ព័ត៌មានអន្តរជាតិ ៖ សភា ប្រទេស អាល្លឹម៉ង់ គ្រោងនឹងធ្វើការបោះឆ្នោត ថាតើ ប្រជាជាតិមួយនេះ គួរតែផ្តល់នូវការគាំទ្រ ទៅលើបេសកម្ម សង្គ្រាម ចំពោះ មុខ ប្រឆាំង ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុល និយម ISIS នៅក្នុងប្រទេសស៊ីរី ឬក៏យ៉ាងណា ។

អ្នកឆ្លើយឆ្លងសារព័ត៌មាន អោយទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី គូសបញ្ជាក់ អោយ ដឹងពីទីក្រុង Berlin អោយដឹងថា សមាជិកសភា អាល្លឹម៉ង់ ត្រូវបានគេរំពឹងទុកថា នឹងវិលត្រលប់ ទៅកាន់ ផែន ការដ៏ចម្រូងចម្រាស់ប្រការនេះ ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ៖ យន្តហោះចម្បាំង ផ្លូវ អាកាស នាវាចម្បាំងផ្លូវទឹក ក៏ដូចជា កម្លាំង ទ័ព ១២០០ នាក់ នឹងត្រូវបញ្ជូនទៅកាន់ តំបន់ដែល មានបញ្ហាប្រឈមជាមួយនឹង ISIS ប៉ុន្តែ កងកម្លាំងអាល្លឹម៉ង់ នឹងមិនចូលដៃ ក្នុងការ ប្រយុទ្ធដោយ ផ្ទាល់នោះទេ ពោល គ្រាន់តែគាំទ្រ ដល់បេសកម្ម ក្នុងការធ្វើសង្រ្គាម ប្រឆាំង ISIS ។

គួរបញ្ជាក់ គម្រោងបោះឆ្នោតទៅលើសេចក្តីសម្រេចចិត្ត ប្រើកម្លាំងប្រឆាំងក្រុម ISISលើកនេះអាច កើតឡើងទៅបាន បន្ទាប់ពីមានការអំពាវនាវ ពីប្រទេសបារាំង ក្រោយពីមានការវាយ ប្រហារភារវ កម្មដ៏កក្រើកនៅក្នុងទីក្រុង ប៉ារីស។ គួររំឮកថា ថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ ចក្រភពអង់គ្លេសបាន ផ្តើមបើកការវាយប្រហារ ផ្លូវអាកាស ប្រឆាំង ISIS នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ក្រោយពីមាន ការ គាំទ្រទៅលើសេចក្តីសម្រេចចិត្តមួយនេះ ពីសមាជិកសភាអង់គ្លេស តាមរយៈការបោះឆ្នោត ប្រជា មតិ ពោល ៣៩៧ សម្លេងទល់នឹង ២២៣ សម្លេង នាំមុខដល់ទៅ ១៧៤សម្លេងឯណោះ៕

- អាន ៖ "ISIS ស្លឈាម" សភា អង់គ្លេស គាំទ្រ វាយប្រហារ ទ័ពអាកាស កំទេច ISIS ហើយ ក្រោយបោះឆ្នោត យ៉ាងស្វិតស្វាញ

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី