អ្នកចង់បង្កើនការលូតលាស់នៃសក់របស់អ្នក អ្នកត្រូវអនុវត្តតាមវិធីសាស្ត្រមួយចំនួនដូចខាង
ក្រោម ហើយត្រូវត្រៀមលក្ខណៈសម្រាប់រយៈពេលយូរ ព្រោះវាមិនអាចកើតឡើងក្នុងរយៈ
ពេលតែមួយយប់នោះទេ។
អ្វីដែលអ្នកត្រូវការ
- ពពួកវីតាមីន B
- អាហារប្រូតេអ៊ីន
វិធីសាស្ត្រ
១. កាត់សក់របស់អ្នក។ មុននឹងអ្នកអាចបង្កើនការលូតលាស់នៃសក់របស់អ្នកបាន អ្នកត្រូវ
កាត់សក់ដែលខូចចេញឱ្យអស់សិន។
២. បរិភោគថ្នាំសារជាតិបន្ថែមដែលអាចជួយសក់ឱ្យលូតលាស់ ដែលមានដូចជា ពពួក
វីតាមីន B, ជាពិសេស B-៦ និងអាស៊ីតអាមីណូ។
៣. កាត់សក់របស់អ្នកឱ្យបានញឹកញាប់។ ចុងសក់របស់អ្នក ងាយនឹងខូចនិងអាចបែកចុង
ដែលវាមិនជួយបង្កើនការលូតលាស់នៃសក់នោះទេ។ កាត់សក់របស់អ្នកយ៉ាងតិច ២,៥
សង់ទីម៉ែត្រ រៀងរាល់ ៣ ទៅ ៤ ខែ ម្តង។
៤. ជៀសវាងការប្រើប្រាស់របស់ដែលធ្វើឱ្យសក់អ្នកខូច ដូចជាម៉ាស៊ីនមូរសក់រួញ និង
ម៉ាស៊ីនកៀបសក់ត្រង់ អាចធ្វើឱ្យសក់របស់អ្នកខូចនិងមិនឱ្យសក់របស់អ្នកលូតលាស់។
៥. ជៀសវាងការមុជទឹកក្នុងអាងហែលទឹក ព្រោះវាមានជាតិក្លរ (Chlorine) ដែលអាចបង្ករការ
បំផ្លាញដល់សក់និងការលូតលាស់របស់សក់។
៦. បរិភោគអាហារដែលសម្បូរជាតិប្រូតេអ៊ីន ដូចជា សណ្តែក, គ្រាប់ផ្លែឈើ, គ្រាប់ធញ្ញជាតិ
និងសណ្តែកសៀង។ ប្រូតេអ៊ីនទាំងនេះអាចជួយសក់របស់អ្នកក្នុងការលូតលាស់។
៧. អ្នកត្រូវថ្នមសក់របស់អ្នក។ សិតសក់របស់អ្នកថ្នមៗ ដោយមិនបង្ករការដាច់ ឬ កន្ត្រាក់ និង
ជៀសវាងការចងសក់តឹងពេក។
(ពី health.com.kh )
យ៉ាវីន