ភ្នំពេញៈ តារាចម្រៀង សំឡេងផ្អែម រូបស្រស់សោភា កញ្ញា សុគន្ធ នីសា កាលពីរាត្រីយប់មិញ បានរៀបចំពិធី ជប់លៀងខួបកំណើត ស្ងាត់ៗមួយ នៅក្នុងភោជនីយដ្ឋាន មួយកន្លែង ក្នុងរាជធានីភ្នំពេញ ជាមួយតារាចម្រៀង ជាច្រើនដួង នៅផលិតកម្ម ថោន ។

តារាស្រីមានសម្រស់ កាន់តែស្រស់ផូរផង់ កញ្ញា សុគន្ធ នីសា កាលពីរាត្រីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៤ នេះ បានរៀបចំពិធី ជប់លៀងខួបកំណើត ជាលក្ខណៈ សាមញ្ញជួបជុំ ជាមួយមិត្តសិល្បៈជិតដិត ដែលជាតារាចម្រៀង ក្រោមដំបូល ផលិតកម្មតែមួយ នៅក្នុងភោជនីយដ្ឋាន មួយកន្លែង យ៉ាងសប្បាយរីករាយ ខុសប្លែកពីអ្នកដទៃ ដែលកន្លងមកធ្លាប់តែ ខំប្រឹងបង្អួត ពីភាពហ៊ឺហារចាយលុយ រៀបចំកម្មវិធីធំដុំ ឲ្យសមនឹងកេរ្តិ៍ឈ្មោះ។

ក្នុងនោះមាន អ្នកសិល្បៈ មួយចំនួនទៀត ក៏បានរៀបចំពិធីជប់លៀង ទ្រង់ទ្រាយធំ ជាមួយក្រុមអ្នកគាំទ្ររបស់ខ្លួន ។ ចំឡែកអ្វីតែតារាស្រីល្បីឈ្មោះ ក្នុងផលិតកម្ម ថោន នាង សុគន្ធ នីសា បែរជាសម្ងំរៀបចំពិធី ខួបកំណើតជុំមិត្តភក្តិ ជាអ្នកសិល្បៈស្ងាត់ៗទៅវិញ។

បើតាមរូបថត តារាចម្រៀងបុរសសង្ហា លោក សុគន្ធ ថេរ៉ាយុ បង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់ខ្លួនបាន សរបញ្ជាក់ឲ្យ ដឹងថា នៅក្នុងហាង ដែល កញ្ញា សុគន្ធ នីសា រៀបចំពិធីជប់លៀងនោះ ហាក់ដូចជាគ្មានភ្ញៀវច្រើនទេ ។ នៅក្នុងហាងនោះ ក៏គ្មានភ្ញៀវផ្សេង ក្រៅពីក្រុមតារាចម្រៀង របស់ ផលិតកម្មថោនដែរ ។

តាមការបង្ហាញបែបនេះ ត្រូវបានមជ្ឈដ្ឋាន អ្នកតាមដានសិល្បៈ បានលើកឡើងថា ការរៀបចំពិធី ជប់លៀងស្ងាត់ៗបែបនេះ ទំនងជាតារាស្រីរូបនេះ មានម្ចាស់ចិត្ត ជាអ្នករៀបចំឲ្យ ព្រោះថាបើទោះជាការរៀបចំនោះ មិនធំដុំក៏ដោយ តែយ៉ាងហោចណាស់នាង ចំណាយក៏មិនតិចដែរ ព្រោះត្រូវជួល ហាងមួយទាំងមូល ដើម្បីរៀបចំពិធី ។ ចង់ដឹងថា នៅក្នុងពិធីជប់លៀង របស់តារាស្រីល្បីឈ្មោះរូបនេះ មានភាពសប្បាយរីករាយ និងសាមញ្ញ បែបណា ទៅទស្សនាទាំងអស់គ្នា ៖

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល