(ភ្នំពេញ)៖ តារាចម្រៀងស្រី ឈិត សុវណ្ណបញ្ញា តួឯកក្នុងរឿង «ទេសចរណ៍ឋាននរក» ត្រូវបានមហាជនមើលឃើញថា ជាតារាចម្រៀងស្រីម្នាក់ ហាក់មានភាស្ងប់ស្ងាត់ មិនសូវជាឆ្លេរឆ្លាពុះកញ្ជ្រោល យកមុខយកមាត់ក្នុងសកម្មភាព មនុស្សអ្វីមួយឡើយ បើទោះបីជានាង បានបង្ហាញវត្តមាន ស្ទើរតែគ្រប់កម្មវិធីតន្រ្តីមនុស្សធម៌ ស្វែងរកថវិកាជួយដល់ជនក្រីក្រ ឬជួយដល់មន្ទីរពេទ្យ «គន្ធបុប្ផា»ក្ដី។

តារាចម្រៀង បែបស្រគត់ស្រគំ មុជមិនជ្រៅទៅមិនឆ្ងាយ ឈិត សុវណ្ណបញ្ញា ត្រូវបានគេសង្កេតឃើញថា រយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ នាងហាក់ធ្វើបានល្អច្រើន ទាំងការងារសង្គម និងការងារសិល្បៈ ជាពិសេសគឺការសម្ដែងបទចម្រៀងកាយវិការ ក្នុងបទចម្រៀងក្នុងខ្លួនឯង បានយ៉ាងល្អប្រសើរ។ ថ្វីត្បិតតែបរាជ័យ ការប្រឡងក្នុងកម្មវិធី កំពូលតារាចម្រៀងអាជីព «I AM A SINGER CAMBODIA» ត្រូវធ្លាក់ទាំងកណ្ដាលទី ព្រោះខ្វះសំលេងគាំទ្រ ពីអ្នកគាំទ្រ ប៉ុន្តែហាក់ពុំមានបញ្ហាអ្វីទេសម្រាប់នាង ព្រោះបទចម្រៀងជាច្រើន នៅតែមានចេញលើទីផ្សារ។ រីឯការងារផ្សេងៗ ក៏មានច្រើនគួរឲ្យកត់សម្គាល់ផងដែរ។

កញ្ញា ឈិត សុវណ្ណបញ្ញា ត្រូវបានសិល្បកររៀមច្បង និងសិល្បករស្រករក្រោយ គោរពកោតសរសើរ និងស្រឡាញ់នាង ព្រោះជាមនុស្សងាយស្រួលធ្វើការ ជាមួយគ្នា ចេះគោរពឲ្យតម្លៃអ្នកដទៃ និងមិនទំយើរខ្លួនឡើយ។

ថ្មីៗនេះ តារាចម្រៀង ប្រចាំក្នុងផលិតកម្ម ហង្សមាស កញ្ញា ឈិត សុវណ្ណបញ្ញា បានចេញមុខក្នុងសន្និសីទសាព័ត៌មាន មុននឹងប្រារព្ធកម្មវិធី «តន្រ្តីសប្បុរធម៌មួយ» នៅសាកលវិទ្យាល័យន័រតុន នាងបានបញ្ចេញអត្តចរឹតថ្លៃថ្នូរ ទាំងការនិយាយស្ដី ពិសេសនាងមិនសូវពូកែ យកមុខយកមាត់ច្រើនឡើយ ក្រៅពីបានសម្ដែងអារម្មណ៍ផ្ទាល់ខ្លួនថា នាងនឹងចូលរួម ជាមួយសិល្បករ-សិល្បការិនីដទៃទៀត ដោយមានបទចម្រៀងខ្លះបកស្រាយក្នុងកម្មវិធី ដើម្បីជួយកុមារ ដែលមានជំងឺ រង់ចាំការព្យាបាល ពីមន្ទីរពេទ្យ «គន្ធបុប្ផា»។

ក្រោយពីចប់កម្មវិធី ឈិត សុវណ្ណបញ្ញា ក៏បានចាកចេញពីកម្មវិធីយ៉ាងស្ងៀមស្ងាត់ ដែលនេះជាអត្តចរឹតរបស់នាង មិនចូលចិត្តធ្វើអ្វីដែលសម្ញែងអ្នកដទៃ និងក៏ជាតារាមួយដួង ចូលរួមកម្មវិធីសប្បុរធម៌ច្រើនជាងគេផងដែរ ។ ឈិត សុវណ្ណបញ្ញា ត្រូវបានទស្សនិកជនមើលឃើញថា នាងមិនសូវចេះមុខមាត់ ដូចអ្នកសិល្បៈផ្សេងៗទៀតនោះទេ រហូតទទួលបានការកោតសរសើរ ពីមហាជនទៀតផង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង