ប្រទេសចិនទើបចាប់ផ្ដើមដំណើរការសាងសង់នាវាផ្ទុកយន្ដហោះទីពីរ ក្នុងចំណោម ៤គ្រឿង ទៅ តាមគម្រោងការរបស់ខ្លួន ក្នុងកំពង់ផែមួយនៅភាគឦសានប្រទេស។

Liaoning គឺជានាវាផ្ទុកយន្ដហោះដំបូងរបស់ប្រទេសចិន ត្រូវបានកែលំអឡើងវិញ បន្ទាប់ពីទិញ
យក ពីប្រទេស Ukraine ។

នាវាផ្ទុកយន្ដហោះមួយនេះ កំពុងត្រូវបានសាងសង់ នៅកំពង់ផែន Dalian ភាគឦសានប្រទេស
ចិន ហើយនឹងត្រូវចំណាយពេល ៦ឆ្នាំ ទើបរួចរាល់ នេះបើតាមទំព័រ AFP ដកស្រង់សំដីរបស់
លោក Wang Min លេខាបក្សខែត្រ Liaoning ។ លោក Wang Min ថ្លែងថា នាវាដឹកយន្ដហោះចំនួនពីរគ្រឿងផ្សេងទៀត កំពុងរង់ចាំការសាងសង់ ហើយថា ក្រុងកំពង់ផែ Dalian ក៏កំពុងសាងសង់
នាវាចម្បាំង 052D ទំនើបបំផុតចំនួនពីរគ្រឿងផងដែរ។

ទំព័រ South China Morning Post នេះគឺជាលើកដំបូងដែលមន្ដ្រីជាន់ខ្ពស់ចិនម្នាក់ បានទទួលស្គាល់អំពីព័ត៌មាននៃការសាងសង់នាវាផ្ទុកយន្ដហោះទីពីរ ដែលធ្វើឡើងក្នុងពេលតែមួយ និងទីកន្លែងតែ
មួយ។ ចំណែកក្រសួងការពារជាតិចិន នៅតែស្ងៀមស្ថាត់ចំពោះគម្រោងនេះ។

Liaoning ដែលជានាវាផ្ទុកយន្ដហោះដំបូងរបស់ចិន ត្រូវបានរៀបចំកែលំអឡើងវិញ រួចរាល់ កាល
ពីខែកញ្ញា ឆ្នាំ ២០១២ ដែលជាដំណាក់កាលមួយដ៏សំខាន់ បង្ហាញអំពីការរីកចម្រើនយ៉ាងខ្លាំងក្លា ផ្នែលយោធារបស់ប្រទេសចិន។

នៅពេល Liaoning បានចាប់ផ្ដើមដំណើរការ ក្រុងប៉េកាំង និងក្រុង Tokyo កំពុងតែស្ថិតក្នុងស្ថានភាពប្រទាញប្រទង់គ្នា ដណ្ដើមយកប្រជុំកោះ Senkaku នៅសមុទ្រចិនខាងកើត។ កាលពីដើមខែ
នេះ ទំព័រសារព័ត៌មានជប៉ុនមួយបានចុះផ្សាយថា ចិន កំពុងធ្វើការកែប្រែរចនាសម្ព័ន្ធយោធា ដើម្បីបង្កើនអំណាចជាយុទ្ធសាស្ដ្រ និងការពារផលប្រយោជន៍ និងអំណាច ទាំងនៅលើអាកាស និង
សមុទ្រ។

គួររំឭកថា នាវាផ្ទុកយន្ដហោះ Liaoning បានចាប់ផ្ដើមបេសកកម្មដំបូងរបស់ខ្លួន នៅសមុទ្រចិន
ខាងត្បូង កាលពីខែមករា។ បេសកកម្មនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានឧបទ្ទវហេតុមួយកាល
ពីខែធ្នូ ដែលពេលនោះ នាវាចម្បាំងអាមេរិក ត្រូវបង្ខំចិត្តគេចចេញពីការប៉ះទង្គិចមួយ ជាមួយនាវាចម្បាំងចិន។ ហេតុការណ៍នេះ បានធ្វើឱ្យក្រុង Washington ចោទប្រកាន់ថា ចិនមានបំណងបង្ក
ជម្លោះ ប៉ុន្ដែក្រុងប៉េកាំង បានទាត់ចោលការចោទប្រកាន់នេះ។

អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖

យ៉ាងហោច បាតុករ ២៨ នាក់ របួស ក្រោយមានករណី បំផ្ទុះគ្រាប់បែក ចូលទៅក្នុងក្បួនដង្ហែ

ក្មេងស្រីអាយុ ០៤ឆ្នាំ បាញ់ក្មេងប្រុសអាយុ ០៤ស្លាប់ នៅអាម៉េរិក

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ CN/AFP