CamNews

កែ គឹមយ៉ាន ទម្លាយការពិតនៅក្នុងគុក "ជនល្មើសគ្រឿងញៀនខ្លះ មានឈ្មោះ​នៅក្នុងគុក តែមនុស្សនៅ​ក្រៅ រកស៊ី"

(ភ្នំពេញ)៖ នាយឧត្តមសនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនល្មើសដែលជាប់ពាក់ព័ន្ធ និងបទល្មើសគ្រឿងញៀនមួយចំនួន មានតែឈ្មោះក្នុងបញ្ជីជាប់ពន្ធនាគារ ប៉ុន្តែមនុស្សវិញ ចេញរកស៊ីគ្រឿងញៀននៅខាងក្រៅជាងមុន។

មិនត្រឹមប៉ុណ្ណោះទេ ក្នុងពិធីផ្សព្វផ្សាយផែនការសកម្មភាព​ និងការបណ្ដុះបណ្ដាលជនបង្គោល របស់គណៈកម្មការទទួលបន្ទុក​ផ្សព្វផ្សាយអប់រំ នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្រសួងមហាផ្ទៃ នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ នាយឧត្តម​សេនីយ៍ កែ គឹមយ៉ាន បានបញ្ជាក់ថា បើគិតពីស្ថានទម្ងន់ទោស អ្នកខ្លះត្រូវជាប់ពន្ធនាគារមួយជីវិត តែបាន៣ឆ្នាំ ឃើញចេញវិញ​បាត់។

មិនមែនចេះតែលើកឡើងនោះទេ ប្រមុខបង្ក្រាបគ្រឿងញៀនរូបនេះ បានព្រលយមួយឃ្លាថា «ដែលខ្ញុំថា ចាប់ដំបូងតិច ចេញមក​វិញ​ខ្លាំង ខ្ញុំស្គាល់តើ វាមកជួលផ្ទះកូនចៅខ្ញុំទៀត ដល់ឥឡូវបន្ធូរចុះបន្ធូរឡើង សល់តែ៣ឆ្នាំ»។

លោកបានបន្តថា បគ្គលដែលលោកលើកឡើងនោះ មានទាំងម៉ាស៊ីនផលិតគ្រឿងញៀន ដាក់លើរថយន្ត បើកចល័តទៅ​ផលិតគ្រប់ទីកន្លែងទៀត នេះជារឿងជាក់ស្ដែង ហើយបានរិះគន់ថា «បើនៅតែធូររលុងបែបនេះ កម្លាំងសមត្ថកិច្ចអ្នកអនុវត្តច្បាប់ គេគ្មានទឹកចិត្តអនុវត្តទេ ហ្ចឹងហើយ ចាប់យកលុយដែរទៅ»។

សូមជម្រាបថា លទ្ធផលនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១ ប្រចាំខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចនៅ​ទូទាំងប្រទេស ចេញបង្ក្រាបបាន ៩២១ករណី ឃាត់ខ្លួន ២,០៥៣ករណី ក្នុងនោះមានស្ត្រី ២១៥នាក់ ក្នុងនោះ ករណីជួញដូរមាន ៥៨២ករណី ឃាត់ខ្លួន ១០២៧នាក់ និងករណីប្រើប្រាស់ ៣៣៨ករណី ឃាត់ខ្លួន ១,០២៦នាក់។ ប្រតិបត្តិការបង្ក្រាប​ពេញមួយខែ​កុម្ភៈ សមត្ថកិច្ចបានចាប់យកគ្រឿងញៀន ៧ ២៥១.២៨ក្រោម និងកញ្ឆា ៩៧,៤៧៨ដើម ដកហូតរថយន្ត ១៥គ្រឿង ម៉ូតូ២០៨​គ្រឿង ទូរស័ព្ទដៃ ៦៣៩គ្រឿង៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី