ភ្នំពេញ៖ កំពូលតារាស្រីជើងខ្លាំង ប្រចាំផលិតកម្ម រស្មីហង្សមាស ដែលជាម្ចាស់បទ “សង្សារ
លេងៗ ស្រឡាញ់មែនទែន” នាង ឱកសុគន្ធកញ្ញា និង ពេជ្រ សោភា ត្រៀមដឹកដៃគ្នា ឡើង
យន្តហោះ ទៅសម្តែងលើទឹកដី សហរដ្ឋអាមេរិក ក្នុងទីក្រុង LongBeach នៅថ្ងៃទី ២៧ សីហា
ឆ្នាំ ២០១៣។

ចាត់តាំងពីកញ្ញា ឱក សុគន្ធកញ្ញា បានឈានជើង ចូលផលិតកម្ម រស្មីហង្សមាសមក នេះគឺ
ជាលើកទី១ ហើយសម្រាប់នាង ដែលបានរួមដំណើរទៅសម្តែង នៅសហរដ្ឋអាមេរិកជាមួយ
តារាស្រីចាស់វស្សា ពេជ្រ សោភា ដែលជាតារាជើងខ្លាំង ប្រចាំផលិតកម្មមួយនេះដូចគ្នា។

ទន្ទឹមនឹងការត្រៀមខ្លួននេះ ពួកគេតារាស្រីដ៏មានប្រជាប្រិយភាព លើទីផ្សារទាំងពីររូបនេះ ក៏
បានត្រៀមយ៉ាងល្អជាមួយនឹង បទចម្រៀងល្បីៗជាច្រើន ដើម្បីយកទៅបំរើ អារម្មណ៍ទស្សនិក
ជន ក៏ដូចជាអ្នកគាំទ្រទាំងអស់ ជាពិសេសបងប្អូនខ្មែរ រស់នៅអាមេរិកតែម្តង។

ជាមួយគ្នានេះផងដែរ មិនមែនមានតែកំពូល តារាស្រីទាំងពីរដួងនេះទេ ដែលត្រូវឡើងច្រៀងរាំ
នៅលើឆាកតន្ត្រី តែក៏មានការចូលរួម ពីតារាចម្រៀងស្រី ហៀង ម៉ូលីណា ផងដែរ។

តារាស្រីស្រស់សោភា ទាំងបីដួងនេះ នឹងត្រូវឡើងសម្តែងនៅថ្ងៃសុក្រ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១៣
នៅ Dragon House ក្នុងទីក្រុង Long Beach រដ្ឋ California ហើយការប្រគំតន្ត្រីដ៏ធំនេះ រៀបចំ
ឡើងដោយ DARASHOWTIME៕

ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល