CamNews

ជាផ្លូវការហើយ Sony ចេញផ្សាយ ភាពយន្តថ្មី The Interview តាមប្រព័ន្ធអនឡាញ

ព័ត៌មានអន្តរជាតិ ៖ ក្រុមហ៊ុន Sony Pictures កំពុងតែចែកចាយ  ខ្សែ  ភាពយន្តថ្មី របស់ខ្លួន មានចំណង ជើង The Interview នៅតាមប្រព័ន្ធអនឡាញ ជាផ្លូវការហើយ  ក្រោយពីមានការវាយប្រហារ តាមប្រព័ន្ធ កុំព្យទ័រ កាលពីពេលកន្លងទៅ ក៏ដូចជា បញ្ហាប្រឈម និងតានតឹង  ពាក់ព័ន្ធនឹងការចេញផ្សាយ ខ្សែភាព យន្តថ្មីប្រភេទនេះ ។

ទំព័រសារព័ត៌មាន ប៊ីប៊ីស៊ី ចេញផ្សាយអោយដឹងថា ខ្សែភាពយន្តថ្មីមួយនេះ ត្រូវបានចេញផ្សាយជាសាធា រណៈតាមប្រព័ន្ធអនឡាញ នៅតាមគេហទំព័រ ច្បាស់ការណ៍មួយចំនួន រួម មាន ដូចជា seetheinterview .com , Google និង Microsoft ជាដើម ក៏ប៉ុន្តែមានសុពលភាពតែប៉ុណ្ណោះ  នៅលើទឹកដី សហរដ្ឋអាមេរិក

គួររំឮកថា កាលពីពេលកន្លងទៅ ក្រុមហ៊ុន Sony បានសម្រេចលុបចោលការបញ្ជាំងភាពយន្តថ្មីមួយនេះ ដែលជាភាពយន្ត និយាយពីគម្រោងប្រឌិត ក្នុងការធ្វើឃាត មេដឹកនាំកូរ៉េ ខាងជើង លោក Kim Jong-un ទន្ទឹមនឹងការសម្រេចការចេញផ្សាយមួយនេះ បានរងនូវការរិះគន់ ពីសំណាក់ ប្រធានា ធិបតី សហរដ្ឋអា មេរិក លោក បារ៉ាក់ អូបាម៉ា​ ។ ក្រោយពីមានការផ្លាស់ប្តូរការសម្រេចចិត្តខាងលើ បន្ទាប់ពី មានការរិះគន់ ពីសំណាក់ប្រមុខរដ្ឋ ក្នុងនោះគេឃើញមាន បណ្តារោងកុនឯករាជ្យ រាប់រយ រោងកុន បានសម្រេចចិត្តជា បន្តបន្ទាប់ក្នុងការចាប់បញ្ជាំងផ្សាយភាពយន្តមួយនេះ ក្រោយមានការអនុញ្ញាតពីក្រុមហ៊ុន Sony ។

បច្ចេកវិទ្យាសម័យទំនើប ក្នុងនោះ ប្រព័ន្ធអ៊ិនធើណេត បានដើរតួយ៉ាងចម្បងក្នុងការចាក់បញ្ជាំងខ្សែភាព យន្តមួយនេះ រួមានដូចជា សេវាកម្មក្រុម Google មានដូចជា YouTube និង  Play ជាដើម ខណៈ Micro- soft មាន Xbox Video platform ។ របាយការណ៍បញ្ជាក់ថា ខ្សែភាពយន្តថ្មី រឿង The  Interview មួយនេះ មានតម្លៃ ១៤,៩៩ ដុល្លារ (ទិញដាច់) និង ៥,៩៩ ដុល្លារ សម្រាប់ការជួយ ជាការគូស បញ្ជាក់ ពី ក្រុមហ៊ុន Sony ។

សេចក្តីថ្លែងការណ៍ ពីនាយកប្រតិបត្តិ និង ស្ថាបនិក ក្រុម    ហ៊ុន  Sony  Entertainment លោក Michael Lynton ងោយដឹងថា វាជាចេតនាក្រុមហ៊ុន​ Sony ផ្ទាល់តែម្តង ហោចណាស់ក៏មានការចាក់បញ្ជាំងផ្សាយ នៅក្នុងស្រុកអោយខានតែបាន ។ បន្ថែមពីលើនេះ អ្នកនាំពាក្យអោយ  ក្រុម ហ៊ុន Sony បន្តអោយដឹងថា ត្រង់ប្រការនេះ ខ្សែភាពយន្ត The Interview មានការចាក់បញ្ចាំងតែនៅទឹកដីសហរដ្ឋអាមេរិកតែប៉ុណ្ណោះ

រយៈពេលខ្លី មានការចេញផ្សាយនៅតាមប្រព័ន្ធអនឡាញ លើទំព័រ seetheinterview.com បានធ្វើអោយ មានបញ្ហាមួយចំនួន​ ក៏ព្រោះតែមានអ្នកសម្រុកចូលហួសពីការស្មាន ៕

- អាន ៖ អូបាម៉ា សាទរ​ ក្រុមហ៊ុន Sony ចាក់បញ្ចាំងរឿង The Interview ដោយមិនខ្វល់ ការគម្រាមគំហែង

- អាន ៖ អាមេរិក ផ្គើន ការគម្រាមគំហែង វាយប្រហារ ភារវកម្ម ដោយបន្ត ចាក់បញ្ជាំង ភាពយន្ត The Interview ដដែល

- អាន ៖ ប្រធានាធិបតី អូបាម៉ា ៖ «The Interview» គួរដាក់បញ្ចាំង ដោយកុំខ្លាចការគំរាមកំហែង (មានវីដេអូ)

- អាន ៖ Sony សម្រេចចិត្ត មិនបញ្ជាំងរឿង The Interview ខណៈ Hacker គម្រាមវាយប្រហារ ភារវកម្ម ទៅលើរោងភាពយន្តទំនើប

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី