហេីយដាក់តម្លៃណាមួយ ដែលសមរម្យសម្រាប់អ្នកប្តូរ នឹងអ្នកធ្វេីថ្មីថា ត្រូវដាក់ក្នុងតម្លៃណាមួយ។ សម្រាប់អ្នកប្តូរថ្មី 30$ថ្លៃណាស់។ ព្រោះថ្លៃពេកចឹងពេលខ្លះអ្នកក្រគ្នាគ្មានលទ្ធភាពធ្វេីទេ សុំអរគុណលោកពូ៕

ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី