(ភ្នំពេញ)៖ ពិធីសែនដកជើងធូប ជាពិធីសែនមួយនៅក្នុងប្រពៃណីចិន ដែលតែងធ្វើឡើងនៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីឈានចូលមកដល់ ។ ឆ្នាំ២០១៦នេះ ថ្ងៃសែនដកជើងធូបនឹងត្រូវធ្វើឡើងនៅថ្ងៃទី២កុម្ភៈ ។ ពិធីសែនដកជើងធូបនេះ ត្រូវបានធ្វើឡើងចន្លោះពី៥ថ្ងៃ និង៧ថ្ងៃ មុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ។

មុនពេលដកជើងធូប ដើម្បីរៀបចំសម្អាតសាជាថ្មីឡើងវិញ គឺត្រូវតែមានរៀបចំពិធីសែនព្រេន។ ពិធីសែនព្រេននេះ ដែលគេហៅថា «សែនដកជើងធូប» ពោលគឺជាពិធីសែន ដើម្បីសុំដកជើងធូប ដែលមានរៀបចំកំប៉ុង ជើងពាន ឬផើងសម្រាប់ដោតធូបសាជាថ្មីឡើងវិញ ដែលនឹងទុកសម្រាប់ប្រើប្រាស់រយៈពេលពេញមួយឆ្នាំតទៅមុខទៀត។

ពិធីសែនដកជើងធូប ជាពិធីសែនមួយក្នុងចំណោម ពិធីសែនព្រេននានា នៅក្នុងប្រពៃណីជនជាតិចិន ដែលគេធ្វើនៅមុនថ្ងៃចូលឆ្នាំថ្មីរៀងរាល់ឆ្នាំ ។

ចំពោះការដកជើងធូបពីពាន កំប៉ុង ឬផើង ដាច់ខាតត្រូវរក្សាទុកជើងធូប៥សរសៃ នៅកន្លែងទេវតា ។ ចំណែកនៅកុងម៉ា គេរក្សាទុកផើងធូប៣សរសៃ ។ អ្នកកាត់ចិន-វៀតណាមខ្លះ ក្រោយពីដកជើងធូបហើយ ត្រូវអុចធូបសាជាថ្មីនៅកន្លែងទេវតា ត្រូវអុជ៥សរសៃ និងនៅកន្លែងកុងម៉ា៣សរសៃ ដែលជាការទទួលស្វាគមន៍ទេវតា និងកុងម៉ាដែលនឹងចុះមកបីបាច់ថែរក្សាកូនចៅឱ្យចម្រុងចម្រើននៅថ្ងៃ សែនសម្រាប់ទទួលឆ្នាំថ្មី ។ប្រពៃណីដែលជាត្រណមរបស់ប្រជាជនចិន ក៏ដូចជាប្រជាជនវៀតណាមសម្រាប់រយៈពេល១ឆ្នាំ ជើងធូប ឬកន្ទុយធូប ត្រូវគេដកតែម្តងប៉ុណ្ណោះពីកំប៉ុង ផើង ឬពានសម្រាប់ដោតធូប ពោលគឺចាប់ពីដើមឆ្នាំ រហូតដល់ចុងឆ្នាំ ទើបគេហ៊ានរុះរើ និងដកជើងធូបរៀបចំឡើងវិញ ។

តាមជំនឿជាប្រពៃណីចិន និងវៀតណាម ការសែនដកជើងធូប គឺជាពិធីអរគុណ និងជូនដំណើរកុងម៉ា (ដូនតា) និងទេវតាឆ្នាំចាស់ដែលបានថែរក្សា ការពារឱ្យចម្រុងចម្រើនពួកគេអស់រយៈកាលមួយឆ្នាំកន្លងមក ឲ្យត្រឡប់ទៅឋានសួគ៌វិញ ។ បន្ទាប់ពីកុងម៉ា និងទេវតាដែលជាម្ចាស់កំប៉ុងជើងធូបទាំងនោះ ត្រឡប់ទៅវិញ បានសេចក្តីថា កំប៉ុងជើងធូបនេះនៅទំនេរពុំមានម្ចាស់ឡើយ រហូតកុងម៉ា និងទេវតាឆ្នាំថ្មីចូលមកជំនួស ។ ក្នុងពេលពុំមានម្ចាស់នេះឯង ជាពេលដែលម្ចាស់ផ្ទះដកជើងធូបចេញពីកំប៉ុង និងយកកំប៉ុងជើងធូបទៅលាងសម្អាតសម្រាប់រៀបចំទទួលទេវតាឆ្នាំថ្មី ។

ពាក្យថា «សែនដកជើងធូប» បានសេចក្តីថា សែន អរគុណ និងជូនដំណើរកុងម៉ា ទេវតាឱ្យត្រឡប់ទៅឋានសួគ៌វិញ ។ ទោះបីជាបែបណា ចំពោះករណីចាំបាច់ដូចជា ពេលមានជើងធូបច្រើនពេកដែលអាចបណ្តាលឲ្យមានអគ្គិភ័យជាដើមនោះ គេក៏អាចដកជើងធូបចេញបាន ប៉ុន្តែត្រូវធ្វើពិធីសែនត្រឹមត្រូវ ដើម្បីសុំអនុញ្ញាតពីកុងម៉ា និងទេវតា ហើយការធ្វើពិធីដកមុនពេលកំណត់នេះធ្វើបានតែនៅថ្ងៃទី១៣ (ប្រតិទិនច័ន្ទគតិចិន) ប៉ុណ្ណោះ ទោះជានៅខែណាមួយក៏បាន ។

ចំពោះការបម្លាស់ទីរបស់កំប៉ុង ឬជើងពានជើងធូប គឺយើងត្រូវកាន់ ហើយលើកឡើងឲ្យផុតពីទីដែលបានតម្កល់ ប៉ុន្តែកុំអូសកំប៉ុង ឬជើងពាននោះឱ្យសោះ ទើបជាការលើករាសីដល់ម្ចាស់ផ្ទះ ហើយកុងម៉ា ឬទេវតា ក៏នឹងមិនខឹងសម្បារផងដែរ៕

- អាន ៖ ស្វែងយល់ពី ប្រវត្តិបុណ្យចូលឆ្នាំចិន!

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី