CamNews

ប្រតិបត្ដិការ បង្ក្រាប ក្រុមចោរប្លន់ ផ្ទុះ អាវុធជាច្រើនគ្រាប់ របួសជន សង្ស័យម្នាក់

ភ្នំពេញ ៖ ប្រតិបត្ដិការ ដ៏ក្ដៅគគុក នៃការ បង្ក្រាបក្រុមចោរ ប្លន់ប្រដាប់អាវុធ រហូត ដល់មានការ ផ្ទុះ អាវុធជាច្រើនគ្រាប់ រវាង កម្លាំងអាវុធហត្ថនិងក្រុមចោរ បានធ្វើឱ្យ ប្រជាពលរដ្ឋ នៅតំបន់ទួល សង្កែ មានការភ្ញាក់ ផ្អើលនិងភ័យខ្លាចគ្រប់ៗគ្នា នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤ ។

ប្រតិបត្ដិការបង្ក្រាប ក្រុមចោរប្លន់បាន ចំនួន៣នាក់ខាងលើនេះ ធ្វើឱ្យជនសង្ស័យ ម្នាក់ដែលមាន ដីកា ចាប់ខ្លួនរបស់តុលាការ រាជធានីភ្នំពេញ កាលពីឆ្នាំ២០១០ កន្លងទៅ នោះ រងរបួសដោយ គ្រាប់កាំភ្លើង ចំនួន២ គ្រាប់ ជើងមួយគ្រាប់ដៃមួយគ្រាប់នៅពេល ដែលជនសង្ស័យទាំងនេះ បានបាញ់តដៃជា មួយកម្លាំងអាវុធហត្ថ ។

ករណីដេញបង្ក្រាបក្រុមជនល្មើស ដែល ពាក់ព័ន្ធនិងសកម្មភាពប្លន់ប្រដាប់អាវុធ ឆក់ លួច គាស់ផ្ទះ និងគ្រឿងញៀនយ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ នាពេលកន្លង ទៅនោះ បានបង្កឱ្យមានការភ្ញាក់ ផ្អើល កាលពីវេលា ម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅជ្រោះបាត់ស្នេហ៍ សង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ ដែលមានកម្លាំង អាវុធហត្ថរាជធានីភ្នំពេញ កម្លាំងអាវុធហត្ថ ខណ្ឌឫស្សីកែវ និងកម្លាំងនគរបាលមូលដ្ឋាន ជាច្រើននាក់ បានចេញជួយអន្ដរាគមន៍ ទើប ទីបំផុត បាន ក្របួចជន សង្ស័យទាំង៣នាក់ រឹប អូសកាំភ្លើងខ្លីកា៥៤មួយដើម និងម៉ូតូម៉ាក សេ១២៥ ចំនួន ពីរគ្រឿង ។

មន្ដ្រីអាវុធហត្ថរាជធានីភ្នំពេញ ដែលចូល រួមក្នុងប្រតិបត្ដិការក្រុមចោរប្លន់ខាងលើនេះ បាននិយាយ ថា ការប៉ះគ្នារវាងក្រុមចោរនិង សមត្ថកិច្ច បានកើតឡើងនៅពេល ដែលជន សង្ស័យទាំងនេះ បានធ្វើសកម្មភាពកាច់ក ម៉ូតូ ហើយយកទៅដោះដូរនៅចំណុចជ្រោះ បាត់ស្នេហ៍ ជាទីដែលកម្លាំង អាវុធហត្ថចាប់ ផ្ដើមប្រតិបត្ដិការបង្ក្រាប នៅទីនោះតែម្ដង។

មន្ដ្រីអាវុធហត្ថបានបន្ដទៀតថា នៅពេល ដែលដឹងខ្លួនថា កម្លាំងសមត្ថកិច្ច ធ្វើការ បង្ក្រាបពួកគេ ស្រាប់តែក្រុមជនល្មើស បាន បាញ់មកលើសមត្ថកិច្ច ដើម្បីចង់ រំដោះខ្លួន ប៉ុន្ដែត្រូវបានសមត្ថកិច្ច បើកការបាញ់ប្រហារ ជាច្រើនគ្រាប់ ទើបពួកគេមិនអាចតេ់គេច ខ្លួនរួច ហើយក្នុងនោះ ជនសង្ស័យ ម្នាក់បាន រងរបួស ត្រូវជើងមួយគ្រាប់និងត្រូវដៃមួយ គ្រាប់ ។

ប្រភពព័ត៌មានពីមន្ដ្រីអាវុធហត្ថ បាន បញ្ជាក់ជនសង្ស័យទាំង៣នាក់ ដែលត្រូវចាប់ ខ្លួនខាងលើនេះ រួមមាន ទី១ ឈ្មោះហ៊ុំ បូរិន ហៅប៊យ អាយុ២៨ឆ្នាំ មុខរបរមិនពិត ប្រាកដ មានស្រុកកំណើតនៅ ភូមិព្រៃលាស់ ឃុំព្រៃលាស់ ស្រុកពញាឮ ខេត្ដកណ្ដាល និងបច្ចុប្បន្នស្នាក់នៅផ្ទះលេខ១៤៣G ផ្លូវលំ ក្រុមទី១៣ ភូមិ ទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ហើយជនសង្ស័យរូបនេះ គឺ ជាម្ចាស់កាំភ្លើង ហើយក៏ជាមុខ សញ្ញាដែល ត្រូវចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកកោ វណ្ឌី បានចេញដីកាបញ្ជាឱ្យសមត្ថ កិច្ចតាមចាប់ខ្លួន កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០កន្លងទៅ ពាក់ព័ន្ធនិងបទប៉ុនប៉ង មនុស្សឃាតនិង សកម្មភាពប្លន់ ។ ទី២ ឈ្មោះ លី ម៉េង អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅ ស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម ហើយបច្ចុប្បន្ន ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោកនិងជនសង្ស័យទី៣ ឈ្មោះជា កុម្ភៈ អាយុ២២ឆ្នាំ ស្នាក់នៅតាមផ្លូវ រថភ្លើង ក្នុុងខណ្ឌទួលគោក ។

ក្រោយពីការចាប់ខ្លួន ជនសង្ស័យទាំង៣ នាក់ កម្លាំងសមត្ថកិច្ចបានបន្ដចុះទៅឆែកឆេរ ផ្ទះរបស់ ជនសង្ស័យ ដែលមានទីតាំងស្ថិតនៅ ក្នុងទឹកដីសង្កាត់ទួលសង្កែ ចំនួនពីរកន្លែងនិង មួយកន្លែង ទៀត ស្ថិតនៅម្ដុំ សំណង់១២ សង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។

យ៉ាងណាក៏ដោយ ក្នុងប្រតិបត្ដិចុះទៅ ឆែកឆេរផ្ទះរបស់ជនសង្ស័យទាំងនេះ ដោយ មានការអនុ ញ្ញាតពី តំណាងអយ្យការនោះ សមត្ថកិច្ច មិនបានរកឃើញវត្ថុតាង អ្វីធំដុំនោះ ឡើយ ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ដែលជា មុខសញ្ញាលួច ប្លន់ យ៉ាងសកម្មក្នុងរាជធានី ភ្នំពេញ ត្រូវបាន បញ្ជូនខ្លួនទៅសួរនាំបន្ដទៀត នៅទីបញ្ជាការដ្ឋានអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីរៀបចំ កសាង សំណុំរឿងបញ្ជូនទៅកាន់តុលាការ ។

ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់ទួល សង្កែ បានសំដែងការត្រេកអរនិងសាទរ យ៉ាងខ្លាំង ចំពោះ ប្រតិបត្ដិការបង្ក្រាបក្រុម ចោរប្លន់ទាំងនេះ ដោយសារតែពួកគាត់ មានការព្រួយ បារម្ភ យ៉ាងខ្លាំង ចំពោះ ការរស់ នៅនិងរកស៊ីប្រចាំថ្ងៃ ដូច្នេះក្រោយការ បង្ក្រាបក្រុមចោរទាំងនេះ សន្ដិសុខកាន់តែ មានភាព ល្អប្រសើរ និងកាត់បន្ថយការភ័យ របស់ពួកគាត់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល